ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! អ្នកជំងឺកូវីដម្នាក់​ស្លា.ប់ជាលើកដំបូង​នៅ​ខេត្តមណ្ឌលគិរី​

1 ខែ មុន
  • Mondulkiri

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាល​ខេត្តមណ្ឌលគិរី កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា ២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញករណី​អ្នក​

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាល​ខេត្តមណ្ឌលគិរី កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា ២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញករណី​អ្នក​​ជំងឺ​កូ​វី​ដ​១៩​ ម្នាក់ស្លា.ប់​ជា​លើក​ដំបូង​នៅ​ខេត្ត​មួយ​នេះ ហើយ​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​១៩​ចំនួន​១នាក់​​ទៀត​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី 11 ខែមិថុនា ឆ្នាំ 2021 វេលា​ម៉ោង៧​និង​៤៥​នាទី​យប់ មាន​បុរស​ជនជាតិ​ខ្មែរ​មួយរូប​​ឈ្មោះ ជឿន ចិត្ត អាយុ43​ឆ្នាំ មុខរ​បរជា​កសិករ រស់នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រយៈ​រថយន្ត​ផ្ទាល់ខ្លួនបញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើការ​ព្យាបាល ​ដោយ​ស្ថានភាព​របស់​អ្នកជំងឺ​មុន​ចូល​ដល់​មន្ទីរពេទ្យ​ខេត្ត​គឺ មាន​អាកា​រៈ​មិនដឹង​ខ្លួន​អ្វី​ទាំងអស់ ហើយ​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ខេត្ត​បាន​ខិតខំ​ជួយ​​សង្គ្រោះ​បន្ទាន់យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​អ្នកជំងឺ​រូបនេះដែរ ប៉ុន្តែ​បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា អ្នកជម្ងឺ​រូបនោះ​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​មុន​ពេល​មក​ដល់​មន្ទីរពេទ្យ​។

ជុំវិញ​ករណី​ខាងលើ​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ មិថុនា អាជ្ញាធរ​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​​លោក​ ស្វាយ សំ​អ៊ា​ង បាន​ចុះ​ត្រួតពិនិត្យ និង​បិទ​ខ្ទប់​ភូមិសាស្ត្រ​មួយ​ចំនួន​ក្នុង​ក្រុង​សែន​មនោ​រម្យ ដើម្បី​ស្វែងរក​អ្នក​ពាក់​ព័​ន្ឋ និង​បញ្ជៀ​សការ​ចម្លង​ចូល​ក្នុង​សហ​គម​ន៏​ធ្ងន់ធ្ងរ​ ។​ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​​អ្នកជំងឺកូវីដ​មួយរូប​​​ខាងលើ សូម​មេត្តា​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ covid-19 ទាន់​ពេលវេលា ​។ ​អាជ្ញាធរបានអំពាវនាវបន្តទៀត​ថា ​សូម​សាធារណជន​ទាំងអស់​ចូលរួម​អនុវត្ត​នូវ​វិធានការ 3 ការពារ 3​កុំ របស់​រាជរដ្ឋាភិបាល និង វិធានការ​របស់​ក្រសួងសុខាភិបាល​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​19 ចូល​ក្នុង​សហគមន៍​និង​ដើម្បី​សុវត្ថិភាព​យើង​ទាំងអស់​គ្នា​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០២១ ខេត្តមណ្ឌលគិរី មាន​អ្នកជំងឺ​សរុប​ចំនួន​៥​នាក់ ​ក្នុងនោះ​ស្លា.ប់​ម្នាក់ ជា​សះស្បើយ​ចំនួន​៣នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១នាក់​៕