ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​អេ​ស្ប៉ា​ញ​បាត់​ខ្លួន​20​ឆ្នាំ​មុន​បច្ចុប្បន្ន​រស់នៅ​ក្នុង​ព្រៃ​ជ្រៅ​នៃ​ប្រទេស​អីុ​តា​លី

8 ឆ្នាំ មុន

វេជ្ជបណ្ឌិត​អេ​ស្ប៉ា​ញ​ម្នាក់​ដែល​បាត់​ខ្លួន​២០​ឆ្នាំ​មុន ត្រូវ​អាជ្ញាធរ​ប្រកាស​ថា​ស្លា.ប់​បាត់​ទៅ​ហើយ បន្ទាប់​ពី​គ្មាន​ដំណឹង​សោះ ។ គួរ​ឱ្យ​នឹក​ស្មាន​មិន​ដល់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក វេជ្ជបណ្ឌិត​រូប​នោះ​ត្រូវ​ប្តី​-​ប្រពន្ធ​មួយគូ​ដើរ​ដក​ផ្សិត

វេជ្ជបណ្ឌិត​អេ​ស្ប៉ា​ញ​ម្នាក់​ដែល​បាត់​ខ្លួន​២០​ឆ្នាំ​មុន ត្រូវ​អាជ្ញាធរ​ប្រកាស​ថា​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់​ពី​គ្មាន​ដំណឹង​សោះ ។ គួរ​ឱ្យ​នឹក​ស្មាន​មិន​ដល់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក វេជ្ជបណ្ឌិត​រូប​នោះ​ត្រូវ​ប្តី​-​ប្រពន្ធ​មួយគូ​ដើរ​ដក​ផ្សិត​ប្រទះ​ឃើញ​រស់នៅ​ក្នុង​ព្រៃ Tuscany ។

លោក​កា​ឡូ​ស សាន់​ឆេស អ​ទី​ស​ដេ សាឡា​ហ្សា​គូ មាន​វ័យ​៤៧​ឆ្នាំ បាត់​ខ្លួន​ពី​ផ្ទះ​ក្នុង​រាជធានី សេ​វី​ល (Seville) ប្រទេស​អេ​ស្ប៉ា​ញ ក្នុង​ឆ្នាំ​១៩៩៦ បន្ទាប់​ពី​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្តខ្លាំង ។ ក្រុម​គ្រួ​សារបាន​ចំណាយពេល​ច្រើន​ឆ្នាំ​មើលថែ​រក្សា​លោក​កា​ឡូ​ស ប៉ុន្តែ​គ្មាន​លទ្ធភាព​ធ្វើ​ឱ្យ​លោក​ប្រសើរ​ឡើង ហើយ​នៅ​ទីបំផុត​បាន​បោះបង់​លោក​ចោល ។ បន្ទាប់​ពី​បាត់​ខ្លួន​លោក​កា​ឡូ​ស នា​ពេល​នោះ អាជ្ញាធរ​អេ​ស្ប៉ា​ញ​បាន​ប្រកាស​ថា​លោក​កា​ឡូ​ស បាត់បង់​ជីវិត​នៅ​ឆ្នាំ​២០១០ ។

ទោះជា​យ៉ាងណា​ក៏​ដោយ កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​កា​ឡូ​សត្រូវ​គេ​ប្រទះ​ឃើញ​រស់នៅ​ក្នុង​ព្រៃ​ជ្រៅ​ប្រទេស​អី​ុ​តា​លី ដោយ​ប្តី​-​ប្រពន្ធ​ពីរ​នាក់​ដែល​ជា​អ្នក​ដើរ​រក​ផ្សិត ។ ប្តី​-​ប្រពន្ធ​នោះ​ពី​ដំបូង​ឡើយ​មិន​នឹក​ស្មានថា​បាន​ជួប​មនុស្ស​ទេ ពោល​គឺ​រូបរាង​របស់​លោក​កា​ឡូ​ស​ស្ទើរតែ​ក្លាយ​ជាតា​ឥសី​ម្នាក់​នៅ​ក្នុង​ព្រៃ​ដោយ​មិន​កាត់សក់ មាន​ពុកមាត់​វែង និង​សម្លៀក​បំពាក់​មិន​សមរម្យ ដូច្នេះ​ធ្វើ​ឱ្យ​ពួក​គេ​ភ័យ​ខ្លាច និង​រត់​ចេញ​ទាំង​រន្ធត់ ។ ពីរ​-​បី​ម៉ោង​ក្រោយមក​ពួក​គេ​ដើរ​ចូល​ទៅ​វិញ​ជាមួយនឹង​អ្នក​អភិរក្ស​ព្រៃ ហើយ​លោក​កា​ឡូ​ស​ស្វាគមន៍​ពួក​គេ​ដោយ​និយាយ​ថា «​ខ្ញុំ​ជា​ជនជាតិ​អេ​ស្ប៉ា​ញ និង​មានឈ្មោះ​ថា កា​ឡូ​ស ។ ខ្ញុំ​រស់នៅ​ទី​នេះ​តាំងពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ​។ ខ្ញុំ​មិន​ចង់​រស់នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​នោះ​ទេ  តែ​ឥឡូវនេះ​ខ្ញុំ​ចង់​ចេញពី​ទី​នេះ​» ។

ប្តី​-​ប្រពន្ធ និង​អ្នក​អភិរក្ស​ព្រៃ​បាន​សួរ​សំនួរ​មួយ​ចំនួន​ដល់​លោក​កា​ឡូ​ស​ចង់​ដឹង​ពី​អត្តសញ្ញាណ និង​ក្រុម​គ្រួសារ​របស់​លោក ។ លោក​កា​ឡូ​សបាន​បង្ហាញ​លិខិតឆ្លងដែន​ដែល​មាន​រូបថត និង​ឈ្មោះ​របស់​លោក ។ ពួក​គេ​បាន​យក​ស្មា​ត​ហ្វូ​ន​ថតរូប​លោក​កា​ឡូ​ស និង​លិខិតឆ្លងដែន​ទៅ​បង្ហាញ​ដល់​អ​ជ្ញា​ធរ​ក្នុង​តំបន់​។ ទីបំផុត​អាជ្ញាធរ​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​របស់​កា​ឡូ​ស ។ «​នេះ​ហើយ​គឺជា​កា​ឡូ​ស គេ​នៅ​រស់​ទេ​…» ។ នេះ​ជាស​ម្តី​របស់​ក្រុម​គ្រួសារ​កា​ឡូ​ស​ក្រោយ​ពី​ឃើញ​រូបថត និង​លិខិតឆ្លងដែន​របស់​លោក ។

ក្រុម​គ្រួ​សារបាន​ទៅ​ដល់​ព្រៃ​នោះ ហើយ​បាន​ជួប​ប្តី​-​ប្រពន្ធ​ដែល​អះអាង​ថា​បាន​ជួប​កា​ឡូ​ស​នោះ ។ ទោះជា​យ៉ាងណា​ក្តី ពួក​គេ​បានឃើញ​ត្រឹមតែ​សម្បក​កំប៉ុង និង​តង់​កញ្ចាស់​មួយ​សម្រាប់​ជ្រកកោន​ប៉ុណ្ណោះ ។ លោក​កា​ឡូ​សបាន​រើ​ទៅ​តំបន់​ផ្សេង​បាត់​ហើយ ដោយ​មិនដឹង​ទីតាំង​ទេ ។ ចំណែក​ចៅហ្វាយ​ក្រុង​តំបន់​ស្កា​លី​ណូ​និយាយ​ថា «​គ្មាន​សញ្ញា​អ្វី​ពី​កា​ឡូ​ស​ទេ ។ តើ​នរណា​ដឹង​ថា​គាត់​ទៅ​ដល់​ទីណា » ៕