ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​យោធា ​ស្លា.ប់​យ៉ាង​តិច​​១២​នាក់ ​ក្នុង​នោះ​​ក៏​មាន​មន្ត្រី​ស​ង្ឃ​​ជាន់ខ្ពស់​១​អង្គ

2 ឆ្នាំ មុន

យន្តហោះ​យោធា​មី​យ៉ា​ន់​ម៉ា​១​គ្រឿង បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១០ ខែ​​មិថុនា ឆ្នាំ​២០២១ នៅ​ជិត​ទីក្រុង​ម៉ា​ន់​ដា​ឡៃ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា​.ប់​យ៉ាងតិច​១២​នាក់ ក្នុង​នោះ​មាន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យន្តហោះ​យោធា​មី​យ៉ា​ន់​ម៉ា​១​គ្រឿង បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១០ ខែ​​មិថុនា ឆ្នាំ​២០២១ នៅ​ជិត​ទីក្រុង​ម៉ា​ន់​ដា​ឡៃ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា​.ប់​យ៉ាងតិច​១២​នាក់ ក្នុង​នោះ​មាន​ទាហាន​៦​នាក់​។

យន្តហោះ​នោះ​បាន​បាត់​ការ​ទាក់ទង ជាមួយ​ប៉ម​ត្រួតពិនិត្យ ខណៈពេល​​ហោះ​ហើរ​​មក​ជិត​ដល់​រោងចក្រ​ដែកថែប​មួយ ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ ពី​ព្រ​លាន​យន្តហោះ​ដែល​ត្រូវ​ចុះ​។ ហើយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​​ដោយសារ​ការ​ធ្លាក់​យន្តហោះ​នេះ ​ក៏​មាន​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ដ៏​មាន​ឥទ្ធិពល​បំផុត​១​អង្គ នេះ​ចាត់ទុកជា​មនុស្ស​ជិតដិត​ជាមួយ​ប្រមុខ​របប​យោធា​មី​យ៉ា​ន់​ម៉ា​។ សង្ឃ​ដ៏​មាន​ឥទ្ធិពល​អង្គ​នោះ ​ព្រះ​នាម ​BATHANDA KAVISARA ព្រះ​ជន្ម​៩០​ព្រះ​វស្សា ដែល​ដឹកនាំ​វត្ត​ដ៏​ធំ​មួយ​ក្នុង​ចំណោម​វត្ត​ធំ​ៗ ក្នុង​ទី​ក្រុង​ណៃ​ពិដោ ​រដ្ឋធានី​មី​យ៉ា​ន់​ម៉ា​។ មន្ត្រី​ស​ង្ឃ​អង្គ​នោះ ក៏​​បាន​ចូលរួម​គាំទ្រ​ប្រមុខ​របប​យោធា ឧត្ដមសេនីយ៍ ​MIN AUNG HLAING​តាំងពី​ក្រោយ​រដ្ឋប្រហារ​មក​។ មន្ត្រី​សង្ឃ​អង្គ​នោះ​អាច​​ចាត់ទុកជា​សង្ឃ​មាន​ឥទ្ធិ​​ពល​បំផុត ក្នុង​ចំណោម​សង្ឃ​មាន​ឥទ្ធិពល​ទាំ​ងឡាយ​នៃ​សង្ឃ​ពុទ្ធសាសនា​មី​យ៉ា​ន់​ម៉ា​។

នៅ​មី​យ៉ា​ន់​ម៉ា ​ក្នុង​ជួរ​ព្រះសង្ឃ​មានការ​បែកខ្ញែក​គ្នា លើ​បញ្ហា​រដ្ឋប្រហារ ​ដោយ​ពិសេស​សង្ឃ​វ័យក្មេង​ៗ បាន​ចេញ​ធ្វើ​បាតុកម្ម​ជាមួយ​ប្រជា​ជន ប្រឆាំង​ពួក​យោធា​។ ព្រះ​តេជគុណ ​BATHANDA KAVISARA ​និមន្ត​តាម​យន្តហោះ​នោះ ទៅ​ចូលរួម​ក្នុង​ពិ​ធិ​ចាក់​គ្រឹះ​សាង​សង់​ព្រះ​វិហារ​ថ្មី​មួយ នៅ​ទីក្រុង ​PYI OO LWIN ជាទី​ក្រុង​ដែល​មាន​សាលា​បណ្ឌិតសភាយោធា ដោយ​ឧត្ដមសេនីយ៍ ​MIN AUNG HLAING​ ក៏​ទទួល​បាន​សញ្ញាប័ត្រ​យោធា​ពីសា​លា​នោះ​ដែរ​។

គ្រោះថ្នាក់​យន្តហោះ​ខាងលើ​​នោះ ​ក្នុង​គ្រា​ដំបូង​គេ​យល់​ថា អាច​បណ្ដាល​មក​ពី​ធាតុអាកាស​មិនល្អ និង​សន្តិសុខ​អាកាស​ពុំ​គ្រប់គ្រាន់​​របស់​ប្រទេស ដែល​នា​ពេល​ថ្មី​ៗ​នេះ​កង​យោធា​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយសារ​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​នានា ជា​ពិសេស​ពួក​បះបោរ ​ទើប​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​១​គ្រឿង​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ