ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រទេស​អ្នកមាន G7 ផ្តោត​ការ​ប្រជែង​ខ្លាំង​ជាមួយ​ចិនតា​មរយៈ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ

2 ឆ្នាំ មុន

បរទេស ៖ មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​និង​ជា​ប្រទេស​អ្នកមាន​បំផុត​ទាំង ៧ (G7) បាន​ប្រជុំ​គ្នា​កាល​ពិ​ថ្ងៃ​សៅរ៍ ម្សិលមិញ ដើម្បី​

បរទេស ៖ មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​និង​ជា​ប្រទេស​អ្នកមាន​បំផុត​ទាំង ៧ (G7) បាន​ប្រជុំ​គ្នា​កាល​ពិ​ថ្ងៃ​សៅរ៍ ម្សិលមិញ ដើម្បី​ស្វែងរក​វិធី​ប្រឆាំង​នឹង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​ខ្លាំង​របស់​ប្រទេស​ចិន តាម​រយៈ​ការ​ផ្តល់​ជូន​ប្រទេស​កំពុង​អភិវឌ្ឍន៍​នូវ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​គំនិត​ផ្តួចផ្តើម ផ្លូវ​មួយ​-​ខ្សែក្រវាត់ (Belt and Road initiative) ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​។

ក្រុម​ប្រទេស G7 ដែល​មេដឹកនាំ​កំពុង​ប្រជុំ​នៅ​ភាគ​និរតី​នៃ​ប្រទេស​អង់គ្លេស​បាន​និង​កំពុង​ស្វែងរក​ការ​ឆ្លើយ​តប​ប្រកបដោយ​ភាព​ស៊ីចង្វាក់​គ្នា ដើម្បី​ទប់ទល់​នឹង​ភាព​លេចធ្លោ​កាន់តែ​ខ្លាំង​ឡើង​របស់​លោក​ស៊ី បន្ទាប់​ពី​ប្រទេស​ចិន​បាន​កើនឡើង​នូវ​កំណើនសេដ្ឋកិច្ច​និង​យោធា​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លង​មកនេះ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត​មាន
រ៉​យ​ទ័​រ ។

សេត​វិមាន​បាន​និយាយ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​មេដឹកនាំ G7 ផ្សេង​ទៀត​សង្ឃឹមថា ផែនការ​របស់​ពួក​គេ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គំនិត​ផ្តួចផ្តើម​កសាង ពិភពលោក​ឱ្យ​ត្រឡប់​ជា​ល្អ​ប្រសើរ​ឡើង​វិញ (Build Back Better World (B3W) initiative) នឹង​ផ្តល់​នូវ​ភាព​ជា​ដៃគូ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​តម្លាភាព​ដើម្បី​ជួយ​នូវ​ទឹកប្រាក់​ទំហំ ៤០ ពាន់​ពាន់​លាន​ដុល្លារ ដែល​ត្រូវការ​ដោយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ឆ្នាំ ២០៣៥ ។

មន្ត្រីជាន់ខ្ពស់​នៅ​ក្នុង​រដ្ឋបាល​របស់​លោក Biden បាន​និយាយ​ថា «​នេះ​មិនមែន​គ្រាន់តែ​ដើម្បី​ប្រឈម​មុខ​ដាក់​គ្នា ឬ​ដណ្តើម​យកឈ្នះ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​បាន​ផ្តល់​ជម្រើស​វិជ្ជមាន​ណាមួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​គុណ​តម្លៃ​ស្តង់ដារ និង​វិធី​ធ្វើ​ជំនួញ​របស់​យើង​នៅឡើយ​ទេ ” ។

ក្រោយមក​សហរដ្ឋអាមេរិក​បាន​និយាយ​ថា មានការ​ឯកភាព​គ្នា G7 ស្តី​ពី​តម្រូវការ​សម្រាប់​វិធីសាស្ត្រ​រួម​គ្នា​មួយ​ចំពោះ​ប្រទេស​ចិន​ស្តី​ពី​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្ស​។

សេត​វិមាន​បាន​បន្ថែម​ទៀត​ថា G7 និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នឹង​ប្រើប្រាស់​គំនិត​ផ្តួចផ្តើម B3W ដើម្បី​កៀងគរ​មូលធន​វិស័យ​ឯកជន ក្នុង​វិស័យ ដូច​ជា​អាកាសធាតុ សុខភាព​និង​សន្តិសុខ សុខភាព បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​សមភាព​យេ​ន​ឌ័​រ និង​សមភាព​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ផែនការ​នេះ​នឹង​ដំណើរការ​យ៉ាងម៉េច ឬថា​តើ​ទីបំផុត​នឹង​ត្រូវ​ចំណាយ​មូលធន​ប៉ុន្មាន​នោះ​ទេ​។

សូម​បញ្ជាក់​ថា គម្រោង​គំនិត​ផ្តួចផ្តើម​ផ្លូវ​១-​ខ្សែ​ក្រ​វ៉ា​ត់ (BRI) របស់​ប្រទេស​ចិន​ដែល​លោក ស៊ី បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១៣ ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​និង​វិនិយោគ​ដែល​នឹង​លាតសន្ធឹង​ពី​អាស៊ី​ទៅ​អឺរ៉ុប​និង​ទៅ​តំបន់​ឆ្ងាយ​ទៀត ។

មាន​ប្រទេស​ជាង ១០០ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​គម្រោង គំនិត​ផ្តួចផ្តើម​ផ្លូវ​១-​ខ្សែ​ក្រ​វ៉ា​ត់ ដូច​ជា​ផ្លូវដែក​កំពង់​ផែ​ផ្លូវ​ហា​យ​វេ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​។

ក្រុម​អ្នក​រិះគន់​និយាយ​ថា ផែនការ​របស់​លោក​ស៊ី ក្នុង​ការ​បង្កើត​នូវ​ផ្លូវជំនួញ​ផ្លូវ​សូត្រ​បុរាណ​ដើម្បី​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​អាស៊ី​អឺរ៉ុប និង​លើស​ពី​នេះ គឺជា​យាន​សម្រាប់​ការ​ពង្រីក​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​ចិន​។

ជា​ការ​ឆ្លើយ​តប ទីក្រុង​ប៉េ​កាំ​ង​បាន​និយាយ​ថា​ការ​សង្ស័យ​បែប​នេះ គឺ​ក្បត់​ទៅ​នឹង​ឥទ្ធិពល​នៃ​សំណល់​ចក្រពត្តិនិយម របស់​មហាអំណាច​លោក​ខាងលិច ដែល​បាន​កាន់កាប់​និង​ធ្វើ​ឱ្យ​ចិន​អាម៉ាស់មុខ​អស់​ជា​ច្រើន​សតវត្សរ៍ កន្លង​ទៅ​តាម​រយៈ​សំណល់​ចក្រពត្តិនិយម ។

មេដឹកនាំ​ប្រទេស G7 – សហរដ្ឋអាមេរិក កា​ណា​ដា អង់គ្លេស អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី បារាំង​និង​ជប៉ុន​ចង់​ប្រើ​ការ​ជួបជុំ​របស់​ពួក​គេ​នៅ​រមណីយដ្ឋាន​មាត់សមុទ្រ​នៃ​ឆ្នេរសមុទ្រ​ខា​ប៊ី​ស (Carbis) ដើម្បី​បង្ហាញ​ពិភពលោក​ថា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​ជាងគេ​បំផុត​អាច​ផ្តល់​នូវ​ជម្រើស​មួយ​ទប់ទល់​នឹង​ការ​រីក​ចម្រើន​របស់​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ