ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ការពារ​ព្រំ​ដេ​ន​គោក ឃាត់​ពលករ​ខ្មែរ​៤៥​នាក់ បម្រុង​លួច​ឆ្លង​ដែន​ទៅ​ថៃ

1 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ចម្រុះ​បាន​បង្ក្រាប​បទល្មើស​លួច​ឆ្លង​ដែន ចំនួន​២​ករណី ដោយ​ឃាត់​បាន​ពលករ​ខ្មែរ​ចំនួន ៤៥​នាក់ (​ក្នុង​នោះ​មាន​ស្ត្រី ២៣​នាក់​) ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ថ្ងៃ​ទី​១១…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ចម្រុះ​បាន​បង្ក្រាប​បទល្មើស​លួច​ឆ្លង​ដែន ចំនួន​២​ករណី ដោយ​ឃាត់​បាន​ពលករ​ខ្មែរ​ចំនួន ៤៥​នាក់ (​ក្នុង​នោះ​មាន​ស្ត្រី ២៣​នាក់​) ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ ។

លោក​វរសេនីយ៍ឯក សូរ ចាន់​រី មេ​បញ្ចា​ការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំ​ដេ​ន​គោក លេខ​៩១១ បាន​ប្រាប់​ថា ករណី​ទី​១. នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ ចូល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ដំណាក់​កោះ ស្ថិត​ភូមិ​ល្បើក​ស្វាយ ឃុំ​-​ស្រុក​ស្វាយចេក កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំ​ដេ​ន​គោក​លេខ​៩១១ បាន​សហការ​ជាមួយ​កម្លាំងយោធា​បាន​ឃាត់​ពលករ​ចំនួន​៤​នាក់ (​ស្រី​២​នាក់​) ដែល​បម្រុង​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​រយៈ​មេខ្យល់ ។

លោក​វរសេនីយ៍ឯក សូរ ចាន់​រី បន្ត​ថា ករណី​ទី​២ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ដំណាក់​កកោះ ស្ថិត​ភូមិ​ល្បើក​ស្វាយ ឃុំ​-​ស្រុក​ស្វាយចេក​ដដែល បាន​ឃាត់​ពលករ​ចំនួន​៤១​នាក់ (​ស្រី​២១​នាក់​និង​កុមារ​ចំនួន​៩​នាក់​) ដែល​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ តាម​រយៈ​មេខ្យល់ ។

លោក​បាន​បញ្ជាក់​ថា រយៈពេល​១​ថ្ងៃ កម្លាំង​បាន​បង្ក្រាប​បទល្មើស​លួច​ឆ្លង​ដែន​២​ករណី នៅ​កន្លែង​តែ​មួយ មាន​ពលករ​ចំនួន​៤៥​នាក់ (​ស្រី​២៣​នាក់ និង​កុមារ​៩​នាក់​) ដែល​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ តាម​រយៈ​មេខ្យល់ ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ នៅ​ទីបញ្ជាការដ្ឋាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំ​ដេ​ន​គោក​លេខ​៩១១ ចំពោះ​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ ត្រូវ​បាន​កម្លាំង​ឲ្យ​ធ្វើ​កិច្ចសន្យា នែ​នាំ​អោយ​បញ្ឈប់​សកម្មភាព ចាញ់បោក​មេខ្យល់​បន្ត​ទៀត ក្រោយ​ពេល​សាកសួរ​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ កម្លាំង​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មេខ្យល់​ដែល​កំពុង​រត់គេច​ខ្លួន​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕