ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្គោល​ដែក​​សង់ឈរច្រូង​​ក្នុង​របង​ផ្ទះ​វីឡាកំពុងធ្វើឱ្យ​​​ពល​​រដ្ឋ​ដែលមានផ្ទះក្បែរខាង​ភ័យ​​​​បារម្ភ

2 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖ ​បង្គោល​ដែក​ពណ៌​ក្រហម​ធំ​ៗត្រូវ​បាន​គេ​ប្រើប្រាស់​រថយន្ត​ស្ទូច​បញ្ឈរ​ឡើង​នៅ​ក្នុង​បរិវេណ​របង​ថ្ម​ព័ទ្ធ​ជុំវិញ រយៈពេល​ពីរថ្ងៃ​​កន្លង​មកនេះ ដោយ​មិនដឹង​គ្រោងឆ្អឹង​សសរ​ដែក​នោះ​ គេ​ធ្វើ​ឡើង​សម្រាប់​ធ្វើ​អ្វី​នោះ​ឡើយ តែ​ប្រជាពលរដ្ឋ​ក្បែ​នោះ​ថា​ ​ទីតាំង​ដែលកំពុង​​​ដំណើរការ​សាងសង់​ខាងលើ ស្ថិត​នៅក្នុង​បរិវេណ​ផ្ទះ​វីឡា អ្នកមាន​ស្តុក​ស្តំ​ម្នាក់​ឈ្មោះ…

ខេត្តស្ទឹងត្រែង​ ៖ ​បង្គោល​ដែក​ពណ៌​ក្រហម​ធំ​ៗត្រូវ​បាន​គេ​ប្រើប្រាស់​រថយន្ត​ស្ទូច​បញ្ឈរ​ឡើង​នៅ​ក្នុង​បរិវេណ​របង​ថ្ម​ព័ទ្ធ​ជុំវិញ រយៈពេល​ពីរថ្ងៃ​​កន្លង​មកនេះ ដោយ​មិនដឹង​គ្រោងឆ្អឹង​សសរ​ដែក​នោះ​ គេ​ធ្វើ​ឡើង​សម្រាប់​ធ្វើ​អ្វី​នោះ​ឡើយ តែ​ប្រជាពលរដ្ឋ​ក្បែ​នោះ​ថា​ ​ទីតាំង​ដែលកំពុង​​​ដំណើរការ​សាងសង់​ខាងលើ ស្ថិត​នៅក្នុង​បរិវេណ​ផ្ទះ​វីឡា អ្នកមាន​ស្តុក​ស្តំ​ម្នាក់​ឈ្មោះ មេ​៉​ង គង់ ជា​ថៅកែ​ប្រមូល​ទិញ​ជ័រទឹកនៅ​​ខេត្តស្ទឹងត្រែង​។

សំណង់​បង្គោល​ដែក​ដែល​ទើប​បញ្ឈ​រសសរ​ឡើង​នោះ ​ស្ថិត​នៅ​ភូមិ​រាជ​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ឈាង​ខាងលិច​ផ្សារ​គីឡូ​២ ក្រុង​ស្ទឹង
ត្រែង​។ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្បែ​នោះ​អោយ​ដឹង​ថា ពួក​គាត់​ពិតជា​មានការ​ភ្ញាក់ផ្អើល​ ខណៈ​សសរដែក​ខ្ពស់​ធំ​ៗ​បាន​បញ្ឈ​ឡើង​ម្តង​មួយ​ៗ ជាប់
នឹង​របង​ផ្ទះ​ពួក​គាត់​។​ ​ពួក​គាត់​ភ័យ​ខ្លាច​អំពី​ហា​និភ័យ​តទៅ​ថ្ងៃមុខ ​ប្រសិនបើ​គេ​ធ្វើ​ឃ្លាំង​ដើម្បី​ស្តុក​និង​រក្សា​ទុកជ័រទឹក​នោះ ។

លោក ង៉ែត វី​ណេ​ត មាន​លំនៅ​ឋាន​ជាប់របង់​សំណង់​នោះ​អោយ​ដឹង​ថា​ កាលពី​ម្សិលមិ​ញ​ថ្ងៃ​ទី​៩​ មិថុនា​ ២០២១ ​លោក​បាន​ទៅ​ជូនដំណឹង​​​ដល់​អាជ្ញាធរ​សង្កាត់ ហើយក៏៏​បាន​ចុះដល់ទី​តាំង​ខាងលើ តែ​អាជ្ញាធរ​ថា​ ពុំ​មាន​ម្ចាស់សំណង់​មក​សុំ​ច្បាប់ ​ឬ​ជូនដំណឹង​ដល់​អាជ្ញាធរនោះ​ដែរ​ ។​ទាក់ទិន​សំណង់​ ខាង​ប្រជាពលរដ្ឋ​បានលើក​ឡើង​ថា​ កាលពី​ពេល​កន្លង​ទៅ​មាន​ស្ថា​នីប្រេងសាំង​ និង​ហ្គា​ស​ក្បែ​នោះ ​ដោយសារ​ខុសបច្ចេក​ទេស ​បាន​បង្ក​ជា​អគ្គិភ័យ​កើតឡើង​កណ្តាល​ក្រុង បណ្តាល​អោយ​មនុស្ស​រង​របួស និង​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ជិតខាង​ផង​ដែរ​ ហើយ​ផ្ទះ​លោក ម៉េ​ង គង់ ក៏៏មាន​ស្តុក​ជ័រទឹកផង​ដែរ ពេល​នោះ ​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាងមានការ​កត់​ស្លុត​ជា​ខ្លាំង​ ជាមួយ​អណ្តាតភ្លើងនិង​ផ្សែង​ខ្មួលខ្មាញ់​ពណ៌​ខ្មៅ ទើប​ពួក​គាត់មានការ​បារម្ភ បើសិនជា​សំណង់​នោះ​ជា​ឃ្លាំងស្តុក​ជ័រ​។

លោក សាយ កុសល អភិបាលក្រុង​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា ​សំណង់​នោះ​មិនដឹង​ថា​ ជាសំណង់​អ្វី​ឡើយ ​ព្រោះ​មុន​និង​ពេល​សាងសង់​ពុំ​មាន​អ្នក​ជូនដំណឹង​ឡើយ ហើយ​ទាក់ទង​ការ​សាងសង់​នោះ​គឺ​ពាក់ព័ន្ធ​ខាង​មន្ទីរ​ដែនដី នគរ​រូប​នី​យ​កម្ម​និង​សំណង់​។

លោក មិ​ញ ស៊ី​ចាយ ប្រធាន​មន្ទីរ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់អោយ​ដឹង​ថា សំណង់​នោះ​មិន​មាន​អ្នក​ណា​សុំ​ច្បាប់​ឡើយពេល​នេះ​ លោក​កំពុង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅមើល៍​ហើយ​។ លោក ម៉េ​ង គង់ ពុំ​អាច​ស្វែងរក​ការ​បំភ្លឺ ពាក់ព័ន្ធ​សំណង់​ក្នុង​បរិវេណ​ផ្ទះ​របស់​លោក​ខាងលើ​នោះ​ទេ​។

ព័ត៌មានកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ