ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​រមែង​រក្សា​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌

2 ឆ្នាំ មុន

កាល​ព្រះ​មាន​ព្រះ​ភាគ​គង់នៅ​វត្ត​បុ​ព្វា​រាម​ទ្រង់​ប្រារព្ធ​ឧបាសក​ម្នាក់​ឈ្មោះ​ធម្ម​ឧបាសក ដែល​មាន​សេចក្តី​ព្យាយាម​ប្រព្រឹត្ត​កុសលធម៌​ល្អ​ហើយ និង​មានបុណ្យ​កុសល​បំពេញ​ដោយ​បរិបូណ៌​ហើយ ។ លុះ​ហៀបនឹង​ស្លា​.​ប់ ពពួក​ទេវតា​ទាំងឡាយ​បាន​យក​រាជរថ​មក​ទទួល​បណ្តាល​ឱ្យ​ឧបាសក​នោះ​មើល​ឃើញនឹងភ្នែក​ស្រស់​ៗ​តែ​ម្តង ។ ហេតុ​នោះ​ទើប​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​សរសើរ​នូវ​បុណ្យ​កុសល​ដែល​ឧបាសក​នោះ​បាន​ធ្វើ​ហើយដោយ​ព្រះ​គាថា​យ៉ាងនេះ​ថា ៖ ធ​ម្មោ…

កាល​ព្រះ​មាន​ព្រះ​ភាគ​គង់នៅ​វត្ត​បុ​ព្វា​រាម​ទ្រង់​ប្រារព្ធ​ឧបាសក​ម្នាក់​ឈ្មោះ​ធម្ម​ឧបាសក ដែល​មាន​សេចក្តី​ព្យាយាម​ប្រព្រឹត្ត​កុសលធម៌​ល្អ​ហើយ និង​មានបុណ្យ​កុសល​បំពេញ​ដោយ​បរិបូណ៌​ហើយ ។

លុះ​ហៀបនឹង​ស្លា​.​ប់ ពពួក​ទេវតា​ទាំងឡាយ​បាន​យក​រាជរថ​មក​ទទួល​បណ្តាល​ឱ្យ​ឧបាសក​នោះ​មើល​ឃើញនឹងភ្នែក​ស្រស់​ៗ​តែ​ម្តង ។ ហេតុ​នោះ​ទើប​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​សរសើរ​នូវ​បុណ្យ​កុសល​ដែល​ឧបាសក​នោះ​បាន​ធ្វើ​ហើយដោយ​ព្រះ​គាថា​យ៉ាងនេះ​ថា ៖

ធ​ម្មោ ហវេ រ​ក្ខ​តិ ធម្ម​ចា​រឹ ធ​ម្មោ សុចិ​ណ្ណោ សុខ​មា​វ​ហា​តិ ឯ​សានិ​សំ​សោ ធ​ម្មេ សុចិ​ណ្ណេ ន ទុ​គ្គ​តឹ គ​ច្ឆ​តិ ធម្ម​ចារី ។ ប្រែ​ថា ធម៌​រមែង​រក្សា​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌ ធម៌​ដែល​បុគ្គល​សន្សំ​ល្អ​ហើយ​រមែង​នាំ​មក​នូវ​សេចក្តីសុខ បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​រមែង​មិន​ទៅ​កាន់​ទុគ្គតិ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ