ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យចាប់អារម្មណ៍​​ការដែលជនជាតិ​បារាំង​មកស្ថាបនា​ផ្លូវ​ដែក១ខ្សែ​ចូល​តំបន់​​អតីត​​ខ្មែ​រ​​ក្រហម​ ​

2 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត​ ៖ ផ្លូវ​ដែក១​ខ្សែ​ប្រវែង​ជាង២​គីឡូម៉ែត្រតាមជួរ​ភ្នំ​វល្លិរ​ ដែលជាទី​កន្លែង​តំបន់​អតីត​ខ្មែរក្រហម​លាក់ខ្លួន​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​ព្រីង ​ស្រុក​ទឹកឈូ ​ខេត្តកំពត​ ដែលផ្លូវដែកត្រូវបានគេដឹងថា គឺជនជាតិបារាំង​បាន​ផ្តួចផ្តើមស្ថាបនាឡើង តែមិន​បង្ហាញ​ឈ្មោះ​ជា​អ្នក​ណាទេ​…

ខេត្ត​កំពត​ ៖ ផ្លូវ​ដែក១​ខ្សែ​ប្រវែង​ជាង២​គីឡូម៉ែត្រតាមជួរ​ភ្នំ​វល្លិរ​ ដែលជាទី​កន្លែង​តំបន់​អតីត​ខ្មែរក្រហម​លាក់ខ្លួន​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​ព្រីង ​ស្រុក​ទឹកឈូ ​ខេត្តកំពត​ ដែលផ្លូវដែកត្រូវបានគេដឹងថា គឺជនជាតិបារាំង​បាន​ផ្តួចផ្តើមស្ថាបនាឡើង តែមិន​បង្ហាញ​ឈ្មោះ​ជា​អ្នក​ណាទេ​ ។​

បើ​តាម​ការ​អោយ​ដឹង​ពី​កម្មក​អ្នកបំរើ​ការងារ​នៅ​ទីនោះ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា​ បាន​​​ប្រាប់​អ្នក​យក​ព័ត៌មាន​អោយ​ដឹង​ថា ​ទីតាំង​ស្ថាបនា​ផ្លូវ​ដែកនេះ​ ជា​ដី​របស់​ជនជាតិ​បារាំង​ម្នាក់ ​ក្នុង​នោះ​មាន​ចម្ការ​ស្វាយ​ មាន​កន្លែង​ចិញ្ចឹម​ពពែ​ ចិញ្ចឹម​សេះ​ និង​ចិញ្ចឹម​ជ្រូកព្រៃផងដែរ​ ។​ ដោយឡែក​ផ្លូវ​ដែក១​ខ្សែ​នេះ គឺមាន​ប្រវែង​ជាង​២គីឡូម៉ែត្រ​​​​ ចេញពី​ចម្ការ​រហូត​ដល់​ច្រមុះ​ភ្នំ​ពី​ខាងលិច​ ។

​កម្មក​រូប​នេះ​បាន​និយាយ​ប្រាប់​ទៀតថា​ ស្ថាបនា​ជា​ផ្លូវ​រថភ្លើង​ទេ​ តែ​កែ​ច្នៃ​ប្រភេទឡូរី​​ចំនួន​10​គ្រឿង​វិញ​ សម្រាប់​ចរាចរ​លើ​ផ្លូវដែក​មួយ​នេះ​។ ​កម្មក​រូប​នេះ​និយាយ​ថា​ លោក​មិន​បានដឹង​ថា ​ជនជាតិ​បទេស​រូប​នោះ​ស្ថាបនា​ផ្លូវ​រថភ្លើង​មាន​គម្រោង​ដឹក​ភ្ញៀវ​ចេញចូល​មក​កំសាន្ត​ក្នុង​ចម្ការ​គាត់​ មិន​ដឹង​ ព្រោះ​ចម្ការ​មាន​ចិញ្ចឹមសត្វ​ជា​ច្រើន​ អាច​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អោយមក​កំសាន្ត​​បាន ​។​ កម្មក​រូប​នេះ ​បាន​និយាយ​ថា ​ផ្លូវដែក​មួយ​ខ្សែ​នេះ​ត្រូវ​ស្ថាបនា​បាន​រួចរាល់​ហើយ​ តែ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​ដោយសា​មាន​ជំងឺ​កូ​វីដដ​19កំពុងរីករាលដាល​។​

ទាក់ទង​និង​ស្ថាបនា​ផ្លូវរ​ដែក​ ដែល​ជន​បទេស​ស្ថាបនា​ចូល​មក​តំបន់​ភ្នំ​អតីត​ខ្មែរក្រហម​នេះ​ អ្នក​យក​ព័ត៌​មានបាន​ទាក់ទង​តាម​ទូរ​សព្ទ័​ទៅ​លោក​ជី​ញ ​គង ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពត​ចំនួន​៣​ដង ​តែ​ទូរ​សព្ទ័​រោទ៍ហើយ​មិន​មាន​អ្នក​លើក​ ដើម្បី​ចង់​ដឹង​បន្ថែម​ជុំវិញ​ការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ទៅ​កាន់​តំបន់​ព្រៃ​ភ្នំ​ ។​

លោក​នាក់​ សុ​វ​ណ្ណា​រី​ អភិបាលស្រុក​ទឹកឈូ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា​ នេះ ​លោក​បាន​ថ្លែងប្រាប់​ថា ​លោក​មិ​ន​បានដឹង​គេ​ស្ថាបនា​ផ្លូវដែក​នេះទេ​ តែលោក​​វិញ​ថា បើ​គេ​ស្ថាបនា​ផ្លូវ​រថភ្លើង​មែន​ ពិតជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្តកំពត​កាន់តែ​ច្រើន ​។

អត្ថបទសរសេរ ដោយ