ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ជន​ដៃដល់​ស​ម្លា​.​ប់​ប្រពន្ធ​ច្រក​វ៉ាលិស​ទៅ​បង្ហាញ​​កន្លែង​កើតហេតុ និង​រឿង​ពិត​នៅ​ពីក្រោយ

1 ខែ មុន
  • Phnom Penh

ឃាត​.​ករ​ដៃ​ឆៅ​ដែល​វា​យស​ម្លា​.​ប់​ប្រពន្ធ ហើយ​ច្រក​ក្នុង​វ៉ាលិស រួច​ដឹក​កតាម​រថយន្ត យក​ទៅ​បោះចោល​នៅ​ក្នុង​ទន្លេ​នៅ​ត្រើយ​ខាងកើត​ស្ពាន​ស្ទឹង​ត្រង់ ក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះ ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​មក​កាន់​រាជធានី​ភ្នំពេញ និង​នាំ​ទៅ​បង្ហាញ​នៅ​កន្លែង​ហេតុ ដើម្

រាជធានី​ភ្នំពេញ ៖ ឃាត​.​ករ​ដៃ​ឆៅ​ដែល​វា​យស​ម្លា​.​ប់​ប្រពន្ធ ហើយ​ច្រក​ក្នុង​វ៉ាលិស រួច​ដឹក​កតាម​រថយន្ត យក​ទៅ​បោះចោល​នៅ​ក្នុង​ទន្លេ​នៅ​ត្រើយ​ខាងកើត​ស្ពាន​ស្ទឹង​ត្រង់ ក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះ ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​មក​កាន់​រាជធានី​ភ្នំពេញ និង​នាំ​ទៅ​បង្ហាញ​នៅ​កន្លែង​ហេតុ ដើម្បី​រុករក​វត្ថុ​តាង​បន្ត​ទៀត​។ ការ​នាំ​ខ្លួន​ឃាត​.​ករ​ដែល​ស​ម្លា​.​ប់​ប្រពន្ធ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ដែល​ចេញពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅ​ចំណុច​ទីតាំង​ផ្ទះ​ជន​ដៃដល់ ដែល​ជា​កន្លែង​កើតហេតុ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៥៤B ផ្លូវ​លេខ​៥៩៨ ភូមិ​ទំ​បន់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ឃាតក​.​រ​ដៃ​ឆៃ​រូប​នោះ​មានឈ្មោះ​ស៊ា​ន ហួរ អាយុ​៥៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ គង់ វុ​ទ្ធី អាយុ​៥៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​កន្លែង​កើតហេតុ ។

ជន​ដៃដល់​រូប​នោះ ត្រូវ​បាន​នគរបាល​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ទៅ​សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​នី​ឡា​» ស្ថិត​ក្នុងភូមិ​ជីប៉ា​ង ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង បន្ទាប់​ពី​ស​ម្លា​.​ប់​ប្រពន្ធ​ច្រកចូល​វ៉ាលិស រួច​ដឹក​តាម​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX330 មួយ​គ្រឿង យក​ទៅ​ចោល​ក្នុង​ទឹកទន្លេ​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ក៏​យក​រថយន្ត និង​សម្ភារៈ​មួយ​ចំនួន​ដែល​បន្សល់​ទុក​នោះ ទៅ​ប្លុង​ចោល​នៅ​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង​ខាងលិច ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម បន្ទាប់​មក​ក៏​បាន​ជិះ​រថយន្ត​តាក់ស៊ី​បន្តដំណើរ ទៅ​ខេត្តបាត់ដំបង ប៉ុន្តែ​នៅ​តែ​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ដដែល​។

ទាក់ទិន​ការ​ឈាន​ទៅ​ដល់​ស​ម្លា​.​ប់​ប្រពន្ធ​របស់​ខ្លួន​នេះ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ និង​ទំនាស់​គ្នា​ក្នុង​គ្រួសារ​ជា​បន្តបន្ទាប់​ហើយ និង​លើក​ចុង​ក្រោយ​នេះ​ក៏​ឈាន​ទៅ​ប្រើ​ហិ​.​ង្សា ដោយ​ប្រើ​ដៃជើង យក​កៅអី និង​កាំបិត​ផ្គាក់​កា​.​ប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ រួច​ដឹក​ស​.​ពយ​ក​ទៅ​ទំលាក់​ក្នុង​ទឹកទន្លេ​តែ​ម្តង​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ជន​ដៃដល់ និង​ស្ត្រី​ជា​ប្រពន្ធ​បាន​រស់នៅ​ជាមួយ​គ្នា​រហូត​មានកូន​ចំនួន​២​នាក់​ដែល​មានគ្រួសារ និង​បាន​ទៅ​រស់នៅ​ក្រៅប្រទេស​អស់ហើយ នៅ​សល់​តែ​២​នាក់​ប្តី​ប្រពន្ធ​នេះ​តែ​ប៉ុណ្ណោះ​។ នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​មិន​ស្រូវ​ចុះសម្រុង​នឹង​គ្នា​ទេ ដោយសារ​តែ​ជនសង្ស័យ​ប្រចណ្ឌ​នឹង​ស្ត្រី​ជា​ប្រពន្ធ​មាន​ប្រុស​ថ្មី និង​ចោទ​ថា លួច​កិបកេង​ប្រាក់​ដែល​រកស៊ី​ជាមួយ​គ្នា ហើយ​នៅ​ពេល​ដែល​ទំនាស់​គ្នា​ម្តង​ៗ ស្ត្រី​ជា​ប្រពន្ធ​តែងតែ​សុំ​ប្តី​លែងលះ ។

តាម​ព័ត៌មាន​ដដែល​អោយ​ដឹង​បន្ត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ ស្ត្រី​ជា​ប្រពន្ធ​ក៏​មាន​ទំនាស់​គ្នា​ជាមួយ​ឈ្មោះ វូ​ច​ហៀ​ង អាយុប្រមាណ​៧៥​ឆ្នាំ ដែល​ត្រូវជា​បងជីដូនមួយ​របស់​ជន​ដៃដល់ និង​បាន​ដេញ​ចេញពីផ្ទះ​។ ខណៈ​ពេល​ទាស់​គ្នា ជន​ដៃដល់​ជា​ប្តី​ក៏​បាន​ស្រែក​ឮ​ខ្លាំង និង​មាន​ទំនាស់​គ្នា ជាមួយ​ប្រពន្ធ ។ ដោយ​ឃើញ​ដូច​នោះ ស្ត្រី​ជា​ប្រពន្ធ​ស្រែ​កថា ហ្អែ​ង​ជាប់គុក​ហើយ​ប្រើ​ហិ​.​ង្សា និង​បាន​យក​ទូរស័ព្ទ​ប្រុង​តេ​ទៅ​អង្គការសិទ្ធិមនុស្ស ហើយ​ជនសង្ស័យ​ក៏​បាន​ស្ទុះ​ទៅ​ចាប់​ប្រតាយប្រតប់ តែ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​រត់​ចូល​ទៅ​បន្ទប់ដេក ហើយ​ក៏​ត្រូវ​ប្តី​ស្ទុះ​ទៅ​វាយ​នឹង​ដៃ និង​បាន​ទាញ​កៅអី​ឈើ​វាយ​ទៅ​លើ​ប្រពន្ធ បណ្តាល​អោយ​ដួល​លើ​ឥដ្ឋ​បោក​ក្បាល​រហូត​ធ្វើ​ឱ្យ​សន្លប់​ដេក​ស្តូកស្តឹង​តែ​ម្តង​។

តាម​ព័ត៌មាន​ដដែល​អោយ​ដឹង​ទៀត​ថា លុះ​ក្រោយមក ជន​ដៃដល់​ជា​ប្តី​ក៏​បាន​ចូល​ទៅ​ក្នុង​ចង្ក្រាន​បាយ យក​កាំបិត​ផ្គាក់​មក​កាប់​ក​.​ដៃ​ឆ្វេង​ប្រពន្ធ ដែល​កំពុង​តែ​ដេក​ដួល​នោះ​។ បន្ទាប់​ពី​ដឹង​ថា ស្លា​.​ប់​ហើយ ជន​ដៃដល់​ក៏​បាន​យក​វ៉ាលិស​ចំនួន​២ ដែល​មួយ​រៀបចំ​ដាក់​ខោអាវ​ខ្លួនឯង និង​មួយទៀត​ដាក់​ស​.​ព​ប្រពន្ធ និង​បាន​រៀបចំ​លាង​សំអាត​ឈាម​ផង​ដែរ​។ បន្ទាប់​ពី​រៀបចំ​រួច​ហើយ ជន​ដៃដល់​ក៏​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​យក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស អត់​ស្លាក​ដែល​ផ្ញើ​ទុក​នៅ​កន្លែង​ផ្ញើ នៅ​ក្នុង​ផ្សារ​ក្រមួន មក​យក​ដឹក​ស​.​ព​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ខណៈ​ពេល​នោះ ជន​ដៃដល់​ក៏​បាន​បើក​គូថ​រថយន្ត ហើយ​បាន​ហៅ​អ្នក​ជួសជុល​ម៉ូតូ​កង់​៣ ដែល​បាន​ជួល​ផ្ទះ​របស់​ខ្លួន​ដើម្បី​ជួយ​លើក​វ៉ាលិស​ដាក់​ក្នុង​គូថ​រថយន្ត រួច​ក៏​បាន​ចាក់សោ​ផ្ទះ ហើយ​បើករថយន្ត​ទៅ​បាត់​ទៅ​តែ​ម្តង​។

តាម​សមត្ថកិច្ច​អោយ​ដឹង​ទៀត​ថា ជន​ដៃដល់​បាន​បើករថយន្ត​ដឹក​ស​.​ព​ប្រពន្ធ​ទៅ​ដេក​នៅ​ក្នុង​ព្រៃ​ចំការ​កៅស៊ូ ក្នុង​ខេត្តកំពង់​ចាម រួច​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែមិថុនា ក៏​បាន​ដឹក​ស​.​ពយ​ក​ទៅ​ទំលាក់​ចោល​ក្នុង​ទឹកទន្លេ​នៅ​ខាងកើត​ស្ពាន​ស្ទឹង​ត្រង់ ក្នុង​ខេត្ត​ត្បូងឃ្មុំ រួច​ក៏​បាន​បើករថយន្ត​ត្រឡប់​មក​វិញ​យក​ទៅ​ប្លុង​ចោល​ក្នុង​ដី​ឡួ​តិ៍ នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់​ចាម និង​បាន​ជិះ​រថយន្ត​ទៅ​ខេត្តបាត់ដំបង​ដើម្បី​គេចខ្លួន ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា ដោយសារ​តែ​មានការ​សង្ស័យ​ពី​ជាង​ជួល​ជុល​ដែល​លើក​វ៉ាលិស ព្រមទាំង​ក្រុម​គ្រួសារ ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ហើយ​ក៏​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ក៏​បាន​ប្រទះ​រថយន្ត និង​ស​.​ព​អណ្តែត​ទន្លេ​ក្នុង​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​ក៏​បន្ត​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​នគរបាល​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ហើយ​ក៏​ឈាន​ទៅ​សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ឃាត់ខ្លួន​ជន​ដៃដល់​តែ​ម្តង​។

នៅ​ក្នុង​ការ​នាំ​ខ្លួន​ទៅ​កន្លែង​កើតហេតុ​នគរបាល​ខណ្ឌ​សែន​សុខ ក៏​បាន​រក​ឃើញ​កៅអី​ដែល​វាយ​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ ដែល​ជនសង្ស័យ​បោះចោល​នៅ​ក្រោយ​ផ្ទះ ព្រមទាំង​រក​ឃើញ​ម៉ូតូ​កូន​ទារ​ពណ៌​ក្រហម ១​គ្រឿង នៅ​កន្លែង​ផ្ញើ​ផង​ដែរ ។

គួរ​រលឹក​ថា ៖ ខ្លោចចិត្ត​ណាស់​! កូន​ៗ​លាតត្រដាង​រឿងរ៉ាវ​ឪពុក​ស​ម្លា​.​ប់​ម្តាយ​យកស​.​ព​ទៅ​ចោល​នៅ​ត្បូងឃ្មុំ