ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្ហាញ​រូបភាព​ថ្មី​ៗ​នៃ​ភព​ព្រះ​អង្គារ​ជាមួយ​ទង់ជាតិ​ខ្លួន​លើ​ភព​នោះ​(វីដេអូ)

2 ឆ្នាំ មុន

រដ្ឋបាល​ជាតិ​អវកាស​ចិន ​ANEC ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែ​​មិថុនា ឆ្នាំ​២០២១ រូបភាព​ថ្មី​ៗ ដែល​ថត​បញ្ជូន​មក​​ដោយ​យាន​រ៉ូ​បូ​ភព​ព្រះ​អ​ង្គា​រ៍ ​ចិន ZHURONG ដោយ​ក៏​មាន​រូបថតបង្ហាញ

ប្រទេស​ចិន ៖ រដ្ឋបាល​ជាតិ​អវកាស​ចិន ​ANEC ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែ​​មិថុនា ឆ្នាំ​២០២១ រូបភាព​ថ្មី​ៗ ដែល​ថត​បញ្ជូន​មក​​ដោយ​យាន​រ៉ូ​បូ​ភព​ព្រះ​អ​ង្គា​រ៍ ​ចិន ZHURONG ដោយ​ក៏​មាន​រូបថតបង្ហាញ​ទង់ជាតិ​ចិន​នៅ​លើ​ភព​នោះ​ដែរ​។

រូបភាព​ទាំងនេះ​ បើ​តាម​ស៊ី​ន​ហួ​ថា បង្ហាញក្នុង​ឱកាស​នៃ​ពិធី​មួយ​នាទី​ក្រុង​ប៉េ​កាំ​ង ដែល​កំណត់​ពី​ជោគជ័យ​ទាំងស្រុង នៃ​បេសក​កម្ម្ម​រុករក​លើ​ភព​ព្រះ​អង្គារ៍​​លើក​ដំបូង​របស់​ចិន​។ រូបភាព​ទាំងនោះ​ រួម​មាន​រូបភាព​នៃ​ទីតាំង​ចុះ​ចត រូបថត​ពី​ទេសភាព​ភព​ព្រះ​អង្គារ៍ ព្រមទាំង​រូបភាព​សែ​ល​ហ្វី​របស់​យាន​នោះ​នៅ​កន្លែង​ចុះ​។

ទេសភាព​ភព​ព្រះ​អង្គារ៍ ​ត្រូវ​បាន​យាន​នោះ​ថតតាំងពី​មិន​ទាន់​បរ​ចុះ​មក​ដី​ភព​ព្រះ​អង្គារ៍​។ រូបភាព​មួយទៀត​ បង្ហាញ​ទង់ជាតិ​ចិន ដាក់​ភ្ជាប់​នឹង​ឧបករណ៍​ចុះ​ចត នៅ​លើ​ភព​ព្រះ​អង្គារ៍ ​ដោយ​រូបថត​នេះ​ថត​ពេល​យាន​ចល័ត​ក្រោយ​ជាន់​ដី​ភព​ព្រះ​អង្គារ៍ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ