ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូមក្រើនរំលឹកដល់អ​ភិ​បាល​រាជធានី​-​ខេត្ត​ ត្រូវ​ពង្រឹង​ការ​​ធ្វើ​តេស្ត​​តាម​ច្រកព្រំដែនឱ្យបាន​ខ្លាំងបំផុត​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​កម្ពុជា ​បាន​ក្រើន​រំ​ឮ​ក​ដល់​អភិបាល​រាជធានី​-​ខេត្ត នៅ​ច្រកព្រំដែន​ទាំងអស់ ​ពង្រឹង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ ដោយ​ឧ​បក​ណ៍​តេស្ត​អង់​ទី​ហ្សែ​ន​រហ័ស ​។ យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក​ម៉​ម​ ប៊ុ​ន​ហេង…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​កម្ពុជា ​បាន​ក្រើន​រំ​ឮ​ក​ដល់​អភិបាល​រាជធានី​-​ខេត្ត នៅ​ច្រកព្រំដែន​ទាំងអស់ ​ពង្រឹង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ ដោយ​ឧ​បក​ណ៍​តេស្ត​អង់​ទី​ហ្សែ​ន​រហ័ស ​។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក​ម៉​ម​ ប៊ុ​ន​ហេង ​រដ្ឋមន្ត្រីក្រសួង​សុខា​ភិ​បាល​បាន​លោក​ជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំង២៥​ ខ្ញុំ​សូម​ក្រើនរំលឹក​បន្ថែម​ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចូល​មក​កម្ពុជា ដោយ​ធ្វើតេស្តអង់​ទី​ហ្សែ​ន​រហ័ស​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «ខ្ញុំ​សូម​ជម្រាប​ជូន ឯកឧត្តម លោក​ជំទាវ អភិបាល​នៃ​គណៈ អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ជ្រាប​ថា ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចូល​មក​កម្ពុជា តាម​ច្រកព្រំដែន​ទាំង​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក ត្រូវធ្វើ​តេស្ត​អង់​ទី​ហ្សែ​ន​រហ័ស​ឲ្យ​បាន​ម៉ឺងម៉ាត់​ ។

អ្នកជំងឺ​ដែល​មានវិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ចំណែក​អ្នកដំណើរ​ផ្សេង​ទៀត ដែល​រួម​ដំណើរ ជាមួយ​អ្នក​វិជ្ជមាន​កូដ​-១៩ ត្រូវ​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​”​។ លោក​ថា​ អភិបាលខេត្ត​នៅ​តាម​ព្រំដែន​ថៃ និង​វៀតណាម ត្រូវ​ប្រជុំ​ជាមួយ​សម​ភាគី​ថៃ ឬ​វៀតណាម ដើម្បី​ស្នើ​សុំកិច្ចសហការ​ក្នុង​ការ​ពង្រឹង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ជូន​ដល់​ពលករនិង​ប្រជាជន​ទូទៅ​ មុន​នឹង​អនុ​ញ្ញាត​ឲ្យមក​កម្ពុជា​វិញ​៕​​

អត្ថបទសរសេរ ដោយ