ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​អាកា​រៈ​ប្លែក​ៗ​ក៏​សួរនាំ ទើប​បែកធ្លាយ​រឿង​តា​ចាប់​នាង​អី​អី​ក្នុង​ទ្រុងមាន់​៣​ដង​ហើយ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

៖ មានការ​បែកធ្លាយ​រឿង​លោកតា​វ័យ​៧៨​ឆ្នាំ​ម្នាក់ បាន​ធ្វើ​សកម្មភាព​លួងលោម​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​រំ​លោ​.​ភ​បាន​សម្រេច​រហូត​ដល់​ទៅ​៣​ដង​។ រឿងហេតុ​នេះ បាន​កើតឡើង​នៅ​

ខេត្តបន្ទាយមានជ័យ ៖ មានការ​បែកធ្លាយ​រឿង​លោកតា​វ័យ​៧៨​ឆ្នាំ​ម្នាក់ បាន​ធ្វើ​សកម្មភាព​លួងលោម​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​រំ​លោ​.​ភ​បាន​សម្រេច​រហូត​ដល់​ទៅ​៣​ដង​។ រឿងហេតុ​នេះ បាន​កើតឡើង​នៅ​ភូមិ​តា​ផោ​ក ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ។

បុរស​វ័យ​ចំណាស់​រូប​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ចាប់​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់​ពី​មាន​បណ្តឹង​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ហើយ​ក៏​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ ។

លោក​វរសេនីយ៍ឯក សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឆុត ឆាត់ ហៅ​ពៅ បាន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​តា​ផោ​ក ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ រស់នៅ​ស្រុក​អូរ​ជ្រៅ ដោយ​មាន​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់ហើយ រីឯ​ក្មេង​ស្រី​គឺ​រស់នៅ​ជាមួយនឹង​ជីដូន​ចាស់ជរា​។

លោក​អធិការ​បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ ដោយ​មាន​អ្នក​ជិតខាង​ឈ្មោះ​វឿ​ង តឿ​ង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ បាន​មើលឃើញ​រូបរាង​ក្មេង​ស្រី​រង​គ្រោះ​មាន​អាកា​រៈ​ខុស​ប្រក្រតី គាត់​ក៏​បាន​សួរនាំ ហើយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​និយាយ​រឿងរ៉ាវ​ប្រាប់​ថា «​តា ឆុត ឆាត់​ហៅ​ពៅ បាន គាត់​រំ​លោ​.​ភនាង​» ។ ក្រោយ​ពី​លឺ​ដូច្នោះ ឈ្មោះ​វឿ​ង តឿ​ង បាន​ប្តឹង​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច​ង្ហា បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ហៅ​ជនសង្ស័យ​ទៅ​សួរនាំ​តែ​ម្តង ។

លោក​អធិការ​បាន​រៀបរាប់​បញ្ជាក់​ទៀត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​រំ​លោ​.​ភ​ពិតមែន គឺ​នៅ​ក្នុង​ទ្រុងមាន់​ក្រោយ​ផ្ទះ​របស់​ខ្លួន​បាន​សម្រេច​ចំនួន​៣​ដង តាំងពី​អំឡុង​ខែឧសភា ឆ្នាំ​២០២១​មក​ម្ល៉េះ ដោយ​ធ្វើការ​លួងលោម​ឲ្យ​លុយ​នាង លើក​ទី​១​ចំនួន​២០,០០០​រៀល​, លើក​ទី​២ ចំនួន​១០,០០០​រៀល និង​លើក​ទី​៣ ចំនួន​២០,០០០​រៀល ។

លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា ដោយ​ផ្អែក​លើ​ពាក្យបណ្តឹង​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ឆុត ឆាត់ ហៅ​ពៅ បាន ក៏​ត្រូវ​បាន​កម្លាំង​គន​របាល​ជំនាញ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលា​ដំ​បូ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ