ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ពិសេស​៤​ចំណុច​នៃ​មនុស្ស​សច្ចៈ

2 ឆ្នាំ មុន

មនុស្ស​ដែល​ប្រកាន់​យក​សច្ចភាព​ទុក​ក្នុង​បេះដូង​រមែង​ជា​អ្នក​មិន​ធ្វើ​ល្អ​តែ​នៅ​ក្នុង​ទី​ចំពោះ​មុខ​អ្នក​ដទៃ​ដើម្បី​តែ​ចង់បាន​មុខមាត់​នោះ​ទេ មនុស្ស​សច្ចៈ​តែង​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​គ្រប់​កាលៈទេសៈ​ដោយ​មិន​រំពឹង​ចង់បាន​ប្រយោ​ជន៍​អ្វី​ឡើយ ។ ខាងក្រោម​នេះ​គឺជា​លក្ខណៈ​៤​ចំណុច​ដែល​បញ្ចា​ក់ថា​អ្នកជា​មនុស្ស​ប្រកាន់​សច្ចភាព​៖ ១- ទទួលស្គាល់​កំហុស មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​បង្កើត​កំហុស ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​អាច​រៀនសូត្រ​ពី​កំហុស​ទាំងនោះ​បាន​។ មនុស្ស​ដែល​មាន​សច្ចភាព​គឺជា​មនុស្ស​ដែល​ទទួលស្គាល់​កំហុស​ហើយ​រៀនសូត្រ​ពី​កំហុស​របស់​គេ ។…

មនុស្ស​ដែល​ប្រកាន់​យក​សច្ចភាព​ទុក​ក្នុង​បេះដូង​រមែង​ជា​អ្នក​មិន​ធ្វើ​ល្អ​តែ​នៅ​ក្នុង​ទី​ចំពោះ​មុខ​អ្នក​ដទៃ​ដើម្បី​តែ​ចង់បាន​មុខមាត់​នោះ​ទេ មនុស្ស​សច្ចៈ​តែង​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​គ្រប់​កាលៈទេសៈ​ដោយ​មិន​រំពឹង​ចង់បាន​ប្រយោ​ជន៍​អ្វី​ឡើយ ។ ខាងក្រោម​នេះ​គឺជា​លក្ខណៈ​៤​ចំណុច​ដែល​បញ្ចា​ក់ថា​អ្នកជា​មនុស្ស​ប្រកាន់​សច្ចភាព​៖

១- ទទួលស្គាល់​កំហុស មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​បង្កើត​កំហុស ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​អាច​រៀនសូត្រ​ពី​កំហុស​ទាំងនោះ​បាន​។ មនុស្ស​ដែល​មាន​សច្ចភាព​គឺជា​មនុស្ស​ដែល​ទទួលស្គាល់​កំហុស​ហើយ​រៀនសូត្រ​ពី​កំហុស​របស់​គេ ។

២- មិន​ឈ្លោះប្រកែក ការ​ឈ្លោះប្រកែក​វា​បង្កើត​ឲ្យ​មាន​ជម្លោះ​និង​អារម្មណ៍មិនល្អ​រវាង​គ្នា​និង​គ្នា​។ មនុស្ស​ដែល​មាន​សច្ចភាព​មិន​ដែល​បំបាក់មុខ​នរណា​ម្នាក់​ទេ ។ ពួក​គេ​ចូល​ចិត្ត​បញ្ចេញ​គំនិត និង​ពិភាក្សា​រក​ដំណោះស្រាយ តែ​មិនមែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ឈ្លោះប្រកែក​រក​ឈ្នះ​យក​ចាញ់​នោះ​ឡើយ ។

៣- មិន​កេង​ប្រយោជន៍ មនុស្ស​មាន​សច្ចភាព​មិនមែន​ជា​មនុស្ស​ដែល​រាប់អាន​នរណា​ម្នាក់​ដោយសារ​តែ​ឃើញ​តែ​ផលប្រយោជន៍​នោះ​ទេ ។ ពួក​គេ​មិនមែន​ជា​មនុស្ស​ដែល​មើលឃើញ​តែ​ប្រយោជន៍ ឬ​ប្រើប្រាស់​អ្នក​ដទៃ​ដើម្បី​តែ​កេង​ចំណេញ​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ឡើយ ។

៤- ស្មោះត្រង់ ការ​និយាយ​កុហក​បោកប្រាស់​មិនមែន​ជា​ចរិត​របស់​មនុស្ស​មាន​សច្ចភាព​នោះ​ទេ ។ ការ​កុហក​បោកប្រា​ស់​មិន​ផ្ដល់​ផល​ល្អ​ឡើយ ។ មាន​តែ​ភាព​ស្មោះត្រង់ សច្ចៈ​ទៀងត្រង់​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​អ្នករក្សា​ទំនាក់ទំនង​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ