ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ធ្វើ​ផ្លូវ​ជាង​៧០​នាក់​ខឹង​អ្នកម៉ៅការ​មិន​បើក​លុយ​ឱ្យ នាំ​គ្នា​បិទផ្លូវ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុម​កម្មករ​ធ្វើ​ផ្លូវ​មាន​ប្រុស​ស្រី​ប្រមាណ​ជាង​៧០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ បាន​នាំ​គ្នា​តវ៉ា​រឿង​អ្នកម៉ៅការ​ពន្យា​ពេល​ការ​បើក​ប្រាក់ខែ​។ ហេតុការណ៍​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​រវាង​កម្មករ និង​អ្នកម៉ៅការ នា​ថ្ងៃ​ទី​១១ ខែមិថុនា…

ខេត្តសៀមរាប ៖ ក្រុម​កម្មករ​ធ្វើ​ផ្លូវ​មាន​ប្រុស​ស្រី​ប្រមាណ​ជាង​៧០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ បាន​នាំ​គ្នា​តវ៉ា​រឿង​អ្នកម៉ៅការ​ពន្យា​ពេល​ការ​បើក​ប្រាក់ខែ​។ ហេតុការណ៍​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​រវាង​កម្មករ និង​អ្នកម៉ៅការ នា​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​គោក​ចក សង្កាត់​គោក​ចក ក្រុង​សៀមរាប​។ បើ​តាម​ប្រភព​ពី​តំណាង​កម្មករ​ម្នាក់​បានឱ្យ​ដឹង​ថា ក្រុម​កម្មករ​ប្រមាណ​ជាង​៧០​នាក់ បាន​នាំ​គ្នា​ទៅ​ប្រមូលផ្តុំ​នៅ​មុខ​ទីតាំង​ស្នាក់​ការ​របស់​អ្នកម៉ៅការ​ក្នុងភូមិ​គោក​ចក សង្កាត់​គោក​ចក ក្រុង​សៀមរាប​។ ប៉ុន្តែ​ក្នុង​ពេល​ផ្ទុះ​ការ​តវ៉ា​ខ្លាំង សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ក៏​បាន​នាំ​អ្នកម៉ៅការ​ធ្វើ​ផ្លូវ​នោះ​ទៅ​កាន់​សាលាសង្កាត់ បញ្ជៀ​សការ​ផ្ទុះ​ហិង្សា​កុំឱ្យ​កើត​មាន​ឡើង​។

ក្រុម​កម្មករ​បាន​និយាយ​ព្រម​ៗ​គ្នា​ថា ពួក​គាត់​ទាំង​ជាង​៧០​នាក់​ជា​កម្មករ​ធ្វើ​ផ្លូវ​បេតុង​១​ខ្សែ​ក្នុង​គម្រោង​(៣៨)​ខ្សែ ក្នុង​សង្កាត់​គោក​ចក ឈ្មោះ​ថា ផ្លូវ​លេខ​០៧ ដែល​គេ​និយម​ហៅ​ថា ផ្លូវ​ពេទ្យ​អង្គការ​(​រ៉ា​ក់​)​។ ពួក​គាត់​អ្នកខ្លះ​អត់​ទាន់​បើក​ប្រាក់ខែ​តាំងពី​ខែ​៣​មក​ម្លេះ ឯ​ខ្លះ​ទៀត​តាំងពី​ខែ​៤​មក​។ អ្នកម៉ៅការ​សន្យា​លើក​ចុង​ក្រោយ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ​ថា បើក​ប្រាក់ខែ​ឱ្យ​ព្រោះ​ធ្លាប់​សន្យា​ច្រើន​ដង​ហើយ​។ លុះ​ពេល​មក​បើក បែរជា​ឆ្លើយ​ថា​អត់​ទាន់​មាន​លុយ ទើប​ពួក​គាត់​តវ៉ា​បែប​នេះ​ទៅ​។ ប្រភព​បាន​បន្ថែម​ថា នៅ​អំឡុង​ពេល​២​ម៉ោង​ក្រោយ ក្រុម​កម្មករ​ក៏​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ បន្ទាប់​ពី​សមត្ថកិច្ច​ប្រាប់​ថា នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ស្អែក​នេះ ម៉ោង​៣​រសៀល​នឹង​បើក​ប្រាក់ខែ​ឱ្យ​ព្រោះ​អ្នកម៉ៅការ​បាន​សន្យា នៅ​មុខ​សមត្ថកិច្ច​។

តែ​ក្រុម​កម្មករ​បញ្ជាក់​ថា បើ​ថ្ងៃស្អែក​ទី​១២ ខែមិថុនា មិន​ព្រម​បើក​ឱ្យ​ពួក​គាត់​ទៀត ពួក​គាត​នឹង​តវ៉ា​បិទផ្លូវ រហូត​មាន​ដំណោះស្រាយ​។ ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ លោក ទិ​ត ឌី​រ៉ា ចៅសង្កាត់​គោក​ចក បានឱ្យ​ដឹង​ថា អ្នកម៉ៅការ​នេះ បាន​ដាក់​កិច្ចសន្យា​នៅ​ចំពោះ​មុខ​លោក​ថា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ស្អែក​នឹង​បើក​ប្រាក់ខែ​ឱ្យ​កម្មករ​ទាំងអស់​។ តែបើ​អ្នកម៉ៅការ​រូប​នេះ​មិន​គោរព​កិច្ចសន្យា លោក​នឹង​រាយការណ៍​ទៅ​សាលាក្រុង ហើយ​បន្ត​នីតិវិធី​ទៅ​តាម​ការ​ជាក់ស្តែង​។

លោក​ចៅសង្កាត់ បាន​បញ្ជាក់​ទៀត​ថា តាម​ការ​អះអាង អ្នកម៉ៅការ​នេះ មិន​មាន​ប្រាក់​បើក​ឱ្យ​នោះ​ទេ ព្រោះ​ម៉ៅ​ការ​ខាត តែ​យ៉ាងណា​នោះ​រង់ចាំ​ថ្ងៃ​ទី​១២​ទើប​ដឹង​ពី​លទ្ធផល​ទាំងអស់​គ្នា​។ បើ​តាម​ប្រភព​ច្បាស់​ការណ៍ មួយ​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា អ្នកម៉ៅការ​មិន​ព្រម​បើក​លុយ​ឱ្យ​កម្មករ​នេះ ព្រោះ​ម៉ៅ​ការ​បន្ត​មក​ពី​ក្រុម​វិស្វកម្ម​សម្តេច​តេ​ជោ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ