ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រលឹងប្រពន្ធអន្ទងឱ្យ​រកឃើញ​ប្តី​ជា​ឃាតករដែល​​កំពុង​សំងំ​ខ្លួន​លើដី​ខេត្ត​បាត់​ដំបង

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទីបំផុត ​ព្រលឹង​ជន​រង​គ្រោះជាប្រពន្ធ​បាន​អន្ទង​ប្តី​ដែលជា​ឃាតករឱ្យសមត្ថ​កិច្ច​ចាប់ខ្លួន​ពិតប្រាកដ​មែន ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១២ ​មិថុនា នេះ ដែល​ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​នៅផ្ទះសំណាក់ «នី​ឡា» ស្ថិតក្នុងភូមិ​ជីប៉ា​ង…

ខេត្តបាត់ដំបង ៖ ទីបំផុត ​ព្រលឹង​ជន​រង​គ្រោះជាប្រពន្ធ​បាន​អន្ទង​ប្តី​ដែលជា​ឃាតករឱ្យសមត្ថ​កិច្ច​ចាប់ខ្លួន​ពិតប្រាកដ​មែន ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១២ ​មិថុនា នេះ ដែល​ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​នៅផ្ទះសំណាក់ «នី​ឡា» ស្ថិតក្នុងភូមិ​ជីប៉ា​ង ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ ។ សូមរំ​លឹកថា ៖ បន្ថែម​តម្រុយ​ខ្លះតែ​មិន​ទាន់​ដឹង​ថា អាច​ពាក់ព័ន្ធ​លើ​ករណី​​​ស​.​ពស្ត្រី​ម្នាក់​ញាត់​ក្នុង​វ៉ា​លិស​អណ្តែត​ទឹកទន្លេ

ជនសង្ស័យ​ជា​ឃាតករ​ខាងលើ មានឈ្មោះ សៀន ហួរ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ត្រូវជា​ប្តី​ជន​រង​គ្រោះ ស្នាក់​នៅផ្ទះ​លេខ​ផ្ទះ​លេខ​៥៤ ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ខណៈ​ពេល​នេះ ​សមត្ថកិច្ច​បាន និង​កំពុង​ធ្វើ​ដំណើរ​នាំ​ខ្លួន​ជន​សង្ស័​យ មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។

ដូច្នេះ ​ពាក់​ព័ន្ធ​ទៅ​និង​ករណី​អំពើ​ឃាតកម្មប្តី​សម្លា.ប់​ប្រពន្ធ​ច្រក​សាកសព​ក្នុង​វ៉ា​លិស ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ទន្លេ មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​​ឃោ​រឃៅ​ សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​សួរ​យក​ចម្លើយ​ឲ្យ​ច្បាស់​នៅឡើយ​ទេ ​ក៏​មិន​ទាន់​ដឹង​រឿង​អី​ដែរ ប្តី​សម្លាប់​ប្រពន្ធ​នេះ ។ គ្រាន់តែ​ដឹង​ថា ជន​ជា​ឃាតករ​បាន​ប្រើ​កាំបិត​កាប់ និង​យក​កៅអី​វាយ​សម្លា.ប់​ប្រពន្ធ នៅ​ចំណុច​ផ្ទះ​លេខ​៥៤ ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​ប្រពន្ធ​ស្លា.ប់​ហើយ បុរស​ជា​ប្តី​បាន​ដឹក​សព​ទៅប្លុង​ចោល​នៅ​ក្នុង​ទន្លេ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ហើយ​ក៏​រត់គេច​ខ្លួន​ទៅ​ដល់​ស្រុក​សំឡូត ខេត្តបាត់ដំបង ។

បើ​តាម​លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា
ក្រោយ​កើត​មាន​អំពើ​ឃាតកម្ម​នេះ និង​ទទួល​បាន​បទបញ្ជា​ពីនាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្ត​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​បើក​ការ​ស្រាវជ្រាវ​ភ្លាម ៗ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ប្រ​តិ​បត្ត​ការ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ទើប​ទទួល​បាន​លទ្ធផល​ដោយ​ជោគជ័យ ។

សូម​បញ្ជាក់​ថា ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ នៅផ្ទះ​លេខ​៥៤ ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​បុរស​ជា​ប្ដី បាន​យក​កាំបិត​កាប់ និង​កៅអី​វាយ​សម្លាប់​ជន​រង​គ្រោះជា​ប្រពន្ធ ឈ្មោះ គង់ វុ​ទ្ធី ហៅ​លី អាយុ​៥៧​ឆ្នាំ ហើយ​កាច់​ដៃ​កាច់​ជើង​ច្រក​សាកសព​ចូល​ក្នុង​វ៉ា​លី ដឹក​យក​ទៅ​ផ្លុ​ង​ចោល ត្រង់​ចំណុច​មាត់ទន្លេ ក្រោយ​វិហារ​ឥ​ស្លា​ម ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ពី​វិហារ​២០០​ម៉ែត្រ ។

សាកស.ព​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ និងបាន​រាយ​ការ​ណ៍​ទៅ​សមត្ថកិច្ច ដែល​ពេល​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ និង​ថែម​ទាំង​កំណត់​បាន​មុខសញ្ញា​ជា​ឃាតករ​ទៀត​ផង គឺ​ប្តី​សម្លាប់​ប្រពន្ធ ​​ទើប​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ងាយស្រួល​ក្នុង​ការ​តាម​ចាប់​ជន​ដៃដល់​នោះ ៕ ​សូមរំលឹកទៀតថា៖ កំពុងតាមចាប់ខ្លួនប្តី ក្រោយប្រទះស.ព​ប្រពន្ធអណ្តែត​ក្នុង​វ៉ា​លិស

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ