ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ល្បាត​ខាងជើង​ភូមិ ស្រាប់តែ​ជួប​ពលករ​កំពុង​ឆ្លង​ដែន​ទៅ​ថៃ ចាប់​បាន​ទាំងអស់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ប្រចាំការ​នៅ​មុខ​ខ្លោងទ្វារ​ផ្លូវ​ចូល​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​ថ្នល់បំបែក សហការ​ជាមួយ​ម្លាំ​ង​យោធា ការពារ​ព្រំ​ដែក​គោក​លេខ​៥០៣ នៅ​

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ប្រចាំការ​នៅ​មុខ​ខ្លោងទ្វារ​ផ្លូវ​ចូល​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​ថ្នល់បំបែក សហការ​ជាមួយ​ម្លាំ​ង​យោធា ការពារ​ព្រំ​ដែក​គោក​លេខ​៥០៣ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ បាន​ដើរ​ល្បាត​ខាងជើង​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ក្នុងភូមិ​សាស្ត្រ​ភូមិ​តា​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ក៏​បាន​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់​បម្រុង​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​អ្នក​បើករថយន្ត​ម្នាក់​ដែល​ដឹក​ប្រជាពលរដ្ឋ​ទាំង​១០​នាក់​នោះ​ផង​ដែរ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក​ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ។

លោក​វរសេនីយ៍ឯក​ជា ស្លូញ បាន​បញ្ជាក់​ថា ៖ ប្រជាពលរដ្ឋ​ដែល​បម្រុង​ឆ្លង​ដែន​នោះ គឺ​សុទ្ធតែ​បុរស​ទាំងអស់​មក​ពី​ខេត្តព្រៃវែង​។ ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​អ្នក​ដឹក​ជញ្ជូន​ម្នាក់​មានឈ្មោះ សេង ហ៊ុយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​បើកបរ​រថយន្ត​ម៉ាក HIGHLANDER ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 2AH-3897​។

ចំពោះ​ប្រជាពលរដ្ឋ​ទាំង​១០​នាក់​នោះ​វិញ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​ស្វាយចេក ចំណែក​អ្នកបើកបរ​រថយន្ត​ក៏​កំពុងធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ