ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​២៩​នាក់​ថែម​ទៀត និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​០៥​នាក់

1 ខែ មុន
  • Svay Rieng

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី ចំនួន​២៩​នាក់ ស្រី​១៣​នាក់ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​៦៣​នាក់ ករណី​ជា​សះស្បើយ…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី ចំនួន​២៩​នាក់ ស្រី​១៣​នាក់ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​៦៣​នាក់ ករណី​ជា​សះស្បើយ ចំនួន​២១​នាក់ ស្រី​១៨​នាក់ តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​។ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ ខេត្តស្វាយរៀង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​១,២៤៤​នាក់ ស្រី​៧១៤​នាក់ ជា​សះស្បើយ​សរុប​៧៧៧​នាក់ ស្រី​៤៣៩​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៤៥៩​នាក់ ស្រី​២៧៣​នាក់ ករណី ស្លាប់​០៧​នាក់ ស្រី​០២​នាក់​។

ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​២៩​នាក់ បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្រុក​ស្វាយ​ជ្រំ​ចំនួន​០៦​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​០៤​នាក់ និង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ​-១៩ ក្រុង​បា​វិត​ចំនួន​១៩​នាក់​។ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ ទៅ​សហគមន៍ រដ្ឋបាល​ខេត្តស្វាយរៀង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន