ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ១៤៩៩​នាក់ បាន​ចាក់​វ៉ា​សាំង​លើក​ទី​២

1 ខែ មុន
  • Banteay Meanchey

​បន្ទាយមានជ័យ​៖ គ្រួសារ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំនួន ១៤៩៩​នាក់ បាន​ចាក់​វ៉ា​សាំង លើក​ទី​២ ដែលជា​ដូ​ស​បញ្ចប់ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា…

​បន្ទាយមានជ័យ​៖ គ្រួសារ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំនួន ១៤៩៩​នាក់ បាន​ចាក់​វ៉ា​សាំង លើក​ទី​២ ដែលជា​ដូ​ស​បញ្ចប់ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹង​រង ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា ជាការ​យកចិត្តទុកដាក់ ចំពោះ​ក្រុមគ្រួសារ​កម្លាំង​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ចំពោះ​កងកម្លាំង​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វីដ មិនអោយ​មានការ​រីក​រាលដាល​ក្នុង​សហគមន៍​។​

​ក្រុមគ្រួសារ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំនួន ១៤៩៩​នាក់ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩ កាលពី​ដូ​ស​ទី​១ កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ និង​ដូ​ស​ទី​២ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹង​រង ខេត្តបន្ទាយមានជ័យ​។​

​លោក​បាន​បញ្ជាក់ថា គ្រួសារ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក្រោយ​ទទួលបាន​ចាក់​វ៉ាក់សាំង​បញ្ច​ប់ដូ​ស​ទី​២ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ក្រសួងសុខាភិបាល នេះ​ជាការ​ខិតខំ​យកចិត្តទុកដាក់ ចំពោះ​គ្រួសារ​កងកម្លាំង ដែល​កំពុង​អនុវត្ត​ការងារ​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ អោយមាន​សុខសន្តិភាព និង​ចូលរួម​ការងារ​តំបន់​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​បញ្ជាក់ថា ក្រុមគ្រួសារ​កម្លាំង​កង​រាជ​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក្រោយ​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​២ ជា​ដូ​ស​បញ្ចប់ ក៏ត្រូវ​អនុវត្ត​អោយបាន​នូវ​វិធាន​ការបង្ការ​ទប់ស្កាត់​កូ​វីដ​១៩ អោយបាន ៣​ការពារ និង ៣​កុំ ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រី​កា​រាលដាល់​កូ​វីដ​១៩ ក្នុង​សហគមន៍​៕ ប៊ុន ធឿន​