ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ពលករ​ខ្មែរ​ធ្លាក់​ពីលើ​ផ្ទះ​កម្ពស់​៣​ជាន់​នៅ​ថៃ ហើយ​​​ស្លា​.​ប់ក្នុង​ពេទ្យ​ស្រុក​សំពៅ​លូន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ម្នាក់​បាន​រង​គ្រោះ​ដោយសារ​ធ្លាក់​ពីលើ​ផ្ទះថ្ម​កម្ពស់​៣​ជាន់ កាលពី​វេលា​ម៉ោង

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ម្នាក់​បាន​រង​គ្រោះ​ដោយសារ​ធ្លាក់​ពីលើ​ផ្ទះថ្ម​កម្ពស់​៣​ជាន់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ឃុំ​មិន​បូ​រី ខេត្ត​ណ​ង​ចក ប្រទេស​ថៃ ក្រោយមក​ក៏​បាន​ស្លា​.​ប់​នៅ​មន្ទីរពេទ្យ​ស្រុក​សំពៅ​លូន ។

បើ​តាម​លោក​វរសេនីយ៍ឯក​យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ញិ​ប ឃាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ចាស់ ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ចំណាកស្រុក​ទាំង​គ្រួសារ​ដើម្បី​ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ ស្ថិត​នៅ​ឃុំ​មិន​បូ​រី ខេត្ត​ណ​ង​ចក ប្រទេស​ថៃ ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ធ្វើការ ក៏​ស្រាប់តែ​បាន​ធ្លាក់​ពីលើ​ផ្ទះថ្ម​ដែល​កំពុង​ធ្វើ​នោះ​មាន​កម្ពស់​៣​ជាន់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ក៏​បាន​ដឹក​ជញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក មិន​អាច​ព្យាបាល​បាន ទើប​ក្រុម​គ្រួសារ​នាំ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន លុះ​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមិថុនា ជន​រង​គ្រោះ​ក៏​បាន​បាត់បង់​ជីវិត​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ស្រុក​សំពៅ​លូន ដឹក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​ភូមិ​គោក​ចាស់ ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំពោះ​ប្រពន្ធ និង​កូនស្រី​របស់​ស​.​ព​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នឹង​ផ្ទះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ