បន្ទាយមានជ័យ ៖ កម្មករកម្មការិនីរោងចក្រតំបន់សេដ្ឋកិច្ចពិសេសអូរនាងក្រោយបិទខ្ទប់បានយកសំណាក់១ថ្ងៃជាង ជិត១ពាន់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ស្ថិតក្រុងប៉ោយប៉ែត ។
ជាក់ស្តែងនៅកន្លែងបិទខ្ទប់មានវត្តមាន លោក ង៉ោរ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត រួមជាមួយក្រុមការងារចុះពិនិត្យទីតាំងរោងចក្រតំបន់សេដ្ឋកិច្ចពិសេសអូរនាងដែលកមពុងយកសំណាក់លើកម្មករកម្មការនីក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ។
ដោយយោងតាមរបាយការណ៍មន្ត្រីសុខភិបាលដែលកំពុងយកសំណាក់នៅតំបន់បិទខ្ទប់ចំណុចរោងចក្រតំបន់ពិសេសអូរនាង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានយកសំណាក់ធ្វើតេស្ត Rapid Test បានចំនួន៩៣៩នាក់ ស្រី២១៨នាក់ រកឃើញវិជ្ជមានកូវីដ១៩ មានចំនួន១៩នាក់ ស្រី៧នាក់ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ៖ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ លើកម្មករកម្មការិនីរោងចក្រតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ជាការខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរក្រុង/ខេត្ត កំពុងយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករកម្មការិនីដែលកំពុងធ្វើការក្នុងរោងចក្រ គឺនៅតែបន្តអោយធ្វើការជាធម្មតា និងយកសំណាក់តែអ្នកសង្ស័យ និងពាក់ព័ន្ធជាប្រចាំ ពីក្រុមការងារដែលកំពុងយកសំណាក់ធ្វើតេស្តរកជំងឺឆ្លងកូវីដ១៩ ដែលកំពុងសាយភាយ ក្នុងសហគមន៍ត្រូវបង្ការទប់ស្កាត់មិនអោយរីករាយដាលក្នុងសហគមន៍ ហើយណែនាំអោយចូលរួមវិធានការបង្ការ និងទប់ស្កាត់ ៣ការពារ និង៣កុំ ៕
ចែករំលែកព័តមាននេះ