ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​អ្នក​ស្លា.ប់​ច្រើន​ពាន់​នាក់​ដោយ​​កូ​វី​ដ​មិន​បាន​ប្រកាស ខណៈ​អ្នក​ឆ្លង​ជិត​៣០​លាន​នាក់

2 ឆ្នាំ មុន

ការ​រក​ឃើញ​អ្នក​ស្លា.ប់​ដោយសារ​វីរុស​កូ​វី​ដ​-១៩ ជា​ច្រើន​ពាន់​នាក់​ដែល​មិន​បាន​ប្រកាស ក្នុង​រដ្ឋ​ប៊ី​ហា​ ឥណ្ឌា​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ចំនួន​អ្នក​ស្.លាប់​ដោយសារ​វីរុស​នោះ​នៅ​ឥណ្ឌា​កើន​ខ្ពស់ ខណៈ​ប្រទេស​នេះ​កំពុង​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត

ប្រទេស​ឥណ្ឌា ៖ ការ​រក​ឃើញ​អ្នក​ស្លា.ប់​ដោយសារ​វីរុស​កូ​វី​ដ​-១៩ ជា​ច្រើន​ពាន់​នាក់​ដែល​មិន​បាន​ប្រកាស ក្នុង​រដ្ឋ​ប៊ី​ហា​ ឥណ្ឌា​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ចំនួន​អ្នក​ស្.លាប់​ដោយសារ​វីរុស​នោះ​នៅ​ឥណ្ឌា​កើន​ខ្ពស់ ខណៈ​ប្រទេស​នេះ​កំពុង​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​។

ក្រសួងសុខាភិបាល​រដ្ឋ​ប៊ី​ហា ជា​រដ្ឋ​មួយ ក្នុង​ចំណោម​រដ្ឋ​ក្រីក្រ​បំផុត ​និង​មាន​ប្រជាជន​ច្រើន​របស់​ឥណ្ឌា កាលពី​ថ្ងៃ​ទី​៩ មិថុនា​ បាន​កែប្រែ​តួលេខ​នៃ​ចំនួន​អ្នក​ស្លា.ប់​សរុប ដែល​មាន​ខ្ពស់​ពី​៥.៤២៤​នាក់​ដល់​៩.៤២៩​នាក់​។ បណ្ដា​អ្នក​ស្លា.ប់​ដែល​ទើប​រាយការណ៍​គឺ​កាល​ពី​ខែ​មុន ហើយ​រដ្ឋ​នោះ​បាន​ស៊ើ​ប​អង្កេត លើ​ការ​ខ្វះចន្លោះ​នេះ​ដែល​តាម​អ្នក​ទទួលខុសត្រូវ​រដ្ឋ​នេះ​ម្នាក់​ថា មក​ពី​ការ​ធ្វេសប្រហែស​របស់​បណ្ដា​មន្ទីរពេទ្យ​ឯកជន​។

ខណៈ​​ពេល​ដែល​កន្លែង​បូជាស.ព​ទាំងឡាយ​ប្រឈម​មុខ នឹង​ការ​ដុត​មិន​ទាន់ ​ព្រោះ​រលក​នៃ​ចំនួន​អ្នក​ស្លា.ប់​កើន​ច្រើន​ពេក ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ ហើយ​គ្រួសារ​ជា​ច្រើន​បាន​យក​ស.ព​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកទន្លេ​ហ្គ​ង់ ឬ​ក៏​បញ្ចុះ​ក្នុង​ផ្នូរ​រាក់​ៗ​នៅ​តាម​ច្រាំង​ទន្លេ​។

ចំនួន​អ្នក​ឆ្លង ​និង​អ្នក​ស្លា.ប់​ដោយសារ​វីរុស​នោះ​នៅ​ឥណ្ឌា បាន​ចុះ​ថយ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មានការ​កើន​​ខ្ពស់​ខ្លាំង ចាប់ពី​ពាក់កណ្ដាល​ខែមីនា​មក​។ ឥណ្ឌា​ជា​ប្រទេស​ទី​២​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស​នោះ បន្ទាប់​ពី​សហ​រដ្ឋអាមេរិក ដោយ​គិត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​​មិថុនា ឆ្នាំ​២០២១ ចំនួន​អ្នក​ឆ្លង​បាន​កើន​ដល់​ជិត​៣០​លាន​នាក់​ (​ជាង​២៩,២​លាន​នាក់​) ហើយ​ចំនួន​អ្នក​ស្លា.ប់មាន​ដល់​ជាង​៣៦០.០០០​នាក់់​។

លើ​ពិភពលោក​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ បាន​ឡើង​ដល់​ជាង​១៧៥​លាន​នាក់​ និង​ស្លា.ប់​ជាង​៣,៧៦​លាន​នាក់​។ សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ជាមួយ​អ្នក​ឆ្លង​កើន​ដល់​ជាង​៣៣,៤​លាន​នាក់ និង​អ្នក​ស្លា.ប់​ជាង​៥៩៩.០០០​នាក់​។ ប្រទេស​រង​​គ្រោះ​ខ្លាំង​ជាងគេ​ទី​៣ ​បន្ទាប់​ពី​ឥណ្ឌា ​គឺ​ប្រេ​ស៊ី​ល ដែល​មាន​អ្នក​ឆ្លង​ឡើង​ដល់​ជាង​១៧,១​លាន​នាក់ និង​អ្នក​ស្លា.ប់​ជាង​៤៨០.០០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ