រាជធានីភ្នំពេញ ៖ ស្ងាត់ៗស្រាប់តែលេចដំណឺងមួយមកថា មានសិក្ខាកាមយោធាខ្មែរចំនួន ៧ រូប បានបញ្ចប់ការសិក្សាជំនាញមីស៊ីល កាំភ្លើងធំ និងជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះ Electro នៅប្រទេសរុស្ស៊ី ដែលចាត់ទុកជាដំណឹងដ៏រីករាយមួយ ។
យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២១ បានបញ្ជាក់អំពីព័ត៌មាននេះនិងបានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះសិក្ខាកាមយោធាខ្មែរ ៧ រូបបញ្ចប់ការសិក្សាជំនាញមីស៊ីលនិងកាំភ្លើងធំនៅ
រស្ស៊ី។ បើក្រឡេកទៅមើលរូបសម្បត្តិវិញ សិក្ខាកាមយោធាខ្មែរ ដែលបានបញ្ចប់ការសិក្សាជំនាញជាន់ខ្ពស់នេះទៀតសោតគឺមានរូបរាងស្រស់សង្ហា និងពេញដោយសមត្ថភាពខ្ពស់ ។
ប្រភពដដែលបានឱ្យដឹងបន្តថា សិក្ខាកាមយោធាខ្មែរ ទាំង ៧រូប រួមមាន៖
១. លោក ហែម នរៈសត្យា ជំនាញ មីស៊ីល នឹង កាំភ្លើងធំ
២. លោក ផុន ណារិទ្ធ ជំនាញ មីសុីល នឹង កាំភ្លើងធំ
៣. លោក កែវ ផល្លី ជំនាញ មីស៊ីល នឹង កាំភ្លើងធំ
៤. លោក អ៊ឹង មេងលី ជំនាញ មីស៊ីល នឹង កាំភ្លើងធំ
៥. លោក ឱ សុវណ្ណបញ្ញា ជំនាញ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ
៦. លោក មាស សុជាត្ថា ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro
៧. លោក ងឿន ប៊ុនថេន ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro ។
សិក្ខាកាមយោធាកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់ បច្ចេកទេស Specialist degree ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៊ី។
សមាគម បានបញ្ជាក់បន្ថែមថា សញ្ញាបត្រថ្នាក់ Specialist degree ទាំងអស់ដែលចេញដោយស្ថាប័នអប់រំរុស្ស៊ីគឺមានតម្លៃស្មើរនឹងសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅប្រទេសកម្ពុជា។
ជាចុងក្រោយសមាគមនិស្សិត សូមជូនពរឲ្យលោកទាំង៧នាក់ ទទួលបានជោគជ័យក្នុងជីវិតការងារនាថ្ងៃអនាគត និងសូមឱ្យក្តីសុបិន្តរបស់លោកទាំង៧នាក់ ក្លាយជាការពិត៕
ចែករំលែកព័តមាននេះ