ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាម​ចាប់​មេខ្លោង ខណៈ​​បង្ហាញមុខ​បក្សពួក​ក្រុម​ឧក្រិដ្ឋ​ជន​​​​ម្នាក់​​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បក្សពួកនៃ​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​បង្ហាញ​មុខជា​សាធារណ​: នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា នេះ នៅ​ទីបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត បន្ទាប់​ពី​ឃាត់ខ្លួន​បាន​នៅ​ស្រុក​កំ​រៀង ជាមួយនឹង​ការ​រប​អូស​គ្រឿងញៀន​ប្រភេទ ICE…

ខេត្តបាត់ដំបង​៖ បក្សពួកនៃ​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​បង្ហាញ​មុខជា​សាធារណ​: នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា នេះ នៅ​ទីបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត បន្ទាប់​ពី​ឃាត់ខ្លួន​បាន​នៅ​ស្រុក​កំ​រៀង ជាមួយនឹង​ការ​រប​អូស​គ្រឿងញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) បាន​ជាង​០១​គីឡូក្រាម​។ ការ​បង្ហាញ​បក្សពួក​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់ ​និង​វត្ថុ​តាង​យ៉ាងច្រើន​ខាងលើ​នេះ ក្រោម​ការ​ត្រូ​ត​ពិនិត្យ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង លោក ឈឿ​ន សុ​ផុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត រួម​ទាំង​មេបញ្ជាការ និង មន្ត្រី​ការិយាល័យ​ជំនាញ​។

លោក សូ ឌី ប្រធាន​មន្ទីរ​យុត្តិធមបាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ យឿ​ន ជឿន ប្រុស​អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ លោក​ថា ជន​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​បង្ក្រាប​បាន​ពេល​កំពុង​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​កាលពី​រសៀល​ថ្ងៃ​ទី ១១ មិថុនា ត្រង់​ចំណុច​នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។

យោង​តាម​របាយ​ការ​ណ៍​បឋម ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​ជំនាញ ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន ០៦​កញ្ចប មាន​ទម្ងន់​១,៣៧១.២៧​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​០១ ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ លោក សូ ឌី បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​ជនសង្ស័យ ទំនិញ​គ្រឿងញៀន​ជាង​ជាង​០១​គីឡូក្រាម​នេះ ត្រូវ​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​ជន​សង្ស័យ​ម្នាក់​នេះ​ ជា​អ្នក​ទ​ទូល​ថ្នាំ​ញៀន តែ​នៅ​មាន​ខ្លោង​ជា​អ្នក​នៅ​ពីក្រោយ នៃ​ជំនួញ​គ្រឿងញៀន​នេះ ដែល​កម្លាំង​ជំនាញ​កំពុង​តាម​ប្រ​ម៉ា​ញ់ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​មេបញ្ជាការ​ខេត្ត​។

ដោយឡែក ​បក្សពួក​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​ចាប់ខ្លួន​បាន​ម្នាក់ ពេល​នេះ​មន្ត្រី ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃនេះ​ហើយ​ ។

ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ