ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពតបានកំណត់​យក​ទីតាំង​ភ្នំ​ចំនួន​២ សម្រាប់​បូជា​អ្នក​ស្លា.ប់​​ដោយ​​​​ជំងឺ​កូ​វី​ដ​​១៩

2 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​អាជ្ញាធរ​កំពង់ត្រាច​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា បាន​យក​គ្រឿងចក្រ​មក​កាយ​ពង្រីក​ទីកន្លែង ​សម្រាប់​បូជា​អ្នក​ស្លា.ប់​ដោយ​ជំងឺ​កូ​វីដ១៩ ស្ថិត​នៅ​ចំណុច​ភ្នំ​ទទឹងថ្ងៃ ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត​…

ខេត្ត​កំពត​ ៖ ​អាជ្ញាធរ​កំពង់ត្រាច​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា បាន​យក​គ្រឿងចក្រ​មក​កាយ​ពង្រីក​ទីកន្លែង ​សម្រាប់​បូជា​អ្នក​ស្លា.ប់​ដោយ​ជំងឺ​កូ​វីដ១៩ ស្ថិត​នៅ​ចំណុច​ភ្នំ​ទទឹងថ្ងៃ ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត​ បន្ទាប់ពីអាជ្ញាធរ​ស្រុក​កំពង់ត្រាច​រួមនិង​ស្រុក​បន្ទាយមាស​ ​​បាន​ចុះ​មក​ពិនិត្យ​​ទីតាំងរួច ។​​ រីឯភ្នំ​រាប​ដែលនៅ​ភូមិ​ស្ដេច​គង់​ ឃុំ​ស្ដេច​គង់​ខាងត្បូង​ ក៏កំណត់ជា​​ទីកន្លែង​បូជាសព​អ្នក​ស្លា.ប់​ដោយ​ជំងឺកូវីដ១៩ផងដែរ ។

លោក​ឈុំ ​ឆៃ​យ៉ា​ ប្រធាន​ការិយាល័យ​ធម្មការ​ និង​សាសនា​ស្រុក​កំពង់ត្រាច​បាន​​ប្រាប់​អោយ​ដឹង​ថា​ រដ្ឋបាល​ស្រុក​កំពង់ត្រាច​រួម​ទាំង​មន្ត្រី​ពាក់​ព​ន្ធ័​ទាំងអស់​ បាន​ចុះ​ពិនិត្យ​មើល​ផ្ទាល់​ទីតាំង​ភ្នំ​ទ​ទឹង​ថ្ងៃនេះ​ ដោយ​កំណត់​យក​ភ្នំ​នេះ​ទុកជា​កន្លែង​បូជា​អ្នក​ស្លា.ប់​ដោយ​ជំងឺ​កូ​វីដ19​។​

លោក​ឈុំ​ ឆៃ​យ៉ា​ និយាយ​ទៀតថា​ ទីកន្លែង​ឈូសឆាយ​សម្រាប់​ទុក​បូជាសព​នេះ​ មិន​មាន​ប៉ះពាល់​ដល់​លំ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ឡើយ ​ហើយក៏ក្នុង​ដី​សហគមន៍​ព្រៃឈើ​របស់​រដ្ឋ​ដែរ​ ។ លោក​ថា ​រដ្ឋបាល​ស្រុក​កំពង់ត្រាច​​បាន​ដាក់​ភ្លើង​បំភ្លឺ​ពន្លឺព្រះអាទិត្យ​ផង​ដែរ​ នៅ​ទីកន្លែង​បូជាសព​។

​ចំណែក​ស្រុក​បន្ទាយមាស​វិញ​ អាជ្ញាធរ​ស្រុក​បាន​កំណត់​យក​ភ្នំ​រាប​ នៅ​ភូមិ​ស្ដេច​គង់​ ឃុំ​ស្ដេច​គង់​ខាងត្បូង​ កំណត់​យក​ទីកន្លែង​បូជាសព​អ្នក​ស្លា.ប់​ដោយ​ជំងឺកូវីដ១៩ដូចគ្នា។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ