ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ កំពុងជំរុញពលរដ្ឋឲ្យធ្វើប្រតិបត្តិការធនាគារតាមមធ្យោបាយឌីជីថលកើនយ៉ាងរហ័ស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ស្ថិត​ក្នុង​ដំណាក់កាល​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក្រៅពី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មានការ​ធ្លាក់​ចុះ ការ​រស់នៅ​និង​ទម្លាប់​របស់​ពលរដ្ឋ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​វេជ្ជ​មាន ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ​ក្នុង​នោះ​សកម្មភាព​ឬ​ទម្លាប់​ធ្វើ​ប្រតិបត្តិការ​ធនាគារ​មាន​និន្នាការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​តាមរ​យៈម​ធ្យា​បាយ​ឌី​ជី​ថ​ល​នៅ​ពេល​ដែល​កូ​វី​ដ​១៩​កំរាម​កំហែង​ដល់​សុខភាព​សាធារណៈ​ដូច​នា​ពេល​សព្វ​ថ្ងៃនេះ​។ ប្រធាន​សមាគម​ធនាគារ​បាន​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​មានការ​ផ្លាស់​ប្តូរ​ទម្លាប់​អំពី​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ ដែល​កាលពីមុន​កម្ពុជា​មិន​ទាន់​មានការ​ឆ្លង​ឬ​កើត​នូវ​ជំ​ងឹ​កូ​វី​ដ​១៩​ក្នុង​ប្រទេស គឺ​អតិថិជន​ទៅ​ដក​ឬ​ដាក់​ប្រាក់​របស់​ខ្លួន​នៅ​តាម​បញ្ជរ តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ប្រើ​តាម​មធ្យោបាយ​ឌី​ជី​ថ​ល​រហូត​ដល់​៩០%​។ លោក​បណ្ឌិត…

រាជធានី​ភ្នំពេញ​៖​ស្ថិត​ក្នុង​ដំណាក់កាល​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក្រៅពី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មានការ​ធ្លាក់​ចុះ ការ​រស់នៅ​និង​ទម្លាប់​របស់​ពលរដ្ឋ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​វេជ្ជ​មាន ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ​ក្នុង​នោះ​សកម្មភាព​ឬ​ទម្លាប់​ធ្វើ​ប្រតិបត្តិការ​ធនាគារ​មាន​និន្នាការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​តាមរ​យៈម​ធ្យា​បាយ​ឌី​ជី​ថ​ល​នៅ​ពេល​ដែល​កូ​វី​ដ​១៩​កំរាម​កំហែង​ដល់​សុខភាព​សាធារណៈ​ដូច​នា​ពេល​សព្វ​ថ្ងៃនេះ​។

ប្រធាន​សមាគម​ធនាគារ​បាន​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​មានការ​ផ្លាស់​ប្តូរ​ទម្លាប់​អំពី​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ ដែល​កាលពីមុន​កម្ពុជា​មិន​ទាន់​មានការ​ឆ្លង​ឬ​កើត​នូវ​ជំ​ងឹ​កូ​វី​ដ​១៩​ក្នុង​ប្រទេស គឺ​អតិថិជន​ទៅ​ដក​ឬ​ដាក់​ប្រាក់​របស់​ខ្លួន​នៅ​តាម​បញ្ជរ តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ប្រើ​តាម​មធ្យោបាយ​ឌី​ជី​ថ​ល​រហូត​ដល់​៩០%​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេ​ស៊ី​លី​ដា មាន​ប្រសាសន៍​ថា ជំងឺ​កូ​វី​ដ​១៩​ចូល​មក បាន​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទម្លាប់​អតិថិជន ដែល​កាលពីដើម​គាត់​ចូល​មក​ដក​សាច់ប្រាក់​នៅ​តាម​បញ្ជរ តែ​មក​ដល់​ឥលូវ​គាត់​លែង​សូវ​ដក​តាម​នេះ​ហើយ ។​នៅ​ពេល​សព្វថ្ងៃ​អតិថិជន​ដក​សាច់ប្រាក់​មាន​ប្រមាណ​តែ​១០% ហើយ​៩០%​ប្រើ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​គេ​ហៅ​ប្រើ​សេវា​ស្វ័​យ​ប្រតិបត្តិការ​, ប្រើ​តាម​Mobile App​និង​ប្រើ​តាម ATM​ជាដើម​។​តួយ៉ាង​នៅ​ធនាគារ​អេ​ស៊ី​លី​ដា​ក្នុង​មួយ​ខែ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​១០​ពាន់​លាន​ប្រតិបត្តិការ​។

លោក​បណ្ឌិត​គូសបញ្ជាក់​ថា «​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ចំនួន​១០​ពាន់​លាន​ប្រតិបត្តិការ​ក្នុង​មួយ​ខែ​ៗ​តាម​មធ្យោបាយ​ឌី​ជី​ថ​ល​។​មាន​ន័យ​ថា​មួយ​ថ្ងៃ​ៗ​មាន​ប្រហែល​១០០​លាន​ប្រតិបត្តិការ រាប់​ទាំង​ការ​ដក​និង​ដាក់​ប្រាក់​។​៧០%​ធ្វើ​ប្រតិបត្តិការ​នៅ​បញ្ជរ​នៃ​១០០​លាន​ប្រតិបត្តិការ​នៅ​បញ្ជរ ហើយ​៣០%​ឬ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ធ្វើ​តាម​មធ្យោបាយ ឌី​ជី​ថ​ល​និង​ATM»​។

លោក​បណ្ឌិត​លើក​ឡើង​ថា ការ​ធ្វើ​ប្រតិបត្តិការ​តាម​ម​ធ្យា​យាយ​ឌី​ជី​ថ​ល​រួម​និង​ATM នៅ​ពេល​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ​១៩(២០១៩)​មាន​ប្រមាណ​៧០% ប៉ុន្តែ​ចំនួន​ប្រតិបត្តិការ​នេះ​បាន​កើន​ដល់​៩៣% បើ​ប្រៀបធៀប​នា​ពេល​ប្រទេស​មាន​ជំងឺ​កូ​វី​ដ​១៩​។​ការ​កើនឡើង​នេះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ឬ​គិតគូ​ដល់​សុខភាព ទើប​ធ្វើ​ឱ្យ​ការ​ធ្វើ​ប្រតិបត្តិការ​តាម​ឌី​ជី​ថ​ល​កើន​យ៉ាង​ឆាប់រហ័ស​។

លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា «​និន្នាការ​ទៅ​ថ្ងៃ​ខាង​មុខ ទម្លាប់​នេះ​នឹង​មាន​ជា​រហូត​ហើយ ទោះបី​ស្ថានភាព​សង្គម​វិល​មក​រក​ស្ថានភាព​ដូច​ដើម​ក៏​ដោយ ក៏​ប្រជាជន​ឬ​អតិថិជន​ប្រើប្រាស់​នៅ​មិន​ដូរ​ទម្លាប់ ព្រោះ​ការ​ប្រើ​មធ្យោបាយ​តាម​ឌី​ជី​ថ​ល​នេះ បាន​ធ្វើ​ឱ្យ​គាត់​ចំណេញ​ឬ​សន្សំ​បាន​នៅ​ពេលវេលា អីចឹង​គាត់​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​គ្រឹះស្ថាន​ធនាគារ​ទេ​បើ​គាត់​មាន Mobile App មាននៅ​តាម​ផ្ទះ តាម​ហាង​ឬ​កាន់​ជាប់​នឹង​ដៃ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ