ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សំខាន់​ៗ ដែល​អ្នក​គួរ​ដឹង​មុន​ការ​ប្រកួត Euro 2020 ចាប់ផ្តើម​នៅ​យប់​នេះ

1 ខែ មុន

អន្តរជាតិ ៖ ទីបំផុត​! ព្រឹត្តិការណ៍ Euro 2020 បាន​ចូល​មក​ដល់​ហើយ ដែល​នឹង​ត្រៀម​ចាប់ផ្តើម​ការ​ប្រកួត​ផ្លូវការ​របស់​ខ្លួន​នៅ​យប់​

អន្តរជាតិ ៖ ទីបំផុត​! ព្រឹត្តិការណ៍ Euro 2020 បាន​ចូល​មក​ដល់​ហើយ ដែល​នឹង​ត្រៀម​ចាប់ផ្តើម​ការ​ប្រកួត​ផ្លូវការ​របស់​ខ្លួន​នៅ​យប់​នេះ ផ្ទាល់​តែ​ម្តង​។ បន្ទាប់​ពី​ត្រូវ​បាន​ពន្យារពេល​កាលពី​ឆ្នាំ​មុន ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​សកលលោក​។

ជាមួយ​គ្នា​នេះ សារព័ត៌មាន «​កោះសន្តិភាព​» សូម​ធ្វើការ​បង្ហាញ​ជូន​រឿង​សំខាន់​ៗ​មួយ​ចំនួន ដែល​អ្នក​គួរ​ដឹង មុន​ការ​ប្រកួត​ចូល​មក​ដល់​។ គួររំលឹថា ដើម្បី​អាច​ទស្សនាការ​ប្រកួត Euro 2020 នៅ​កីឡដ្ឋាន Wembley អ្នកគាំទ្រ​ចាំបាច់​ត្រូវធ្វើ​រឿង​សំខាន់​២

សមាសភាព​ក្រុម​ជម្រើសជាតិ​តំណាង​ឱ្យ​ប្រទេស​ចំនួន​២៤ ដែល​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ Euro 2020 ដែល​ត្រូវ​បែងចែក​ជា ៦ ពូ​ល ក្នុង​នោះ​មាន​ដូច​ជា​៖

ពូ​ល A ៖ តួ​ក​គី​, អ៊ី​តា​លី​, វែ​ល និង ស្វី​ស
ពូ​ល B ៖ ដា​ណឺ​ម៉ាក​, ហ្វាំ​ង​ឡង់​, បែ​ល​ហ្ស៊ិ​ក និង រុ​ស្សី
ពូ​ល C ៖ ហូ​ឡង់​, អ៊ុយ​ក្រែ​ន​, អូ​ទ្រី​ស និង ម៉ា​សេ​ដ្វា​ន​ខាងជើង
ពូ​ល D ៖ អង់គ្លេស​, ក្រូ​អាត​, ស្កុ​តឡែ​ន និង សាធារណរដ្ឋ​ឆែក
ពូ​ល E ៖ អេ​ស្ប៉ា​ញ​, ស៊ុ​យ​អែ​ត​, ប៉ូ​ឡូញ និង ស្លូ​វ៉ា​គី
ពូ​ល F ៖ ហុង​គ្រី​, ព័រ​ទុ​យ​ហ្កា​ល់​, បារាំង និង អា​ល្លឺ​ម៉​ង់

បើ​យើង​ក្រ​ឡែក​ទៅ​មើល​សមាសភាព​ក្រុម​ទាំងអស់​នៅ​ក្នុង​ពូ​ល​ទាំង ៦ ពូ​ល F ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ពូ​លម​រណៈ​។ ខណៈ​ដែល​គូ​បើក​ឆាក​នៃ​ព្រឹត្តិការណ៍ Euro 2020 គឺជា​ការ​ជួប​គ្នា​រវាង តួ​ក​គី និង អ៊ី​តា​លី ក្នុង​ពូ​ល A ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​យប់​នេះ វេលា​ម៉ោង ២:០០​រំលង​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​)​។

ក្នុង​ចំណោម​ក្រុម​ទាំង​២៤​ខាងលើ មាន​តែ​៩​ក្រុម​ប៉ុណ្ណោះ ធ្លាប់​ឈ្នះ​ពានរង្វាន់ Euro ដែល​មាន​ដូច​ជា អា​ល្លឺ​ម៉​ង់ (​ខាងលិច​), អេ​ស្ប៉ា​ញ​, បារាំង​, រុ​ស្ស៊ី (​សហភាព​សូ​វៀត​), អ៊ី​តា​លី​, សាធារណរដ្ឋ​ឆែក (​ឆេ​កូ​ស្លូ​វ៉ា​គី​), ព័រ​ទុ​យ​ហ្គា​ល់​, ហូ​ឡង់ និង ដា​ណឺ​ម៉ាក ។ ហើយ​ក្នុង​ចំណោម​ទាំង​៩​ក្រុម​នេះ មាន​តែ​អា​ល្លឺ​ម៉​ង់ (១៩៧២, ១៩៨០, ១៩៩៦) និង​អេ​ស្ប៉ា​ញ (១៩៦៤, ២០០៨, ២០១២) តែ​ប៉ុណ្ណោះ ដែល​ឈ្នះ​ជើងឯក​ច្រើន​ជាងគេ ពោល​គឺ​ចំនួន​៣​ដង​ដូច​គ្នា​។

ងាក​មក​កាន់​ប្រទេស​រុ​ស្ស៊ី (​សហភាព​សូ​វៀត​) គឺជា​ប្រទេស​ដំបូង​គេ ដែល​ឈ្នះ​ពានរង្វាន់ Euro ពោល​គឺ​កាលពី​ឆ្នាំ​១៩៦០​។ ខណៈ​ដែល​ព័រ​ទុ​យ​ហ្គា​ល់ ជា​ប្រទេស​ចុង​ក្រោយ​គេ​បង្អស់​ឈ្នះ​ពានរង្វាន់​នេះ គឺ​កាលពី​ឆ្នាំ​២០១៦​។

សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​សម្រេច​ជ្រើសរើស​យក​កីឡដ្ឋាន​ចំនួន​១១ ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​ចាប់ពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ក្នុង​នោះ​រួម​មាន ៖ កីឡដ្ឋាន Wembley (​អង់គ្លេស​), Olimpico (​អ៊ី​តា​លី​), Allianz Arena (​អា​ល្លឺ​ម៉​ង់​), Baku Olympic (​អា​ស៊ែ​បៃ​ហ្ស​ង់​), Krestovsky (​រុ​ស្ស៊ី​), Puskas Arena (​ហុង​គ្រី​), La Cartuja (​អេ​ស្ប៉ា​ញ​), Arena Naționala (​រូ​ម៉ា​នី​), Johan Cruyff Arena (​ហូ​ឡង់​), Hampden Park (​ស្កុ​តឡែ​ន​) និង​កីឡដ្ឋាន Parken (​ដា​ណឺ​ម៉ាក​)​។

ហើយ​ក្នុង​ចំណោម​កីឡដ្ឋាន​ទាំងអស់ ក្នុង​នោះ​កីឡដ្ឋាន Wembley នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​ផង​ដែរ សម្រាប់​ព្រឹត្តិការណ៍​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ រហូត​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​ដដែល​។

ដោយសារ​ធ្វើ​ឡើង​អំឡុង​ពេល​ពិភពលោក កំពុង​ជួប​វិបត្តិ​កូ​វី​ដ​១៩​។ UEFA សម្រេច​ដាក់​ចេញ​វិធានការ​ច្រើន ដើម្បី​ធានា​ថា ការ​ប្រកួត​ធ្វើ​ឡើង​ប្រកបដោយ​សុវត្ថិភាព​។ អ្នកគាំទ្រ​ត្រូវ​បាន​អនុញ្ញាត ឱ្យ​ចូល​ទស្សនាការ​ប្រកួត​ទាំង​៥១​ប្រកួត​។ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​កំណត់​ចំនួន​ចាប់ពី ២៥% រហូត​ដល់​១០០% នៃ​ចំនួន​ផ្ទុក​នៃ​កីឡដ្ឋាន ដោយ​អាស្រ័យ​លើ​អាជ្ញាធរ​ក្នុង​តំបន់​រៀង​ៗ​ខ្លួន​។​

អ្នកគាំទ្រ​ក៏​ត្រូវ​អនុវត្ត​ដាច់ខាត ជាមួយ​ពិធីសារ​ការពារ​ការ​ឆ្លង​កូ​វី​ដ​១៩ របស់​អាជ្ញាធរ​ក្នុង​តំបន់​ពួក​គេ​។ ជាក់ស្តែង​នៅ​អង់គ្លេស អាជ្ញាធរ​បាន​តម្រូវ​ឱ្យ​អ្នកគាំទ្រ​ត្រូវ​តែ​បង្ហាញ​ប័ណ្ណ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្កា​កូ​វី​ដ​១៩ ឬ​ការ​ធ្វើតេស្ត​អវិជ្ជមាន​មុន​ពេល​ត្រូវ​បាន​អនុញ្ញាត​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន Wembley៕ (​ដកស្រង់​ចេញពី BBC)

កីឡដ្ឋាន Wembley របស់​ចក្រភព​អង់គ្លេស
ព័រ​ទុ​យ​ហ្គា​ល់​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់
សមាសភាព​ក្រុម​ទាំង​២៤ ចែក​ជា ៦ ពូ​ល
បាល់​ប្រើប្រាស់​សម្រាប់ Euro 2020
កីឡដ្ឋាន Wembley របស់​ចក្រភព​អង់គ្លេស