ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ ករណី​ពាណិជ្ជករ​ម្នាក់​ចេញ​សែក​ស្អុយ​ជាង​១០​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោកស្រី សម័យ លី​ន​ដា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ បាន​សម្រេច​ឃុំខ្លួន​ពាណិជ្ជករ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​

រាជធានី​ភ្នំពេញ ៖ លោកស្រី សម័យ លី​ន​ដា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ បាន​សម្រេច​ឃុំខ្លួន​ពាណិជ្ជករ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​. ពាក់ព័ន្ធ​ចេញ​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់ (​សែក​ស្អុយ​) ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​មានឈ្មោះ កឹង រ៉ា​វី​រៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​១៣៥ ផ្លូវលំ ភូមិ​ក្រាំង​អង្គ្រង សង្កាត់​ក្រាំងធ្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ​លើ​ទឹកប្រាក់​ប្រមាណ​ជាង​១០​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​ភាគី​ដើមបណ្តឹង ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោកស្រី​ចៅក្រម​ស៊ើបសួរ ដោយ​សម្រេច​ជន​នេះ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន​. ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២១ តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី ឧ​បរ​ណ៍​អាច​ជួញដូរ​បាន និង​ប្រ​តិ​បត្ត​ការ​ទូទាត់​សង​ប្រាក់ នឹង​ស​ម្រ​ច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ