មន្ត្រីមន្ទីរការងារខេត្ត១រូបបាត់ខ្លួនតាំងពីម្សិល រហូតមកទល់ពេលនេះ រកមិនទាន់ឃើញ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ មន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងម្នាក់បានបាត់ខ្លួនក្នុងទឹកទន្លេ ខណៈជនរងគ្រោះ
ខេត្តស្ទឹងត្រែង ៖ មន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងម្នាក់បានបាត់ខ្លួនក្នុងទឹកទន្លេ ខណៈជនរងគ្រោះ
ខេត្តស្ទឹងត្រែង ៖ មន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងម្នាក់បានបាត់ខ្លួនក្នុងទឹកទន្លេ ខណៈជនរងគ្រោះជិះទូកទៅរកត្រី ស្រាប់តែជួបគ្រោះអកុសលក្រឡាប់ទូក កាលពីវេលាទៀបភ្លឺថ្ងៃសៅរ៍ ទី១២ មិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិកោះសម្ពាយ ឃុំកោះសម្ពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយរហូតមកទល់នឹងថ្ងៃទី១៣ មិថុនា នេះ ក្រុមគ្រួសាររកជនរងគ្រោះមិនទាន់ឃើញនៅឡើយទេ។
តាមប្រភពពីក្រុមគ្រួសារអោយដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃសុក្រ ទី១១ មិថុនា ជនរងគ្រោះបានមកលេងផ្ទះដោយសារនឹងឈានចូលថ្ងៃសៅរ៍ ដែលជាថ្ងៃឈប់សម្រាកពីការងាររដ្ឋ លុះនៅវេលា៣ឈានចូលថ្ងៃទី១២ មិថុនា ជនរងគ្រោះបានជិះទូកទៅរកត្រី តែមិនឃើញត្រឡប់មកវិញ រហូតដល់វេលាថ្ងៃត្រង់ ក្រុមគ្រួសារក៍បានចេញទៅតាមរក ស្រាប់តែប្រទះឃើញទូកក្រឡាប់អណ្តែតលើផ្ទៃទឹកចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ បាត់មនុស្សមិនឃើញ គ្រានោះពួកគាត់ដាក់ការសង្ស័យថា ជនរងគ្រោះអាចធ្លា.ក់ចូលទឹកទន្លេ ហើយត្រូវទឹកគួចទៅក្រោម បណ្តាលឱ្យល.ង់ស្លា.ប់។
លោក ថោង ស្រាន់ អភិបាលស្រុកសៀមបូកអោយដឹងថា ជនរងគ្រោះឈ្មោះ ចម ពិសាល ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាមន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង មានទីលំនៅភូមិកោះសម្ពាយ ឃុំកោះសម្ពាយ ស្រុកសៀមបូក បានបាត់ខ្លួនកាលពីវេលាម៉ោង៣ឈានចូលថ្ងៃទី១២ មិថុនា ឆ្នាំ២០២១នេះ។
លោកអភិបាលបានបន្តថា ក្រោយការបាត់ខ្លួនរបស់ជនរងគ្រោះ ក្រុមគ្រួសារសាច់ញាតិបានតាមរកចាប់តាំងពីថ្ងៃកើតហេតុរហូលដល់ថ្ងៃទី១៣ មិថុនានេះ តែនៅមិនទាន់មានតំរុយនៅឡើយ។
លោកអភិបាលបានបន្តថា រដ្ឋបាលស្រុកបានចាត់កម្លាំងរកតាមមាត់ទន្លេ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញជនរងគ្រោះមួយរូបខាងលើ សូមទំនាក់ទំនងមកលេខ0712490011 ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅភូមិដំរីផុង កោះព្រះ ស្រែក្រសាំង ត្បូងខ្លា អូរម្រះ កោះជ្រឹម កោះព្រះ អូរឡង់ ដែលជាភូមិស្ថិតនៅតាមដងទន្លេ សូមជួយរកស.ពជនរងគ្រោះនៅក្នុងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ស្រុកសៀមបូក និងស្រុកសំបូរ ខេត្តក្រចេះផង៕
ចែករំលែកព័តមាននេះ