ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​ណាស់​! កូន​ៗ​លាតត្រដាង​រឿងរ៉ាវ​ឪពុក​ស​ម្លា​.​ប់​ម្តាយ​យកស​.​ព​ទៅ​ចោល​នៅ​ត្បូងឃ្មុំ​(វីដេអូ)

2 ឆ្នាំ មុន
  • ភ្នំពេញ

កូន​ៗ​របស់​ស្ត្រី​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្រោម​កណ្តាប់ដៃ​ប្តី​របស់​ខ្លួន បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​រន្ធត់​ចិត្ត រៀបរាប់​អំពី​ទ​ង្វើ​របស់​ឪពុក​ដែល​ហ៊ាន​លើកដៃ​ស​ម្លា​.​ប់​ភរិយា រួច​យកស​.​ព​ដាក់​ក្នុង​វ៉ាលិស ហើយ​ដឹក​យក​ទៅ​ចោល​នៅ​

រាជធានី​ភ្នំពេញ ៖ កូន​ៗ​របស់​ស្ត្រី​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្រោម​កណ្តាប់ដៃ​ប្តី​របស់​ខ្លួន បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​រន្ធត់​ចិត្ត រៀបរាប់​អំពី​ទ​ង្វើ​របស់​ឪពុក​ដែល​ហ៊ាន​លើកដៃ​ស​ម្លា​.​ប់​ភរិយា រួច​យកស​.​ព​ដាក់​ក្នុង​វ៉ាលិស ហើយ​ដឹក​យក​ទៅ​ចោល​នៅ​ខេត្ត​ត្បូងឃ្មុំ ។

កូនប្រុស​មួយ​រូប​របស់​ស្ត្រី​រង​គ្រោះ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ថា «Ah Ti» បាន​រៀបរាប់​យ៉ាង​ក្តុកក្តួល និង​មាន​បង្ហាញ​អំពី​វី​ដេ​អូ​ថ្ងៃ​ដែល​ម្តាយ​ជាទី​ស្រលាញ់ ត្រូវ​ឪពុក​ស​ម្លា​.​ប់​យ៉ាង​ដូច្នេះ​ថា «Video ទី​១ ថ្ងៃ​កើតហេតុ ថ្ងៃ​09 ខែ​06 ឆ្នាំ 2021 ម៉ោង​ប្រមាណ​ជា 10:40 នាទី​ព្រឹក ប៉ា​ខ្ញុំ​បានអោយ​គេ​ជួយ​លើក​វ៉ាលិស​ដាក់​ឡាន ព្រោះ​ធ្ងន់​ពេក​គាត់​លើក​អត់​រួច ហើយ​ក៏​បើកឡាន​ទៅ​ជាមួយ​សាំង​2-3 កាន គាត់​បាន​ប្រាប់​អ្នក​ជិតខាង​ថា គាត់​ទៅ​ខេត្ត​ហើយ កម្មករ​ក៏​ថា វ៉ាលិស​ដាក់​អី​ធ្ងន់​ម៉េ​ស​ពូ ហើយ​កម្មករ ជា​សាក្សី​ក៏​បញ្ជាក់​ថា ពេល​ហ្នឹង មុខ​ប៉ា​ខ្ញុំ​ស្លេក​អស់ហើយ​» ។

ប្រភព​ដដែល​បាន​បន្ត​ថា «​ប្រហែល​ម៉ោង 3 នាទី​ល្ងាច ថ្ងៃ​ដដែល ពួក​ខ្ញុំ​ទាក់ទង​ទៅ​ម៉ាក់​ខ្ញុំ​អត់​បាន ទើប​មានការ​បារម្ភ Facebook ខ្ញុំ​និង​បងស្រី​ខ្ញុំ និង​បងប្អូន​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​ប៉ា​ខ្ញុំ Block ចោល​ទាំងអស់ ខ្ញុំ​ព្យាយាម call ទៅ​លេខ​ទូរស័ព្ទ​ដៃ​ទាំងអស់​របស់​គាត់ គឺ​គាត់​មិន​ព្រម​លើក​ទេ ។ លុះដល់​ពេល​ម៉ោង​6-7 នាទី​ល្ងាច ថ្ងៃ​ដដែល មីង​ខ្ញុំ​បាន​ប្ដឹង Police អោយមក​គាស់​ផ្ទះ ព្រោះ​ខ្លាច​ប៉ា​ខ្ញុំ​ចាក់សោ​ម៉ាក់​ខ្ញុំ​ក្នុង​នោះ (​បញ្ជាក់ បន្ទប់​ផ្ទះ​ខ្ញុំ​នីមួយ​ៗ​ត្រូវ​បាន​ប៉ា​ខ្ញុំ​ធ្វើ​ត្រចៀក សោរ​ថ្មី​ៗ​នេះ ទាំង​ក្នុង ទាំង​ក្រៅ ចាក់​2-3​ជាន់​) បាត់​ម៉ាក់​ខ្ញុំ​រយៈពេល​ជិត​8​ម៉ោង តាំងពី​ម៉ោង 10​ព្រឹក​មិ​ញ ហើយ​ពួក​ខ្ញុំ​ភ័យ​ណាស់​» ។

កូនប្រុស​រូប​នេះ​បាន​បន្ត​ថា «​ពេល​គាស់​ហើយ ក៏​អត់​ឃើញ​ម៉ាក់​ខ្ញុំ​ទេ តែ​ឃើញ​បន្ទប់​ប៉ា​ម៉ាក់​មាន​ដាន​ឈាម ដែល​ប៉ា​ខ្ញុំ​ព្យាយាម​លុប តែ​លុប​អត់​អស់ ហើយ​ក៏​មាន​ឃើញ​សក់​ម៉ាក់​ខ្ញុំ​ជ្រុះ​ទាំង​ដុំ​ៗ ក្រវិល​ម៉ាក់​ខ្ញុំ​ក៏​ជ្រុះ​មុខទ្វារ​ដែរ ពួក​ខ្ញុំ​ក៏​សង្ស័យ​ថា ប៉ា​បោច​សក់​ម៉ាក់​ខ្ញុំ ហើយ​មានរឿង​ប្រវាយប្រតប់​គ្នា​មុន​នឹង​ប៉ា​ខ្ញុំ​ស​ម្លា​.​ប់​ម៉ាក់​ខ្ញុំ រួច​ដាក់​សាកស​.​ព​ក្នុង​វ៉ា​លី​ស​ហ្នឹងហើយ ព្រោះ​អត់​ឃើញ ម៉ាក់ ខ្ញុំ​ចេញពីផ្ទះ​តាំងពី​យប់​មុន​ថ្ងៃ​កើតហេតុ ។ ខ្ញុំ​ដឹង​តាំងពី​ថ្ងៃ​កើតហេតុ​ហើយ​មក​ម្ល៉េះ​ថា វា​ជា​ករណី​ឃា​.​ត​កម្ម តែ​ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ ព្រោះ​ខ្លាច​ចាប់​ប៉ា​ខ្ញុំ​អត់​បាន ខ្ញុំ​គ្រាន់តែ Post ថា បាត់​ប៉ា​ម៉ាក់​ខ្ញុំ​ជាង 8​ម៉ោង​ហើយ ។ នៅ​មាន Details ច្រើន​ទៀត បើ​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​ព្យាយាម​សរសេរ​រៀបរាប់ និង​បកស្រាយ​ពី​មូលហេតុ​ដែល​ឈាន​ទៅ​ដល់​កា​រស​ម្លា​.​ប់​ម៉ាក់​ខ្ញុំ​» ។

កាលពី​ថ្ងៃ​ម្សិលមិញ គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះ Sok Cheng ដែល​អះអាង​ថា ជា​កូន​របស់​ស្ត្រី​រង​គ្រោះ​ក៏​បាន​បង្ហោះ​សារ​គួរ​ឱ្យ​សង្វេគ​ថា «​សព​ម៉ាក់​ខ្ញុំ ត្រូវ​បាន​រក​ឃើញ​ហើយ ប៉ា​ខ្ញុំ​បាន​ស​ម្លា​.​ប់​ម៉ាក់​ខ្ញុំ ហើយ​យក​ម៉ាក់​ខ្ញុំ​ញាត់​ចូល​វ៉ាលិស​បើកឡាន​ទៅ​បាត់​ជាមួយ​សាំង​2-3​កាន ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​09 ខែ​06 វេលា​ម៉ោង​10 នាទី​ព្រឹក កន្លែង​កើតហេតុ​នៅផ្ទះ​ខ្ញុំ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​» ។ 1: ថ្ងៃ​10 ខែ​6 ឡាន​ត្រូវ​បាន​គាត់​យក​ទៅ​ប្លុង​ចោល​នៅ​ម្ដុំ​ស្រុក បា​ធា​យ​ខេត្តកំពង់ចាម 2: ថ្ងៃ​11​ខែ​6 ស​.​ព​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកទន្លេ នៅ​ជរោ ខេត្ត​ត្បូងឃ្មុំ 3: ថ្ងៃ​12 ខែ​6 ប៉ា​ខ្ញុំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ហើយ ប៉ា​ខ្ញុំ​កា​.​ប់​ម៉ាក់​ខ្ញុំ​ត្រូវ​ដៃស្ដាំ ដាច់​ដល់​ឆ្អឹង ព្រោះ​ឃើញ​នៅ​ជិត​ទ្វារ​នៅ​បន្ទប់​ប៉ា​ម៉ាក់​ខ្ញុំ​ដែល​ជា​កន្លែង​កើតហេតុ​មាន​ស្នាម​ដៃ​ឆ្វេង​ដែល​ប្រឡាក់​ដោយ​ឈា​.​ម ដៃស្ដាំ​ម៉ាក់​ខ្ញុំ​ត្រូវ​បាន​ប៉ា​ខ្ញុំ​កា​.​ប់ ហើយ​ដៃ​ឆ្វេង​ម៉ាក់​ខ្ញុំ​ក៏​យក​មក​ខ្ទប់​ឈា​.​ម ហើយ​ព្យាយាម​បើកទ្វារ នេះ​ជា​អ្វី​ដែល​ខ្ញុំ​សន្និដ្ឋាន​តាម​ផុស​តាង​ដែល​មាន​» ។

កូន​របស់​ស្ត្រី​រង​គ្រោះ​ពោល​បន្ត​ថា «​ម៉ាក់​ខ្ញុំ​ទៅ​បាន​សុខ​ហើយ មួយ​ជីវិត​នេះ​ម៉ាក់​ខ្ញុំ​ហត់នឿយ​ណាស់ គាត់​អត់​មាន​គោលបំណង​ធំដុំ​អី​ទេ គឺ​ខំប្រឹង​ដើម្បី​តែ​កូន សាកស​.​ព​ម៉ាក់​ខ្ញុំ នឹង​ត្រូវ​បាន​បងប្អូន​ធ្វើបុណ្យ​តាម​កន្លង​នៃ​ព្រះពុទ្ធ​សាសនា​» ។

ទន្ទឹម​នឹង​នោះ កូន​ៗ​ក៏​បាន​បន្ត​ថា ថវិកា​ដែល​បាន​ពី​ការ​ចូល​បុណ្យ​ស​.​ព នឹង​ចាត់ចែង​ចំណាយ​ធ្វើបុណ្យ​ហើយនឹង​យក​ទៅ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ឬ​ជា​សកម្មភាព​មនុស្សធម៌​ផ្សេង​ទៀត បើ​នៅ​សល់ ដើម្បី​អោយ​វិញ្ញាណក្ខន្ធ​គាត់​ទៅ​បាន​សុគត​ភព ព្រោះ​គាត់​ចូល​ចិត្ត​ធ្វើបុណ្យ​ណាស់ ពេល​គាត់​នៅ​រស់​។

គណនី​ខាងលើ​បាន​បន្ថែម​ថា «​ម៉ាក់​ខ្ញុំ​ស្លា​.​ប់​វេទនាណាស់ ព្រោះ​អត់​មានកូន​ៗ​នៅ​ក្បែរ​ទេ ខ្ញុំ​និង​បងស្រី​ខ្ញុំ​នៅ​ក្រៅប្រទេស​ទាំងអស់ ខ្ញុំ​និង​ប្អូនប្រុស​ខ្ញុំ អត់​បាន​ទៅ​ធ្វើបុណ្យ​អោយ​ម៉ាក់​ខ្ញុំ​ទេ ពួក​ខ្ញុំ​ចង់ទៅ ណាស់ តែ​ដោយសារ covid ពួក​ខ្ញុំ​ទៅ​អត់​បាន ខ្ញុំ​មាន​តែ​ម្រាមដៃ​ដប់​សូម​អរគុណ​ដល់​ពុក​ម៉ែ បងប្អូន ពូ​មីង​ដែល​បាន​ចូលរួម​ជា​ថវិកា​ក្ដី ជា​ការ​បួងសួង​ក្ដី សូម​ពុក​ម៉ែ​បងប្អូន​ជួប​តែ​សេចក្ដីសុខ នឹង​ជៀស​ឆ្ងាយ​ពី​ជំងឺ Covid19 និង​សូម​វិញ្ញាណក្ខន្ធ​ម៉ាក់​ខ្ញុំ​បាន​ទៅ​ដល់​ទីឋាន​បរមសុខ កើត​ជាតិ​ណា​ៗ​កុំអោយ​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត ។ ខ្ញុំ​នឹក​សំលេង នឹក​ក្លិន នឹក​ស្នាមញញឹម និង​ម្ហូប​ឆ្ងាញ់​ៗ​ដែល​គាត់​តែងតែ​ធ្វើ​អោយ​ខ្ញុំ​ញ៉ាំ​ណាស់ ឥឡូវ​ខ្ញុំ​លែង​មាន​ម៉ាក់​ហៅ​ហើយ Rest In peaceful heaven, my dearest mom»​។

គួរ​បញ្ជាក់​ថា ៖ ព្រលឹង​ប្រពន្ធ​អន្ទង​ឱ្យ​រក​ឃើញ​ប្តី​ជា​ឃាតករ​ដែល​កំពុង​សំងំ​ខ្លួន​លើ​ដី​ខេត្តបាត់ដំបង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ