ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការក្តាមកើនឡើង ខណៈផលនេសាទថយចុះ !

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ប្រសិនបើលោកអ្នកធ្វើដំណើរទៅកាន់ខេត្តតំបន់ជាប់សមុទ្រមិនទទួលទានក្តាមហាក់មិនបានទៅដល់សមុទ្រអ៊ុីចឹង ។ នៅពេលមានតម្រូវការក្តាមខ្ពស់ ទំាងសម្រាប់បម្រើតម្រូវការដល់អ្នកទេសចរបានទៅដល់កំពត កែប កោះកុង និងខេត្តព្រះសីហនុ ហើយនោះ…

រាជធានីភ្នំពេញ ៖ ប្រសិនបើលោកអ្នកធ្វើដំណើរទៅកាន់ខេត្តតំបន់ជាប់សមុទ្រមិនទទួលទានក្តាមហាក់មិនបានទៅដល់សមុទ្រអ៊ុីចឹង ។ នៅពេលមានតម្រូវការក្តាមខ្ពស់ ទំាងសម្រាប់បម្រើតម្រូវការដល់អ្នកទេសចរបានទៅដល់កំពត កែប កោះកុង និងខេត្តព្រះសីហនុ ហើយនោះ ក្តាមត្រូវផ្គត់ផ្គង់តម្រូវការក្នុងប្រទេស និងនាំចេញផង ។ អ្នកនេសាទក្តាមនៅខេត្តកែប ថា បច្ចុប្បន្ននេះ ក្តាមសេះ មានបរិមាណថយទៅ ការនេសាទមិនសូវបានផលនោះទេ ។

ក្តាមសេះ ជាធនធានជលផលដ៏មានសារសំខាន់សម្រាប់អ្នកនេសាទតំបន់ឆ្នេរ ជាពិសេសក្តាមសេះក្នុងខេត្តកែបមានឱជារសឆ្ងាញ់ ។ ដើម្បីបង្កើតបរិមាណក្តាម ក្រសួងកសិកម្មឲ្យដឹងថា ខ្លួនតាមរយៈរដ្ឋបាលជលផលខេត្តកែប បានបង្កើត និងគ្រប់គ្រងដែនជម្រកសុវត្ថិភាពក្នុងខេត្តបានបង្កើត និងគ្រប់គ្រងដែនជម្រកសុវត្ថិភាពក្នុងខេត្តកែប ក្នុងគោលបំណងបង្កើនផលស្តុកក្ដាមសេះ និងធនធានជលផលដទៃទៀតក្រោមជំនួយថវិកាពីមូលនិធិបរិស្ថាន សហប្រជាជាតិ (UNEP/GEF) និងផ្នែកបច្ចេកទស ពីមជ្ឈមណ្ឌលអភិវឌ្ឍជលផលអាស៊ីអាគ្នេយិ៍ (SEAFDEC) ។

 តំបន់កោះពោធិ៍ ខេត្តកែប ជាទីតាំងដ៏សំខាន់មួយដែលប្រភេទក្តាមសេះនេះតែងតែមកពងកូនក្នុងចន្លោះពីខែឧសភាដល់ខែកក្កដា ជារៀងរាល់ឆ្នាំ ដោយសារទីតាំងនេះ មានស្មៅសមុទ្រដ៏ស្តុកស្តម្ភ ។ ដោយមានការគាំទ្រពីអាជ្ញាធរខេត្តកែប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសដាក់តំបន់កោះពោធិ៍នេះជាដែនជម្រកសុវត្ថិភាពជលផលក្តាមសេះ ដោយហាមឃាត់ការធ្វើនេសាទក្តាមសេះក្នុងតំបន់នេះ ចាប់ពីខែឧសភាដល់ខែកក្កដា ជារៀងរាល់ឆ្នាំ ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែប ក៏បានចេញសេចក្តីណែនាំហាមឃាត់អ្នកនេសាទក្តាមសេះ នៅក្នុងរដូវដែលក្ដាមសេះមាន ពងកូនច្រើន គឺចាប់ពីខែឧសភា ដល់ខែកក្កដា ។ ក្រោមកិច្ចសហការ និងគាំទ្រពី អាជ្ញាធរខេត្ត រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រង ដែលមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្នុងការពង្រឹង ការអនុវត្តច្បាប់ក្នុងរដូវហាមឃាត់ការធ្វើនេសាទក្ដាមសេះ និងអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ព្រមទាំងទម្លាក់ប្រអប់បេតុងបង្កើតជាជម្រកសិប្បនិម្មិត ដើម្បីទប់ស្កាត់ ការនេសាទ និងតាមដានការវិវត្តនៃផលស្តុកក្ដាមសេះ និងធនធានជលផលផ្សេងទៀតនៅតំបន់នោះ ។ 

ក្រសួងកសិកម្មឲ្យដឹងថា កំឡុងពេលនៃការហាមឃាត់ការធ្វើ នេសាទក្តាមសេះនៅតំបន់ កោះពោធិ៍ ខេត្តកែប ក្នុងឆ្នាំ ២០២១ នេះ រដ្ឋបាលជលផលសហការជាមួយមជ្ឈមណ្ឌល SEAFDEC បានឧបត្ថម្ភថវិកាដល់ខណ្ឌរដ្ឋបាលជលផលកែប ចំនួន ២០០០ ដុល្លា ដើម្បីចាត់វិធានការការពារបន្ថែម ក្នុងការយាមប្រចាំការ ល្បាត និងធ្វើការអប់រំផ្សព្វផ្សាយដល់អ្នកនេសាទនៅតំបន់នោះ ។

ទោះយ៉ាងណាក្តីនៅក្នុងរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ខែឧសភា ឆ្នាំ ២០២១ នេះ បានបញ្ជាក់ថា ទិន្នផលជលផលសមុទ្រប្រមូលបាន ១០ ៣០០តោន ដោយមិនបានបែងចែកថាជាក្តាម ឬត្រីនោះទេ ។ បើនិយាយពីទិន្និផលសរុបរយៈ ៥ ខែដើមឆ្នាំនេះវិញប្រមូលបានរហូតដល់ ៤៦ ២០០ តោនស្មើនឹងជាង ៣៥% នៃផែនការចំនួន ១៣០ ០០០ តោន ៕