ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​១៤​នាក់រង​របួស​ធ្ងន់-ស្រាល ក្រោយ​ការ​​បា.ញ់ប្រហារតាម​ដង​វិ​ថី​មួយ​

2 ឆ្នាំ មុន

បើតាម​ប៉ូលិស​រាយការណ៍​ឱ្យ​ដឹង​​ថា ជនសង្ស័យ​២​នាក់​បច្ចុប្បន្ន​កំពុង​ត្រូវ​ប៉ូលិស​តាម​ប្រមាញ់ ក្រោយ​ពី​ការ​បា.ញ់ប្រហារ​មួយ បណ្ដាល​ឲ្យ​មនុស្ស​១៤​នាក់​រង​របួស ​ក្នុង​នោះ​

សហរដ្ឋអាមេរិក ៖ ​បើតាម​ប៉ូលិស​រាយការណ៍​ឱ្យ​ដឹង​​ថា ជនសង្ស័យ​២​នាក់​បច្ចុប្បន្ន​កំពុង​ត្រូវ​ប៉ូលិស​តាម​ប្រមាញ់ ក្រោយ​ពី​ការ​បាញ់ប្រហារ​មួយ បណ្ដាល​ឲ្យ​មនុស្ស​១៤​នាក់​រង​របួស ​ក្នុង​នោះ​របួសធ្ងន់​២​នាក់ កាលពី​យប់​ថ្ងៃ​ទី​១១ ​មក​​ថ្ងៃ​ទី​១២ ខែ​​មិថុនា ឆ្នាំ២០២១ នៅ​ក្រុង​អូ​ស្ទី​ន​ រដ្ឋ​តិច​សាស់​។

ប្រមុខ​ប៉ូលិស ​ស្ដីទី​ក្រុង​អូ​ស្ទី​ន​លោក JOSEPH CHACON បាន​​ថ្លែង​ថា មានការ​បាញ់បោះ​​ជា​ច្រើន​គ្រាប់​កើត​មាន នា​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ម៉ោង​ក្នុងស្រុក នៅ​តាម​វិ​ថី​មមាញឹក​បំផុត​មួយ​នា​កណ្ដាល​ក្រុង​។ ការ​ស៊ើ​ប​អង្កេត​មួយ​កំពុង​ធ្វើ ហើយ​ការ​បាញ់ប្រហារ​នេះ​ហាក់ដូចជា​កើត​មាន ដោយសារ​ការ​ឈ្លោះ​គ្នា​មួយ​។ ប៉ូលិស​បាន​ស្នើ​ដល់​មនុស្ស​ទាំងឡាយ​ណា​ដែល​មាន​ព័ត៌មាន ឬ​ក៏​អាច​ថត​បាន​វី​ដេ​អូ​តាម​ទូរស័ព្ទ​ដៃ មក​ជួយ​រាយការណ៍​ដល់​អាជ្ញាធរ​តាម​ចាប់​ជន​ដៃដល់​។

មេ​ប៉ូលិស​រូប​នោះ​បន្ត​ថា ចំនួន​ជន​រង​គ្រោះ​បាន​កើនឡើង​ដល់​១៤​នាក់ ទល់​នឹង​១៣​នាក់​ តាម​សេចក្ដីរាយការណ៍​នា​ពេល​មុន​នេះ​។ មនុស្ស​២​នាក់ ​ក្នុង​ចំណោម​អ្នក​របួស​ទាំងនោះ មាន​សភាព​ធ្ងន់ធ្ងរ​។ ជន​រង​របួស​ភាគច្រើន​តាម​មើលទៅ​ជា​អ្នក​ឈរ​មើល​ការ​ឈ្លោះ​គ្នា​។ លោក​គូសបញ្ជាក់​ទៀត​ថា ការ​ស៊ើ​ប​អង្កេត​នៅ​តែ​បន្ត​ ហើយ​នោះ​គ្រាន់តែ​ជា​ព័ត៌មាន​ដំបូង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ rtl

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ