ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ក្រៀមក្រំ​! បុរស​ម្នាក់​ស្លា​.​ប់​ដោយ​ជំងឺ​រ៉ាំរ៉ៃ​នៅផ្ទះ និង​រក​ឃើញ​ថា​វិជ្ជមាន​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • សៀមរាប

រដ្ឋបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​… ខណៈ​មាន​ពលរដ្ឋ​ម្នាក់​ទៀត​ហើយ​មានឈ្មោះ ឃន់ ឃៀន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​… ខណៈ​មាន​ពលរដ្ឋ​ម្នាក់​ទៀត​ហើយ​មានឈ្មោះ ឃន់ ឃៀន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១០ ខែ មិថុនា ឆ្នាំ​២០២១ នៅ​ភូមិ​ព្រៃធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ដោយសារ​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ និង​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ។

ករណី​បុរស​វ័យ​ចំណាស់​បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ និង​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ខាងលើ​នេះ គឺ​បាន​ឆ្លង​ពី​កូន​របស់​គាត់​ដែល​ធ្វើការ​នៅ​ធនាគារ ក្នុងស្រុក​សូទ្រនិគម រួច​ហើយ​ក៏​បាន​មក​លេង​ផ្ទះ​ជួបជុំ​ជាមួយ​គ្រួសារ និង​ញាតិ​មិត្ត​នៅ​ភូមិ​ព្រៃធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​។ បច្ចុប្បន្ន​នេះ កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ថែម​លើ​ករណី​នេះ​យ៉ាង​ល្អិតល្អន់​ហើយ​។

បើ​តាម​លោក ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​អ្នកជំងឺ​នៅ​សង្កាត់​ស្រ​ង៉ែ មាន​ជំងឺ​ឈឺ​រ៉ាំរ៉ៃ ហើយ​ស្លា​.​ប់​នៅផ្ទះ និង​ធ្វើតេស្ត​ទៅ​ឃើញ​វិជ្ជមាន ចំណែក​កូន​របស់​គាត់​២​នាក់​ប្តី​ប្រពន្ធ​វិញ ក៏​វិជ្ជមាន​ដូច​គ្នា និង​មានការ​ឆ្លង​ទៅ​អ្នក​ដទៃ​ទៀត​នៅ​ក្នុងភូមិ​ផង​ដែរ​។

លោក​បន្ត​ថា នៅ​ក្នុង​ខេត្តសៀមរាប មាន​ករណី​ស្លា​.​ប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ និង​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ គឺ​មាន​ចំនួន​៣​នាក់​ហើយ​។

អាជ្ញាធរ​ខេត្តសៀមរាប ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដោយ​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​កុំ ៣​ការពារ​» ដែល​ណែនាំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួម​គ្នា​កាត់​ផ្តាច់​ការ​ចម្លង និង​បង្ការ​ខ្លួន​យើង​ពី​មេរោគ​កូ​វី​ដ​-១៩​ដ៏​ចង្រៃ​នេះ ព្រោះ​វា​មិន​ទាន់​រលាយ​បាត់​ទៅ​ណា​ឆ្ងាយ​នៅឡើយ ហើយ​ក៏​កំពុង​បន្ត​ការ​ចម្លង​យ៉ាង​សកម្ម ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ