ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណូល​បាន​មក​ពី​រ៉ែ​មាស​នឹង​ជួយ​រាជរដ្ឋាភិបាល​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ចរន្ត​ប្រចាំឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ដំបូង​នៅ​កម្ពុជា​ស្ថិត​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រៀម​និង​ដំណើរ​នៅ​ថ្ងៃ​ទី​២១​មិថុនា​ខាង​មុខ​នេះ ហើយ​តាម​រយៈ​ការ​វាយតម្លៃ​ក្រុមហ៊ុន​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​៣​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​រយៈពេល​៨​ឆ្នាំ​ដំបូង ធ្វើ​ឱ្យ​កម្ពុជា​រំពឹង​ទទួល​បាន​ចំណូល​ដុល​ប្រមាណ​១៨៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ត្រូវ​បាន​អ្នកជំនាញ​ពាក់​ព​ន្ធ័​និង​វិស័យសេដ្ឋកិច្ច​មើលឃើញ​ថា​វា​នេះ​នឹង​ជួយ​ដល់​រាជរដ្ឋាភិបាល​មាន​ថវិកា​បន្ថែម​ទៀត​សម្រាប់​ទូទាត់​រាល់​ការ​ចំណាយ​ចរន្ត​ប្រចាំឆ្នាំ​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​បណ្ឌិត…

រាជធានី​ភ្នំពេញ​៖ ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ដំបូង​នៅ​កម្ពុជា​ស្ថិត​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រៀម​និង​ដំណើរ​នៅ​ថ្ងៃ​ទី​២១​មិថុនា​ខាង​មុខ​នេះ ហើយ​តាម​រយៈ​ការ​វាយតម្លៃ​ក្រុមហ៊ុន​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​៣​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​រយៈពេល​៨​ឆ្នាំ​ដំបូង ធ្វើ​ឱ្យ​កម្ពុជា​រំពឹង​ទទួល​បាន​ចំណូល​ដុល​ប្រមាណ​១៨៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ត្រូវ​បាន​អ្នកជំនាញ​ពាក់​ព​ន្ធ័​និង​វិស័យសេដ្ឋកិច្ច​មើលឃើញ​ថា​វា​នេះ​នឹង​ជួយ​ដល់​រាជរដ្ឋាភិបាល​មាន​ថវិកា​បន្ថែម​ទៀត​សម្រាប់​ទូទាត់​រាល់​ការ​ចំណាយ​ចរន្ត​ប្រចាំឆ្នាំ​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មើលឃើញ​ថា​៖១)-​វា​បង្កើត​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​ច្រើន​តាម​រយៈ​ផ្តល់​ការងារ និង​បង្កើត​ឱ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​។​២)- ប្រាក់​ចំណូល​ដែល​បាន​មកនេះ​ជា​ចំណូល​មូលធន​មួយ​សម្រាប់ រាជរដ្ឋាភិបាល​យក​ទៅ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​មូលដ្ឋាន​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ចជាតិ​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត​។ ចំណែក​ការ​ចំណាយ​ចរន្ត​របស់​ប្រទេស​ខ្ញុំ​មើលឃើញ​ថា រាជរដ្ឋាភិបាល​មិន​ខ្វះ​ប្រាក់​នោះ​ទេ រាជរដ្ឋាភិបាល​មាន​ថវិកា​គ្រាប់​គ្រាន់​សម្រាប់​ចំណាយ​ចរន្ត​ប្រចាំឆ្នាំ​»​។

ចំណែក លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ថា សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ទូ​ទាំង​ប្រទេស​មានការ​សាទរ ហើយ​វា​ក៏​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​ក​ម្ព​ជា​។

លោក​ឧកញ៉ា លឹ​ម ហេង មាន​ប្រសាសន៍​ថា​« ប្រាក់​ចំណូល​បាន​មក​ពី​រ៉ែ​មាស វា​ជា ប្រភព​នៃ​ថវិកា​សម្រាប់​ការ​ផ្គត់ផ្គង់​ដល់​ថវិកាជាតិ​ឱ្យ​មាន​កម្រិត​លំនឹង​។​ដូច្នេះ​វា​គឺជា​ចំណូល​មួយ​ដែល​អាច​ជួយ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​រក្សា​លំនឹង​សេដ្ឋកិច្ច​។​សម្រាប់​ប្រទេស​កម្ពុជា​យើង បន្ទាប់​ពី​មាន​រ៉ែ​មាស​ហើយ នឹង​មាន​រ៉ែ​ប្រេងកាត និង​រ៉ែ​លោហៈធាតុ​ផ្សេង​ទៀត ដែល​អាច​ផលិត​យក​មក​ធ្វើការ​កែ​ច្នៃ​ដើម្បី​បានជា​ចំណូល​សម្រាប់​ជាតិ​»​។ លោក​ឧកញ៉ា លើក​ឡើង​ថា​«​ខេត្តមណ្ឌលគិរី​នេះ រាជរដ្ឋាភិបាល​កំពុង​តែ​សិក្សា​ធ្វើ​ជា​ព្រ​លាន​យន្តហោះ ហើយ​បើសិនជា​យើង​មាន​ព្រ​លាន​យន្តហោះ ហើយ​មាន​ការដ្ឋាន​ឬ​រោច​ក្រ​ចំរាញ់​រ៉ែ​មាស​ថែម​ទៀត វា​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយទៀត ក្រៅពី​ទេសចរណ៍​។​ទៅ​អនាគត ខ្ញុំ​ជឿ​ថា ខេត្តមណ្ឌលគិរី​នឹង​ក្លាយទៅជា​តំបន់​ក​សិ​ទេសចរណ៍​បែប​កសិកម្ម និង​កសិឧស្សាហកម្ម​កែ​ច្នៃ​ផលិតផល​កសិកម្ម​នឹង​មានការ​រីក​លូតលាស់​ក្រៅពី​អាជីវកម្ម​រ៉ែ​មាស​។​តំបន់​រ៉ែ​មាស​នេះ​វា​អាច​ផ្តល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​និង​មាន​ជីវភាព​ធូរធា​។

យោង​តាម​សារលិខិត​របស់​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​១០​មិថុនា បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ ការដ្ឋាន​អាជីវកម្ម និង​រោច​ក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​លើក​ដំបូង​របស់​កម្ពុជា​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចាប់ពី​ថ្ងៃ​ទី​២១ មិថុនា​ឆ្នាំ​២០២១​នេះ​តទៅ​។

ក្រោយ​ពី​បាន​សិក្សា​ស្រាវជ្រាវ​ស្វែង​រុករក​អស់​រយៈពេល​ប្រមាណ​១៤​ឆ្នាំ ក្រុមហ៊ុន រ៉ី​នេស​ង់ មី​នើ​រ៉​ល ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​អូស្ត្រាលី ទី​មួយ​ដេ​ល​បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម តាម​ស្តង់ដារ​អន្តរជាតិ មក​ដល់​ពេល​នេះ កម្ពុជា​រំពឹង​ថា​ផលិតផល​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នឹង​ផ្តល់​ផលប្រយោជន៍​ជា​ចំណូល​ដុល​ជា​មធ្យម ប្រមាណ​១៨៥​លាន​ដុល្ល្លា​រអា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ​ដែល​ក្នុង​នោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ​នឹង​សារពើពន្ធ​ផ្សេង​ទៀត​ជា​មធ្យម​ប្រមាណ​៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​។​ថវិកា​ទាំងនេះ​នឹង​ត្រូវ​យក​មក​ប្រើប្រាស់​ក្នុង​ចរន្ត​ថវិកាជាតិ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ