ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ ឆាបឆេះ​ផ្ទះ នៅ​ជិត​បុរី​សន្តិភាព​២ ក្នុង​សង្កាត់​ចោមចៅ​ទី​២ ពេល​មេឃ​កំពុង​ភ្លៀងរលឹម​

1 ខែ មុន
  • Phnom Penh

ភ្នំពេញ​៖ ផ្ទះ​ប្រមាណ ៣​ខ្នង មាន​ទីតាំង​ស្ថិតនៅ​ជិត​បុរី​សន្តិភាព​២ ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ដោយ​ពុំទាន់​ដឹង​មូលហេតុ​។ ហេតុការណ៍​នេះ…

ភ្នំពេញ​៖ ផ្ទះ​ប្រមាណ ៣​ខ្នង មាន​ទីតាំង​ស្ថិតនៅ​ជិត​បុរី​សន្តិភាព​២ ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ដោយ​ពុំទាន់​ដឹង​មូលហេតុ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩ និង ៥០​នាទី​យប់ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ នេះ​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ផ្ទះ ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​មុនគេ គឺជា​ប្រភេទ​ឈើ​លើ​ថ្ម​ក្រោម ដែល​គ្មាន​មនុស្ស​នៅ បន្ទាប់មក បាន​ឆេះ​រាល​ដល់ផ្ទះ ដែល​ស្ថិត​នៅជាប់​គ្នា​នោះ ជា​បន្តបន្ទាប់​ទៀត​។ អគ្គិភ័យ​នេះ បាន​ឆាបឆេះ នៅក្នុង​ខណៈពេល ដែល​មេឃ កំពុង​ធ្លាក់ភ្លៀង​ថែម​ទៀតផង​។​

​ដោយឡែក ការឆាបឆេះ​នេះ នៅ​ពុំទាន់​ត្រូវបាន​គេ​ដឹងថា បណ្ដាលមកពី​មូលហេតុ​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​ជំហាន​ដំបូង​បាន​សង្ស័យថា ជា​ករណី​ឆ្លង​ចរន្តអគ្គិសនី​។​

​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​ភ្លើង​ឆេះ​ផ្ទះ​នោះ បាន​ឲ្យ​ដឹងថា នៅពេល​មានការ​ឆាបឆេះ​ភ្លាម ប្រជាពលរដ្ឋ​បាននាំគ្នា​ដងទឹក ដែលមាន​នៅនឹងកន្លែង​កើតហេតុ​នោះ ជះ​ពន្លត់ ព្រមទាំង​មាន​ជំនួយ​ពី​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង ទើប​ភ្លើង​រលត់ទៅវិញ​។ ប៉ុន្តែ​ផ្ទះ​ទាំងនោះ បានក្លាយ​ទៅជា​ចំណី​ព្រះ​អគ្គិ​បាត់ទៅហើយ​។​

​អ្វីដែល​ជាការ​បារម្ភ​ថែមទៀត​នោះ គឺ​នៅ​តំបន់​នេះ សុទ្ធសឹងតែ​ផ្ទះ ដែល​សាងសង់​ពី​ឈើ ស្ថិតនៅ​ជាប់​គ្នា​រដឹក​តែម្ដង​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង បងប្អូន​ប្រជាពលរដ្ឋ បាន​ជួយ​គ្នា​យ៉ាង​សស្រាក់សស្រាំ ទើប​គ្មាន​ការឆេះ​រាល​បន្តទៀត​បាន ហើយក៏​មិនមាន​គ្រោះថ្នាក់​ដល់​នរណាម្នាក់​ដែរ​៕ យន់ ស៊ីថា​