ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ ស្លា​.​ប់​ដោយ​កូ​វី​ដ​១៩ ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​ដល់​ទៅ​១៥​នាក់ ខណៈ​ឆ្លង​ថ្មី​៤៦៨​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ រហូត​ដល់​ទៅ​១៥​នាក់ ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​ថ្ងៃ​កន្លង​មក​

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ រហូត​ដល់​ទៅ​១៥​នាក់ ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​ថ្ងៃ​កន្លង​មក​ ដែលនាំឱ្យចំនួនអ្នកជំងឺទទួលមរណភាពដោយកូវីដ-១៩ បានកើនឡើងដល់ ៣៣៥ នាក់​ ចាប់តាំងពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅកម្ពុជា ។

ជាមួយគ្នានោះផងដែរ ក្រសួងសុខាភិបាល ​បាន​បញ្ជាក់​ទៀត​ថាស្ថានភាពកូវីដ-១៩ គិតត្រឹមថ្ងៃទី ១២ ខែមិថុនា គឺរក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៤៦៨​នាក់​ទៀត និង​ជា​សះស្បើយ​ចំនួន​៦៣៦​នាក់ និង​ស្លា​.​ប់​១៥​នាក់​ ។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​នេះ គឺ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៤៣៧​នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន​៣១​នាក់​។

ក្រសួង​បន្ត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ទូ​ទាំង​ប្រទេស សរុប ៣៨ ៤២៧ នាក់ និង​អ្នកជា​សះស្បើយ ៣១ ៨៥៨ នាក់ និង​អ្នក​ស្លា​.​ប់ រ​ហូត​ដល់ ​៣៣៥​នាក់​ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC បញ្ជាក់ម្តងហើយម្តងទៀតថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

រូបភាពតំណាង
រូបភាពតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ