ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ពាន​យឿ​ន ពិសី មិន​សុខចិត្ត​ខឹង​ស្ថាប័ន តែ​ត្រូវ​ពិធីករ សុខ រ៉ា​ស៊ី បកស្រាយ​ការ​ពិត​(វីដេអូ)

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ យឿ​ន ពិសី ម្ចាស់​ពាន Cambodian got’ Talent បាន​កើត​ទុក​មិន​សុខចិត្ត ហើយ​បាន Live video ខឹង​ស្ថាប័ន​ទូរទស្សន៍​ហង្ស​មាស ដែល​បិទ​ខ្លួន អត់​ដែល​ឱ្យ​ឡើង​ឆាក​ច្រៀង​អស់​ជា​ច្រើន​ឆ្នាំ តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​។ អតីត​ម្ចាស់​ពាន​រូប​នេះ ពេល​នេះ​បាន​យំសោក​ស្តាយ​ខ្លួន​ថា

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ យឿ​ន ពិសី ម្ចាស់​ពាន Cambodian got’ Talent បាន​កើត​ទុក​មិន​សុខចិត្ត ហើយ​បាន Live video ខឹង​ស្ថាប័ន​ទូរទស្សន៍​ហង្ស​មាស ដែល​បិទ​ខ្លួន អត់​ដែល​ឱ្យ​ឡើង​ឆាក​ច្រៀង​អស់​ជា​ច្រើន​ឆ្នាំ តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​។ អតីត​ម្ចាស់​ពាន​រូប​នេះ ពេល​នេះ​បាន​យំសោក​ស្តាយ​ខ្លួន​ថា បើ​វិល​ទៅ​រក​សភាព​ដើម​វិញ លោក​សុំ​មិន​ទទួល​ពាន​នេះ​ទេ​។ ដោយ​ឃើញ​ការ​និយាយ​បែប​នេះ ធ្វើ​អោយ​គេ​អាណិត​លោក​ជា​ខ្លាំង​ពេល​បានឃើញ​ឃ្លី​ប​វិ​ដេ​អូ​ទួញ​យំ​នេះ​។

ហើយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ពិធីករ សុខ រ៉ា​ស៊ី ដែល​កាន់​តួនាទី​ផ្នែក​អ​ធ្ថា​ធិ​ប្បាយ​នាទី​កម្សាន្ត​តន្ត្រី​ផ្សា​ញ​ផ្ទាល់ បាន​បង្ហោះ​សារ​តប​ទៅ​យឿ​ន ពិសី​វិញ​ថា «​បង​សូម​ផ្ញើ​វិ​ដេ​អូ​នេះ​ជូន​ប្អូនប្រុស​យឿ​ន ពិសី ម្ចាស់​ពានរង្វាន់​កម្មវិធី Cambodia got’s talent រដូវ​កាល​ទី​១! ក្រុមហ៊ុន មិន​ដែល​ចោល​ប្អូន​ម្តងណា​ទេ ប្អូន​គិត​មើលទៅ មាន​វិ​ដេ​អូ​ច្រើន​ណាស់​ដែល​ប្អូន​សម្តែង​នៅ​លើ​ឆាក​ហង្ស​មាស HDTV! សូម​ប្អូន​គិត​ឡើង​វិញ​មុន​នឹង​ឡាយ​បកស្រាយ​!»​។

ពិធីករ សុខ រ៉ា​ស៊ី បង្ហោះ​សារ​តប​ទៅ​យឿ​ន ពិសី បន្ត​ថា «​ប្អូន​ជាប់​ក្នុង​កម្មវិធី​ប្រកួត​ទេព​កោសល្យ ផលិតកម្ម​មិន​មាន​សិទ្ធិ​ចេញ​បទ​ជូន​អូន​ទេ​! ជាក់ស្តែង​ម្ចាស់​ពាន ខេ​ម​បូ​ឌា​ហ្គ​ល​ថា​ឡេ​ន រដូវ​កាល​ទី​២ ក៏​មិន​មាន​បទ​ដូច​អូន​ដែរ​! បើ​មាន​អ្វី​ឆ្ងល់​អូន​គួរ​មក​ទំនាក់ទំនង​ក្រុមហ៊ុន​ជា​មុន​សិន​! បង​សូម​ផ្តល់​កម្លាំងចិត្ត​ដល់​ប្អូន​ស្វែងរក​អ្វី​ដែល​ទាក់ទាញ និង​បង្កើត​បទ​ថ្មី​ៗ​អោយ​ច្រើន ដើម្បី​បាន​ធ្វើការ​ជាមួយ​គ្នា​កាន់តែ​ច្រើន​ទៀត​! ស៊ូ​ៗ​អូន​! ហង្ស​មាស​គ្មាន​ប្រវត្តិ​បោះបង់​សមាជិក​ម្នាក់​ណា​ឡើយ​!» ។

សារ​បង្ហោះ​ខាងលើ​នេះ អាច​បន្សាប​ការ​យល់​ឃើញ​ដែល​កន្លង​មក តារាចម្រៀង​យឿ​ន ពិសី​បកស្រាយ​។ មិនដឹង​ថា យឿ​ន ពិសី មានការ​យល់​ឃើញ ឬ​យ៉ាងណា​ទេ ពេល​បានដឹង​រឿង​នេះ​។ ជា​ពិសេស​អ្នកដឹង​រឿង​ស្រឡាំងកាំង​ម្តេចទៅ ពេល​ឃើញ យឿ​ន ពិសី ក៏​ធ្លាប់​ឡើង​ឆាក​ច្រៀង​ជាមួយ​ហង្ស​មាស​ដែរ​នោះ​។ រំពឹង​ថា វី​ដេ​អូ​ដែល​លោក​រ៉ា​ស៊ី​បង្ហោះ​ទៅ​ពិតជា​មហាជន​បាន​យល់ ហើយ​គិតពិចារណា​តាម​ការ​គួរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ