ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់ប្រាណក្រោយពេលចេញពីធ្វើការ ធ្វើឱ្យមានរាងស្អាតជាងហាត់ប្រាណពេលព្រឹក

2 ឆ្នាំ មុន

ការសិក្សារបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យឈីកាហ្គូ បានរកឃើញថាមនុស្សដែលធ្វើលំហាត់ប្រាណនៅពេលមកពីធ្វើការ ទទួលបានរាងស្អាត ជាងអ្នកដែលធ្វើលំហាត់ប្រាណនៅពេលព្រឹក។ ការសិក្សានេះបានប្រមូលយកគំរូឈាមពីបុរស៤០នាក់ដែលមានអាយុនៅចន្លោះពី២០ទៅ៣០ឆ្នាំ និង មានសុខភាពល្អធម្មតា។ បុរសទាំង៤០នាក់នោះត្រូវបានបែកចែកជា៥ក្រុម ដែល៤ក្រុមក្នុងចំណោមនោះ តម្រូវឲ្យធ្វើលំហាត់ប្រាណនៅពេលព្រឹក…

ការសិក្សារបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យឈីកាហ្គូ បានរកឃើញថាមនុស្សដែលធ្វើលំហាត់ប្រាណនៅពេលមកពីធ្វើការ ទទួលបានរាងស្អាត ជាងអ្នកដែលធ្វើលំហាត់ប្រាណនៅពេលព្រឹក។

ការសិក្សានេះបានប្រមូលយកគំរូឈាមពីបុរស៤០នាក់ដែលមានអាយុនៅចន្លោះពី២០ទៅ៣០ឆ្នាំ និង មានសុខភាពល្អធម្មតា។ បុរសទាំង៤០នាក់នោះត្រូវបានបែកចែកជា៥ក្រុម ដែល៤ក្រុមក្នុងចំណោមនោះ តម្រូវឲ្យធ្វើលំហាត់ប្រាណនៅពេលព្រឹក ពេលរសៀល ឬ ក៏ពេលល្ងាច។

តែមួយក្រុមទៀតមិនបានឲ្យធ្វើលំហាត់ប្រាណអ្វីទាំងអស់។ ការយកគំរូឈាមនេះ គឺដើម្បីយកទៅមើលកម្រិតអរម៉ូន២ប្រភេទរួមមាន អរម៉ូនករទីសូល និង អរម៉ូនទីរ៉ូត្រូពីន ដែលសុទ្ធតែជាប្រភេទអរម៉ូនជួយឲ្យរាងស្អាត។

ជាលទ្ធផល គេរកឃើញថា កម្រិតអរម៉ូនទាំង២ប្រភេទខាងលើនេះ បានកើនឡើងក្នុងឈាមរបស់ក្រុមបុរសដែលធ្វើលំហាត់ប្រាណពេលល្ងាចនិងពេលយប់ជ្រៅ។ គេក៏បានឃើញមានការថយចុះនូវកម្រិតជាតិស្ករនៅក្នុងឈាមរបស់បុរសក្រុមនេះផងដែរ។

លោកវេជ្ជបណ្ឌិត Orfeu Buxton ដែលជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវនេះបាននិយាយថា៖

“លទ្ធផលដែលយើងទទួលបានខាងលើ គឺបានបង្ហាញពីការសម្របខ្លួនយ៉ាងល្អរបស់សារពាង្គកាយយើងទៅនឹងការធ្វើលំហាត់ប្រាណជាប្រចាំនិងទៀងទាត់ ហើយវាក៏អាចប្រាប់យើងថាការហាត់ប្រាណនៅក្រោយពេលមកពីធ្វើការ គឺមានប្រសើរជាងការហាត់ប្រាណនៅពេលព្រឹកដែលយើងមិនទាន់បានធ្វើអ្វីសោះ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ