ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​គួ​ក​ជេ និង​រថយន្ត​​ចត​ចោល​នៅ​លេី​ផ្លូវ​សាធារណៈ​​២៧​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​ស្ទូច​យក​ទៅ​ទុក​ព្រមាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ដល់​ម៉ោង​១១:៣០​នាទី​ព្រឹក​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ដល់​ម៉ោង​១១:៣០​នាទី​ព្រឹក​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​សហការ​ជាមួយ​កម្លាំង ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​រថយន្ត​គួ​ក​ជេ និង​រថយន្ត​ដែល​បាន​មក​ចត​ចោល​នៅ​លើ​ទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធ​រណៈ បណ្តាល​អោយ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណ​: បង្ក​ការ​កកស្ទះ​ចរាចរណ៍​និង​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជា​លទ្ធផល រថយន្ត​ចំនួន ២៧​គ្រឿង ត្រូវ​បាន​ស្ទូច និង​ដកហូត​យក​មក​រក្សា​ទុក​នៅ​រដ្ឋបាល​ខណ្ឌដូនពេញ​រួម​មាន ៖ ១/​រ​រថយន្ត​គួ​ក​ជេរ​ចំនួន ១៧​គ្រឿង ២/​រថយន្ត​សំចត​សម្រាប់​ជួល​ចំនួន​០៥​គ្រឿង ។ ៣/​រថយន្ត​ប្រជាពលរដ្ឋ​ចំនួន ០៥​គ្រឿង ។ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​នេះ កម្លាំង​ចម្រុះ​នឹង​បន្ត​ចុះ​អនុវត្ត​ការងារ​នេះ​ជា​បន្ត​ទៀត ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៨​ខែមិថុនា លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បាន​ដាក់​បទបញ្ជា​ឱ្យ​បញ្ឈប់​ការ​ដាក់​តាំង​លក់ និង​ចត​រថយន្ត​គ្រប់​ប្រភេទ​នៅ​លើ​ទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ជា​ដាច់ខាត រហូត​ដល់​ថ្ងៃ​ទី ១២ មិថុនា​នេះ ។

លោក​បន្ត​ថា កា​រដក​រថយន្ត​តាំង​លក់​ឱ្យ​អស់នេះ គឺ​ទុក រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី ១២ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ឱ្យ​លោក​-​លោកស្រី​យក​រថយន្ត​ចេញពី​ទីតាំង​ខាងលើ​នេះ​ជា​កំហិត ។

ក្នុង​ករណី លោក​-​លោកស្រី នៅ​តែ​មិន​អនុវត្ត​តាម​សេចក្តីជូនដំណឹង ក៏​ដូច​ជា​ការ​ណែនាំ​របស់​រដ្ឋបាល ខណ្ឌដូនពេញ​ទេ​នោះ​រដ្ឋបាល​ខណ្ឌដូនពេញ​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​មិន ទទួលខុសត្រូវ​រាល់​ការ​ខូចខាត បាត់បង់​ទ្រព្យសម្បត្តិ​លោក​-​លោកស្រី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ