ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​ចំនួន​បួន​ក្នុង​សង្កាត់​ស្រ​ង៉ែ ត្រូវ​​កំណត់​ជា​តំបន់​ក្រហមនិង​កំពុង​យក​សំណាកតេស្ត​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប៖ ដោយ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​ កុម្ភៈ ២០២១ មនុស្ស​ចំនួន​១៦៦​អង្គ​/​នាក់ នៅ​ក្នុង​តំបន់​ក្រហម​នៃ​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ធ្វើតេស្ត​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា…

ខេត្ត​សៀម​រា​ប៖ ដោយ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​ កុម្ភៈ ២០២១ មនុស្ស​ចំនួន​១៦៦​អង្គ​/​នាក់ នៅ​ក្នុង​តំបន់​ក្រហម​នៃ​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ធ្វើតេស្ត​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា ​ឆ្នាំ​២០២១ ជា​លទ្ធផល​រក​ឃើញ​វិជ្ជមាន​ម្នាក់ ។

រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១0 ​ខែមិថុនា​ ឆ្នាំ​២០២១ បាន​សម្រេច​កំណត់ភូមិ​ចំនួន​៤ មាន​ភូមិ​រការ​ធំ ភូមិ​ព្រៃធំ ភូ​មិច​ន្លោ​ង និង​ភូមិស្រ​ង៉ែ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប ជា​តំបន់​ក្រហម ។ ការ​កំណត់​តំបន់​ហា​និ​ភ័យ​បន្ថែម​ទៀត​នេះ បន្ទាប់​ពី​រដ្ឋបាល​ខេត្តសៀមរាប បាន​កំណត់​តំបន់​ហា​នី​ភ័យ​មួយ​ចំនួន​នៅ​ស្រុក​សូទ្រនិគម និង ស្រុក​ជីក្រែង​កាល ពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ។

ក្រោយ​ការ​រក​ឃើញ​វិជ្ជមាន​មេរោគ​កូ​វី​ដ​-១៩ ទៅ​លើ​សព​ឈ្មោះ ឃន់ ឃាន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រៃធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ដែល​បាន​ទទួលមរណភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ដោយ​មានការ​ទំនាក់ទំនង​ស្មុ​ក​ស្មាញ​ជាមួយ​ប្រជា​ពល រដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ និង បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វិ​ដ​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី ១០ ខែ មិថុនា លើ​ចំនួន​ប្រជាពលរដ្ឋ ៧៣​នាក់ មាន​វិជ្ជមាន​កូ​វិ​ដ​១៩ ចំនួន​១៦​នាក់ ។

ដោយឡែក នៅ​ថ្ងៃ​ទី​១១​ ​មិថុនា​ តាម​ការ​បញ្ជាក់​របស់​លោក ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វិ​ដ​១៩ អ្នក​ប៉ះពាល់​ផ្ទាល់ និងប្រយោល នៅ​ក្នុងភូមិ​ទាំង​៤​នៃ​តំបន់​ក្រហម​នេះ ចំនួន​១៦៦​អង្គ​/​នាក់ មាន​ទាំង​ព្រះសង្ឃ តា​អាចារ្យ និង​ប្រជាពលរដ្ឋ ជា​លទ្ធផល​វិជ្ជមាន​១​នាក់ ។

សូម​បញ្ជាក់​ថា មក​ដល់​ថ្ងៃ​ទី​១០ មិថុនា ​នេះ នៅ​ខេត្តសៀមរាប​មាន​អ្នក​វិជ្ជមាន​​កូ​វីដ១៩ មាន​ចំនួន​៣៤៤​នាក់ ព្យាបាល​ជា​សះស្បើយ ចំនួន ១០៦​នាក់ ស្លាប់​៣នាក់ និង២៣៦​នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។ ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ពល រដ្ឋ​ត្រូវ​អនុវត្ត​ឱ្យ​ខ្ជាប់ខ្ជួន​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​កុំ​, ៣​ការពារ និង​សេចក្តីណែនាំ​វិធានការ​របស់​ក្រសួងសុខាភិបាល​៕​​

អត្ថបទសរសេរ ដោយ