ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​កម្តៅម្ហូប​មួយឆ្នាំង ផ្អើ.លឆោឡោបុរី​មួយកន្លែង​

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ម្ចាស់ផ្ទះ​ដោត​ភ្លើង​កំ​ដៅ​​ម្ហូប​​ភ្លេច​បិទភ្លើង​ ​បង្កជាអគ្គិភ័យ​ឆាបឆេះ​​ហុយផ្សែង​ផ្អើល​អ្នក​ជិតខាង និង​សមត្ថកិច្ច​

រាជធានីភ្នំពេញ ៖ ម្ចាស់ផ្ទះ​ដោត​ភ្លើង​កំ​ដៅ​​ម្ហូប​​ភ្លេច​បិទភ្លើង​ ​បង្កជាអគ្គិភ័យ​ឆាបឆេះ​​ហុយផ្សែង​ផ្អើល​អ្នក​ជិតខាង និង​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ពន្លត់​ កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ នៅចំណុច​ផ្ទះបាយ​ក្នុង​បុរី​មួយ​កន្លែង​ក្បែរ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ អ៊ុំ យុ​ទ្ធា​រី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ចូល​ទៅ​ផ្ទះបាយ​​ដោត​ភ្លើង​កំ​ដៅ​ម្ហូប រួច​ក៏​មក​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​វិញ​ដោយ​ភ្លេច​បិទ​​ភ្លើង លុះ​មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​មាន​ផ្សែងហុយ​ទ្រលោម​ចេញពី​ផ្ទះបាយ​ ក៏​ស្រែក​ឆោឡោ​​បង្កការ​ភ្ញាក់​ផ្អើល​ដល់​​អ្នក​ជិតខាង​ជួយពន្លត់ ដោយ​អ្នកខ្លះ​យក​ទឹក​ជះ អ្នកខ្លះ​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​ពន្លត់ ព្រមទាំង​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរា​គមន៍​​ផង​ដែរ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ត្រង់​ចំណុច​ខាងលើ​ភ្លាម អាជ្ញាធរ​ខណ្ឌដង្កោបាន​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្ន​ពេញ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ​២​គ្រឿង និង​ក្រុមហ៊ុនស្រា​បៀរ​មួយ​​គ្រឿង ​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ​ប៉ុន្តែ​ពេល​​រថយន្តពន្លត់អគ្គិភ័យចុះ​ទៅ​ដល់​ គឺ​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ជួយ​​ពន្លត់​ភ្លើង​រលត់​​បាត់​ទៅ​ហើយ ដោយ​គ្រាន់តែ​ឆេះ​ខូចខាត​សម្ភារៈ​ផ្ទះបាយ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ហើយ​ក៏​មិន​បង្ក​គ្រោះថ្នាក់​ដល់​​បង​ប្អូន​ប្រជាពលរដ្ឋ​ណាម្នាក់​​ដែរ ៕