ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជម្រុញ​ឱ្យ​ខេត្តព្រះសីហនុ​ដាំ​ដើម​កោង​កាង​នៅ​ជុំវិញ​បរិ​វេណ​​ផ្លូវ​ថ្មី

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម គួ​ច​ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម គួ​ច​ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ឲ្យ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត ដាំ​ដើម​កោង​កាងនៅ​ជុំវិញផ្លូវ​ថ្មី​មួយ​ខ្សែ​ ដែល​មាន​បណ្ដោយ​ប្រវែង ១០៣៤​ម៉ែត្រ ​ទទឹង​ជាង​១០​ម៉ែត្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ពយ​តា​មូង ​ភ្ជាប់​ទៅ​តំបន់​កន្ទុយ​នាគឆ្នេរ​សុខា ដើម្បី​សោភ័ណ​ភាពជា​ម្លប់ទប់​លំនឹង​ខ្យល់ ការ​ហូរ​បាក់​ច្រោះ​ដី និងជា​ជម្រក​ដ៏​សំខាន់​សម្រាប់មច្ឆជាតិ គ្រប់​ប្រភេទ​ពង​កូន​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា​ ការ​ដាំ​ដើម​កោង​កាង​គឺ​មាន​ប្រភេទ​ដើម​ធំ​ៗ​ជាង​២០០​ដើម​ និង​នៅ​មាន​ដាំ​កូន​កោង​កាង​តូច​តូច​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទីតាំង​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ កាន់តែ​មាន​សម្រស់​ថែម​ទៀត​ក្នុង​ការ​ទាក់ទាញ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​គយគន់​ទេសភាព​នៅ​តាម​ដង ផ្លូវ​នា​មាត់សមុទ្រ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ពិសេស​ការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម គួ​ច ចំរើន​អភិបាលខេត្ត​ព្រះ​សីហ​នុ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​បច្ចុប្បន្ន កំពុង​មានការ​អភិវឌ្ឍន៍​រីក​ចម្រើនលើ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ សំណង់​អាគារ​ខ្ពស់​ៗ​រីក​ស្គុះស្គាយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ល្អ​ស្អាត​បំពាក់​ទៅ​ដោយ​អំ​ពូ​ល​ភ្លើង​សួនច្បារ​ដាំ​ដើមឈើ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋទាក់ទាញ​ភ្ញៀវ​ទេសចរមក​លេង​កំសាន្ត ។

ទោះបី​បច្ចុប្បន្ន ខេត្ត​ព្រះ​សីហ​នុ​មិន​មាន​ភ្ញៀវ​ទេស​ចរ​មក​លេង​ច្រើន ដោយសារប្រឈម​នឹង​ជំងឺ កូ​វី​ដ​១៩ កំពុង​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហ​គមន៍នៅឡើយ ហើយ​រដ្ឋបាល​ខេត្ត​នៅ​តែ​កំពុង​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នៅ​ពេល​ស្ងប់ស្ងាត់​នៃ​ជំងឺ​កូ​វី​ដ​១៩ ខេត្ត​ព្រះ​សីហ​នុ​និង​ស្វាគមន៍​ទទួលភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​មក​លេង​កំសាន្ត​ច្រើន​ប្រកប​ទៅ​ដោយ​សោភ័ណ​ភាព​និង​បរិស្ថាន​ល្អ​៕


អត្ថបទសរសេរ ដោយ