ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតាមចាប់ខ្លួនប្តី ក្រោយប្រទះស.ព​ប្រពន្ធអណ្តែត​ក្នុង​វ៉ា​លិស

1 ខែ មុន
  • Tboung Khmum

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ថ្ងៃ​ទី​១១ មិថុនា មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញស.ពអណ្ដែត​ទឹក​ច្រក​ក្នុងវ៉ាលិសមួយ​នៅ​ត្រង់​ចំណុច​មាត់ទន្លេ ក្រោយ​វិហារ​ឥ​ស្លា​ម​ប្រមាណ​២០០ម៉ែត្រ ស្ថិត​ភូមិ​ព្រែក​តូច​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ថ្ងៃ​ទី​១១ មិថុនា មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញស.ពអណ្ដែត​ទឹក​ច្រក​ក្នុងវ៉ាលិសមួយ​នៅ​ត្រង់​ចំណុច​មាត់ទន្លេ ក្រោយ​វិហារ​ឥ​ស្លា​ម​ប្រមាណ​២០០ម៉ែត្រ ស្ថិត​ភូមិ​ព្រែក​តូច​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

​ការ​ប្រទះ​ឃើញ​ដំបូង​ ភិនភាគ​សាកសព​ជា​មនុស្ស​ស្រី ស្លៀក​ខោអាវ​ឈុតដេក ​ពណ៌​បៃតង​ពង​ជីងចក់ អាយុ​ប្រហែល​៥៥​ឆ្នាំ ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​យក​រឿង​នេះ ទៅ​រាយ​ការ​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើប​នគរបាល​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ពិនិត្យ​សាកសព ដែល​មាន​កម្លាំង​ជំនាញការ​រិ​យា​ល័យ​បច្ចេកទេស និង​គ្រូពេទ្យ​ខេត្ត ពេល​នោះក៏​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ឈ្មោះ គង់ វុ​ទ្ធី ភេទ​ស្រី អាយុ​៥៥ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅផ្ទះ​លេខ​៥៤ B ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ឌ័​សែន​សុខ រាជធានី​ភ្នំពេញ ។

តាមសេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ប្តី​សម្លា.ប់ ហើយ​ច្រក​សាកសព​ចូល​ក្នុង​វ៉ា​លិស ដឹក​យក​ទំលាក់​ចោល​ក្នុង​ទន្លេ​ក្ន​ង​ភូមិសាស្ត្រ ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នោះ ។ ករណី​ខាងលើ​នេះ​សមត្ត​កិច្ច​បាន និង​កំពុង ស្រាវជ្រាវ រក​បុរស​ជា​ប្តី ដែល​ជា​ឃាត.ករ​សម្លា.ប់​ប្រពន្ធ​ច្រក​ក្នុង​វ៉ា​លិស ហើយ​ដឹក​សព​ពី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ទឹកទន្លេ ឯ​ខេត្ត​ត្បូងឃ្មុំ​នោះ ។

បើ​ចាប់ខ្លួន​ជន​ជា​ឃាតករ​បាននោះ​ ទើប​ដឹង​ជា​ករណី​អ្វីមួយ ដូច្នេះ​សង្ឃឹមថា ពេល​នេះ​ព្រលឹង​ជន​រង​គ្រោះ ប្រាកដជា​កំពុង​អន្ទង​ជន​ដៃដល់​ឲ្យ​សមត្ត​កិច្ច​ចាប់ខ្លួន​ជាក់​ជា​មិន​ខាន ៕ ​

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។