ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់ ៣​លើក បំផ្លាញ​លំនៅឋាន​ពលរដ្ឋ​ជិត ២០០​ខ្នង នៅ​ស្រុក​កងមាស​

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ គ្រោះធម្មជាតិ ភ្លៀងខ្យល់​កន្ត្រាក់ ៣​លើក បានធ្វើ​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ រង​ការខូចខាត​របើក​ដំបូល ជញ្ជាំង ដែល​បាន​កើតឡើង​ក្នុងអំឡុង​ខែឧសភា និង​មិថុនា នៃ​ដើមរដូវ​វស្សា…

ខេត្តកំពង់ចាម​៖ គ្រោះធម្មជាតិ ភ្លៀងខ្យល់​កន្ត្រាក់ ៣​លើក បានធ្វើ​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ រង​ការខូចខាត​របើក​ដំបូល ជញ្ជាំង ដែល​បាន​កើតឡើង​ក្នុងអំឡុង​ខែឧសភា និង​មិថុនា នៃ​ដើមរដូវ​វស្សា បានធ្វើ​ឲ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅតាម​បណ្ដា​ឃុំ​នានា ក្នុងស្រុក​កងមាស ចំនួន​ជិត ២០០​ខ្នង រង​ការខូចខាត​។

ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៨​គ្រួសារ មកពី​ឃុំ​ចំនួន​៣ ក្នុងស្រុក​កងមាស ដែល​រង​ការខូចខាត​លំនៅដ្ឋាន​នា​កន្លងទៅ​ថ្មីៗ​។

សកម្មភាព​មនុស្សធម៌​នេះ បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​១១​មិថុនា ២០២១​។ ជាមួយ​នោះអាជ្ញាធរ បាន​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​បន្ថែម​ទៀត ចំពោះ​វិធាន​ការការពា​នូវ​គ្រោះមហន្តរាយធម្មជាតិ​។​

​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​ខែឧសភា​និង​ខែមិថុនា ឆ្នាំ​២០២១ កន្លងទៅនេះ ខ្យល់​កន្ត្រាក់​បាន​បង្ក​មហន្តរាយ​នៅ​ស្រុក​កងមាស ដល់​ទៅ ៣​លើក​ផ្ទួនៗ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៨៦​ខ្នង​។ ក្នុងនោះ ខូចខាត​កម្រិតធ្ងន់ ៣៥​គ្រួសារ កម្រិត​មធ្យម ៦៦​គ្រួសារ និង​កម្រិត​ស្រាល ៨៥​គ្រួសារ ហើយ​ត្រូវបាន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ផ្តល់ជំនួយ​មនុស្សធម៌​ភ្លាមៗ ជា​បន្តបន្ទាប់ ក្រោម​វត្តមាន​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ និង​ថ្នាក់ដឹកនាំ​សាខា ដោយ​ធ្វើឡើង​មិន​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​នោះទេ​។​

​មានមតិ​ទៅកាន់​ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ស​ខា បាន​សម្តែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ជាមួយ​ក្រុមគ្រួសារ​រង​គ្រោះ​ទាំងអស់ ចំពោះ មហន្តរាយ​ធម្មជាតិ ដែល​កើតឡើង​ដោយ​មិន​នឹកស្មាន​ដល់ បង្កអោយមាន​ការខូចខាត លំនៅដ្ឋាន​របស់​បងប្អូន ជាមួយ​នោះអាជ្ញាធរ មិនបាន​មើលរំលង​នោះទេ គឺ​បាន​ចាត់ចែង​តំណាងឱ្យ​ចុះ​ស្រង់​ទិន្នន័យ​នៃ​ការខូចខាត​ជាបន្ទាន់​។​

​ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខា ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​មិន​រើសអើង​ឡើយ ហើយ​តែង​បាន​ចាត់​តំណាងអោយ​ចុះ​អន្តរាគមន៍ ផ្តល់ជំនួយ​សង្គ្រោះ ទាន់ពេលវេលា ស្របតាម​ទិស​ស្លោក ” ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”​។​

​ឯកឧត្តម អភិបាលខេត្ត បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការថែទាំ​សុខភាព ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​គ្រប់ៗ​គ្នា ក្នុងការ​ចូលរួម​ទប់ស្កាត់ ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ទោះ​ពេល​ក្នុងការ​បំពេញការងារ ឬ​ប្រកប​របរ​រកស៊ី​ផ្សេងៗ ឬ​ទទួលបាន​ការចាក់​វ៉ាក់សាំង​រួចហើយ​ក្តី ក៏​មិនត្រូវ​ធ្វេសប្រហែស ឬ​មើលស្រាល​បានឡើយ​។ ជាងនេះទៅទៀត សូមកុំ​ភ្លេច​អនុវត្ត​នូវ​វិធាន​សុខាភិបាល និង​វិធានការ ” ៣​ការពារ និង ៣​កុំ ” ឲ្យ​បាន​ជាប់​ជាប្រចាំ រួម​នឹង​ការអនុវត្តន៍​កាតព្វកិច្ច​ពាក់​ម៉ាស់​, ការលាង​សំអាត​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ជែ​ល អោយបាន​ញឹកញាប់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល នៃ​វីរុស កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី ដ៏​កាច​សាហាវ កុំ​ឲ្យ​រីក​រាលដាល​ក្នុង​សហគមន៍​យើង​។​

​ចំពោះ​អំណោយ​មនុស្សធម៌​ដែល​បានផ្ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ទាំង ៣៨​គ្រួសារ គឺ​ក្នុង ០១​គ្រួសារៗ​ទទួលបាន​៖ អង្ករ ២៥​គ​ក្រ មី ១​កេស ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១០​កំប៉ុង , ឃី​ត ១ ( មុង​១ ភួយ​១ សារុង​១ ក្រមា​១ )​។ ដោយឡែក​ចំពោះ​ថវិកា​គឺ​បានផ្តល់​ជូន​តាម​កម្រិត​ខូចខាត គឺ គ្រួសារ​ដែល​ខូចខាត​កម្រិតធ្ងន់ ចំនួន ០៦​គ្រួសារ ០១​គ្រួសារ ៗ​ផ្តល់ជូន​បន្ថែ​មតង់ ១ និ​ថវិកា ៣០០,០០០ រៀល​។ គ្រួសារ​ខូចខាត​កម្រិត​មធ្យម​ចំនួន ៣២ គ្រួសារ ០១​គ្រួសារៗ​ផ្តល់ជូន​ថវិកា​២០​ម៉ឺន​រៀល​៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ