អ្នកជំងឺកូវីដម្នាក់រលាកខ្នែងពោះវៀនធ្ងន់ធ្ងរទទួលបានការវះកាត់ដោយជោគជ័យ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់កើតជំងឺកូវីដ ត្រូវបានគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង វះកាត់ខ្នែងពោះវៀនទទួលបាន
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់កើតជំងឺកូវីដ ត្រូវបានគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង វះកាត់ខ្នែងពោះវៀនទទួលបាន
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់កើតជំងឺកូវីដ ត្រូវបានគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង វះកាត់ខ្នែងពោះវៀនទទួលបានជោគជ័យ ។ នេះបើតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យដែលទទួលការងារក្នុងការវះកាត់ជួយសង្គ្រោះបុរសមួយរូបខាងលើនេះ។
តាមប្រភពពីក្រុមគ្រូពេទ្យដែលបានធ្វើការវះកាត់ជូនអ្នកជំងឺកូវីដ19 មួយរូបខាងលើនេះបានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ ១៩ ឈ្មោះទូច សុផាត ភេទប្រុស អាយុ37ឆ្នាំ ជាអ្នកបើករថយន្តដឹកដី មានទីលំនៅក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បុរសរូបនេះបានចូលមកសម្រាកព្យាបាលជំងឺកូវីដ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែខណៈពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ គាត់ក៏មានជំងឺរលាកខ្នែងពោះវៀនធ្ងន់ធ្ងរផងដែរ ទើបក្រុមគ្រូពេទ្យសម្រេចយកបុរសរូបនោះទៅធ្វើការវះកាត់ខ្នែងពោះវៀន ហើយទទួលបានជោគជ័យ ។
តាមប្រភពដដែលបានបន្តថា ប្រពន្ធរបស់អ្នកជំងឺមួយរូបខាងលើឈ្មោះកាន់ គឹមស្រ៊ុន អាយុ 42 ឆ្នាំ ក៏មានជំងឺកូវីដ១៩ ដែរ ហើយពួកគាត់ទាំង២នាក់បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2021 ។
ក្រោយរកឃើញវិជ្ជមានកូវីដទាំង២នាក់ប្ដីប្រពន្ធ ក្រុមគ្រូពេទ្យក៏បានទៅយកសំណាកកូនស្រីចំនួន២នាក់ទៀតម្នាក់ ក្នុងនោះម្នាក់អាយុ 7 ឆ្នាំ និងម្នាក់ទៀតអាយុ 2 ឆ្នាំ ក៏ឃើញមានវិជ្ជមានកូវីដ19 ផងដែរ ហើយបានយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់គ្នា ។
គួររំលឹកដែរថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានធ្វើការវះកាត់អ្នកជម្ងឺមានកូវីដ19 ចំនួន 2 នាក់រួចមកហើយទទួលបានជោគជ័យទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ