ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ មាន​អ្នក​វិជ្ជមាន​កូ​វីដ ៣៦៥៨​នាក់ ជាសះស្បើយ ២៣៤៩​នាក់ ស្លា.ប់ ១៥​នាក់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ​៖ គិត​ត្រឹម​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ខេត្តបន្ទាយមានជ័យ មាន​អ្នក​វិជ្ជមាន​កូ​វីដ ចំនួន ៣៦៥៨​នាក់ ហើយ​មាន​អ្នកជា​សះស្បើយ ចំនួន…

​ខេត្តបន្ទាយមានជ័យ​៖ គិត​ត្រឹម​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ខេត្តបន្ទាយមានជ័យ មាន​អ្នក​វិជ្ជមាន​កូ​វីដ ចំនួន ៣៦៥៨​នាក់ ហើយ​មាន​អ្នកជា​សះស្បើយ ចំនួន ២៣៤៩​នាក់​។ នេះ​បើតាម​របាយការណ៍​រដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ​។​

​របាយការណ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថា បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ប្រជាពលរដ្ឋ តាម​បណ្តា​ខេត្ត ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​វិញ តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ មាន​ចំនួន ៣៨៦២៤​នាក់ (​ស្រី ១៧៣៨២​នាក់​) ត្រូវបាន​យក​សំណាក់ ធ្វើតេស្ត​មាន​ចំនួន ៣៧៧៤៦​នាក់ ស្រី​១៦៧៨៣​នាក់ ហើយ​ត្រូវបាន​បញ្ជូន​ចេញ​ចំនួន ៣៦៨១៩​នាក់ ស្រី​១៦៥០៥​នាក់ ត្រូវបាន​បញ្ចប់​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១ ៤​ថ្ងៃ មាន​ចំនួន ២៩៤៤៤​នាក់ ស្រី ១៣៣១១​នាក់​។​

​របាយការណ៍​បន្តថា ស្ថានភាព​ការរីក​រាលដាល​នៃ​កូ​វីដ​១៩ ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​កំពុងស្នាក់នៅ​ក្នុង​មណ្ឌល មាន​ចំនួន ១៨០៥​នាក់ ស្រី ៨៧៧​នាក់ បាន​យក​សំណាក់​ធ្វើតេស្ត​រក​ជំងឺឆ្លង​កូ​វីដ ចំនួន ១១៧៣០០​នាក់ ស្រី ៥២៤០៩​នាក់ ដែល​អ​វិ​ជ្ជ​កូ​វីដ មាន​ចំនួន ១១៣៦៤២​នាក់ ស្រី ៥០៦១៨​នាក់ វិជ្ជមាន​កូ​វីដ មាន​ចំនួន ៣៦៥៨​នាក់ ស្រី ១៧៩៣​នាក់ ជាសះស្បើយ មាន​ចំនួន ២៣៤៩​នាក់ ស្រី ១១១៣​នាក់ ហើយ​មាន​អ្នកស្លាប់ ដោយ​ជំងឺ​កូ​វីដ ចំនួន ១៥​នាក់ ស្រី ១០​នាក់​។

​របាយការណ៍ បង្ហាញថា នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ មាន​ចំនួន ៣៧​នាក់ ស្រី ២០​នាក់ ក្នុងនោះ មាន​ពលករ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ចំនួន ២០​នាក់ ឆ្លង​ក្នុង​សហគមន៍ ចំនួន ១៧​នាក់ ហើយ​ជាសះស្បើយ​កូ​វីដ ចំនួន ៣៧​នាក់​៕ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ