ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថែម​តម្រុយ​ខ្លះតែ​មិន​ទាន់​ដឹង​ថា អាច​ពាក់ព័ន្ធ​លើ​ករណី​​​ស​.​ពស្ត្រី​ម្នាក់​ញាត់​ក្នុង​វ៉ា​លិស​អណ្តែត​ទឹកទន្លេ

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ទាក់ទិនករណីប្រទះ​ស.ពស្ត្រីម្នាក់​ក្នុងវ៉ាលិស ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១២​ មិថុនា នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​ពន្លឺ​ណាមួយ​បញ្ជាក់​ពី​ឃាត.ករ​មិនដឹង​មកពីណា​​នៅកន្លែងណានៅឡើយ ។ ប៉ុន្តែសមត្ថកិច្ច​​ព្រលយ​ថា​«ឃើញ​មាន​រថយន្ត​ម៉ាកឡិចស៊ីស330មួយ​គ្រឿង​ ត្រូវ​បាន​ជន​ពុំ​ស្គាល់​មុខ​យក​មក​ប្លុង​ចោល​ក្នុង​ទឹកដី​ស្រុក​ជើងព្រៃ​…

ខេត្តត្បូងឃ្មុំ ៖ ទាក់ទិនករណីប្រទះ​ស.ពស្ត្រីម្នាក់​ក្នុងវ៉ាលិស ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១២​ មិថុនា នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​ពន្លឺ​ណាមួយ​បញ្ជាក់​ពី​ឃាត.ករ​មិនដឹង​មកពីណា​​នៅកន្លែងណានៅឡើយ ។ ប៉ុន្តែសមត្ថកិច្ច​​ព្រលយ​ថា​«ឃើញ​មាន​រថយន្ត​ម៉ាកឡិចស៊ីស330មួយ​គ្រឿង​ ត្រូវ​បាន​ជន​ពុំ​ស្គាល់​មុខ​យក​មក​ប្លុង​ចោល​ក្នុង​ទឹកដី​ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម តែគេ​ក៏​មិនដឹង​ថា​ តើ​ករណី​នោះជាប់ពាក់ព័ន្ធឬ​យ៉ាង​ណា​នៅឡើយ ​ដោយសមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​កំពុង​បន្ត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ កំពុងតាមចាប់ខ្លួនប្តី ក្រោយប្រទះស.ព​ប្រពន្ធអណ្តែត​ក្នុង​វ៉ា​លិស

សូមរំលឹកថា ​ស្ថិតនៅ​ចំណុច​មាត់ទន្លេ​ក្រោយ​វិហារ​អ៊ិស្លា​ម​ ក្នុងភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ចំងាយ​ពី​វិហារ​២០០​ម៉ែត្រ កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា ២០២១ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក៏​ដូច​ជា​គណៈកម្មការ​ចម្រុះបាន​ធ្វើការ​សន្និដ្ឋាន​ជា​ករណី​ឃាត.កម្ម​កាប់​មនុស្ស ដោយ​កាំបិត​ស្លាប់​ពី​ចម្ងាយ​រួច​ញាត់​ចូល​ក្នុង​វ៉ា​លី ដឹក​យក​មក​ទម្លាក់​ចោល​ក្នុង​ទឹកទន្លេ​ ដើម្បី​បំបាត់ភស្តុតាង​មិន​ឲ្យ​អ្នក​ណា​ដឹង​។

នគរបាល​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​ក្រោយ​ពី​បាន​ប្រទះ​ឃើញ​សាកស.ព​អណ្តែត​រសាត់​តាម​ខ្សែទឹក​ហូរ​មក​ទើរ​នៅ​មាត់ច្រាំង​ទន្លេ ក៏​ប្រញាប់​រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឲ្យ​បានដឹង ។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជី​រោ​ទិ៍​ទី​១ បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​មណ្ឌល​សុខភាព ឃុំ​ជី​រោ​ទិ៍​ទី​១ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​ជា​បន្ទាន់ ដោយ​បាន​ស្រង់​វ៉ា​លី​ដាក់​សាកសព​លើក​មក​លើ​ច្រាំង​ទន្លេ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ឆ្លង​តាម​ការ​ពិនិត្យ​និង​សន្និដ្ឋាន​បឋម​ឃើញ​ថា ស.ព​មនុស្ស​ស្រី​សំបុរ​.​ស អាយុ​ចន្លោះ​ពី​៣០​ទៅ​៥០​ឆ្នាំ កំពស់​ប្រមាណ​១,៥០​ម៉ែត្រ ស្លៀក​ពាក់អាវ​ឈុត​ពណ៌​បៃតង​ក្រឡា​ពង​ជីងចក់ ច្រក​ក្នុង​វ៉ា​លី​ម៉ាក​samsonite ពណ៌​ខ្មៅ និង​មាន​វត្ថុ​តាង​ជាប់​ជាមួយ​រួម​មាន​៖
-​កាំបិត​ផ្គាក់ ០១
-​អាវដៃខ្លី​ពណ៌​លឿង ០១
-​ខោ​ជើង​ខ្លី ០១​ពណ៌​ប្រផេះ
-​ឯកសារ​ពេទ្យ ០២​សន្លឹក។

ការ​ពិនិត្យ​ សព​មាន​សភាព​ហើម​ស្អុយរលួយ​ស្បែក មុខ​ហើម​ខ្លាំង​សំគាល់​ភិនភាគ​មិន​បាន​ និង​មាន​ស្លាកស្នាម​ដូច​ខាងក្រោម​៖
​ផ្នែក​ក្បាល​:​មាន​ស្លាកស្នាម ០៤​កន្លែង​៖
១.​ដាច់​ឆ្អឹង​ក្បាល​ពីក្រោយ​កាត់​ទទឹង​ប្រវែង​៦​ស​.​ម
២.​ដាច់​ឆ្អឹង​ខាងលើ​ត្រចៀក​ឆ្វេង ពីលើ​មក​ក្រោម​ប្រវែង​៣​ស​.​ម
៣.​ជាំ​ចង្កា ទំហំ​២​ស​.​ម​x៣​ស​.​ម
៤.​បាក់ឆ្អឹង​ខ្ទង់ច្រមុះ
+​ផ្នែក​ក​: ជាំ​ជុំវិញ​ក មិន​បាក់ឆ្អឹង​ទេ
+​ផ្នែក​ដងខ្លួន​:​មិន​មាន​ស្លាកស្នាម​គួរ​កត់សម្គាល់​ឬ​បាក់ឆ្អឹង​អ្វី​ឡើយ​។
+​ផ្នែក​អវៈយវៈ​: ដាច់​សាច់​ដាច់​ឆ្អឹង​ត្រង់​គន្លាក់​ដៃស្តាំ ។

​ក្រោយពី​ពិនិត្យ​រួច នៅ​ល្ងាច​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល បានបង្កើត​គណៈកម្មការ​ចំរុះ​ចូលរួម​បញ្ចុះសព​នៅ​ឯ​មាត់ច្រាំង​ទន្លេ ខាងលិច​មុខ​វត្ត​ជី​រោ​ទិ៍ ឃុំ​ជី​រោ​ទិ៍​ទី​១ ចំងាយ​២០០​ម៉ែត្រ ដោយ​មានការ​ឯកភាព​ពី​លោក​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។ ករណី​នេះ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ និង​កម្លាំង​ជំនាញ​នគរបាល​ខេត្ត កំពុង​សហការ​បន្ត​ការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ធ្វើការ​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម លើ​ជន​រង​គ្រោះ ដែល​ជនល្មើស​បាន​សម្លាប់​ជន​រង​គ្រោះ​ដោយ​កាប់​នឹង​កាំបិត​ផ្គាក់​នៅ​ទីកន្លែង​ផ្សេង​ណាមួយ​រួច​ញាត់​សព​ជន​រង​គ្រោះ និង​វត្ថុ​តាង​កាំបិត​ផ្គាក់​ដាក់​ក្នុង​វ៉ា​លី រួច​ដឹក​ជញ្ជូន​មក​បោះ​ទម្លាក់​ទឹកទន្លេ​ដើម្បី​បំបាត់ភស្តុតាង ។

សមត្ថកិច្ច​បញ្ជាក់​ថា តាម​រយៈ​ការ​ត្រួតពិនិត្យ​សាកសព​ដែល​មាន​សភាព​ហើម​រលាត់ស្បែក​មុខ​មើល​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។​ហើយ​តាម​រយៈ​ការ​ផ្ដល់​ដំណឹង​ដល់​សមាជិក​ក្រុម​គ្រួសារ​នៅ​ក្នុងស្រុក​ត្បូងឃ្មុំ រួម​និង​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​មាន​អ្នក​ណា​ម្នាក់​ដែល​បាត់​សមាជិក​ក្រុម​គ្រួសារ​មាន​ភិនភាគ​ដូច​បែប​នេះ​ឡើយ​។

អត្ថបទសរសេរ ដោយ