ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះវិហារ ប្រកាស​រក​ឃើញ អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​២​នាក់​បន្ថែម

1 ខែ មុន

ខេត្តព្រះវិហារ ៖ រដ្ឋបាល​ខេត្តព្រះវិហារ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ លើ​ស្ត្រី​ម្នាក់ និង​កុមា​រា​ម្នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក…

ខេត្តព្រះវិហារ ៖ រដ្ឋបាល​ខេត្តព្រះវិហារ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ លើ​ស្ត្រី​ម្នាក់ និង​កុមា​រា​ម្នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ករ​វៀង ស្រុក​រវៀង ។

ក្រុម​គ្រូពេទ្យ​ប្រចាំការ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ករ​វៀង បាន​យក​សំណាក​លើ​ស្ត្រី​០១​ម្នាក់ និង​កុមា​រា​ម្នាក់ ដែល​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្រុក​រវៀង កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា​ឆ្នាំ​២០២១ ជា​លទ្ធផល​រក​ឃើញ វិជ្ជមាន​កូ​វី​ដ​-១៩ ។

អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ រួម​មាន ៖ ទី​១. ឈ្មោះ ស្វាយ កនិការ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់ស៊ី ពី​រាជធានី​ភ្នំពេញ មក​ខេត្តព្រះវិហារ ហើយ​បាន​ចូល​មណ្ឌល​ស្រុក​រវៀង ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា​ឆ្នាំ​២០២១ និង​ទី​២ គឺ​កុមា​រា អាយុ​០៥​ឆ្នាំ​ម្នាក់ ត្រូវជា​ប្អូន​របស់​ឈ្មោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​រក​ឃើញ​វិជ្ជមាន កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២១ ៕