ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ព្រះរាជអាជ្ញា២​រូប​ប្រឈម​មុខការ​ចោទប្រកាន់​រឿង​ស៊ីសំណូក​ជាង​៣២​ម៉ឺន​ដុល្លារ​នៅ​ភូ​កេ​ត

2 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អតីត​ព្រះ​អាជ្ញា​សាធារណៈ ២ រូប​ដែល​មាន​មូលដ្ឋាន​នៅ​ភូ​កេ​ត ប្រទេស​ថៃ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ទទួល​សំណូក​ពី​

ប្រទេស​ថៃ ៖ អតីត​ព្រះ​អាជ្ញា​សាធារណៈ ២ រូប​ដែល​មាន​មូលដ្ឋាន​នៅ​ភូ​កេ​ត ប្រទេស​ថៃ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​រង​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​យក​ដី​ឧទ្យាន​ជាតិ ។ នេះ​បើ​យោង​តាម​ការិយាល័យ​អគ្គ​ព្រះរាជអាជ្ញា (OAG) ។

ការិយាល័យ​អគ្គ​ព្រះរាជអាជ្ញា បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា អគ្គ​ព្រះរាជអាជ្ញា បាន​សម្រេចចិត្ត​ចោទប្រកាន់​ព្រះរាជអាជ្ញា ២ រូប គឺ​លោក Thamma Sornchai និង Wanchat Choonhathanom ។

លោក Thamma ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ទាមទារ​សំណូក​ពី​ក្រុមហ៊ុន​មួយ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​បរទេស​ម្នាក់ ដែល​ក្រុមហ៊ុន​នោះ​ត្រូវ​រក​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​យក​ដី​នៅ​ក្នុង​ឧទ្យាន​ជាតិ Sirinart ក្នុងស្រុក Thalang នៅ​ភូ​កេ​ត ។ ករណី​នេះ​បា​នប​ញ្ជួ​ន​ដល់​ដៃ​ព្រះរាជអាជ្ញា​នៅ​ឆ្នាំ ២០១៩ ។

យ៉ាងណាមិញ ក្រុម​រដ្ឋ​អាជ្ញា ត្រូវ​បាន​ចោទប្រកាន់​ថា ពួក​គេ​បាន​សូក​សំណូក​ពី​ក្រុមហ៊ុន​ឯកជន ដែល​មាន​តម្លៃ​ទឹកប្រាក់ ១០ លាន​បាត (​ប្រមាណ​ជា 321,595 ដុល្លារ​អា​មេ​រិ​ក​) ដោយ​ក្នុង​នោះ​លោក Wanchat ដើរតួ​ជា​អ្នកសមគំនិត​របស់​លោក Thamma ។

យោង​តាម OAG បានឱ្យ​ដឹង​ថា អគ្គ​ព្រះរាជអាជ្ញា បាន​ចាត់តាំង​ការិយាល័យ​ព្រះរាជអាជ្ញា​ខេត្ត​ឱ្យ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ទាំង​ពីរ​។ ការ​សូកប៉ាន់​ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ព្រះរាជអាជ្ញា​ទាំង​ពីរ​បាន​សន្យា​ដល់​ក្រុមហ៊ុន​ថា ករណី​នេះ​នឹង​ត្រូវ​បាន​ទម្លាក់ ហើយ​អភិបាលខេត្ត​នឹង​មិន​ស្វែងរក​ការ​សេចក្តីសំរេច​ផ្ទុយ​ពី​នេះ ឬ​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​ទម្លាក់​ចោល​បទចោទប្រកាន់​នេះ​ទេ ។

យ៉ាងណាមិញ បណ្តឹង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ព្រះរាជអាជ្ញា​ទាំង ២ ដោយ​ជំរុញ​ឱ្យ OAG បញ្ជា​ឱ្យ​ស៊ើបអង្កេត ដែល​សម្រេច​ថា​ការ​ចោទប្រកាន់​មាន​មូលដ្ឋាន​ជាក់លាក់​។ ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​ពេល​ជាមួយ​គ្នា​នោះ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (NACC) បាន​បើក​ការ​ស៊ើបអង្កេត​ដាច់​ដោយឡែក​មួយទៀត​លើ​បញ្ហា​នេះ​។

យោង​តាម OAG ក៏​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ការ​ស៊ើបអង្កេត​បាន​បញ្ជាក់​ថា ការ​ចោទប្រកាន់​រឿង​ទាមទារ​សំណូក​ពិតជា​បាន​កើតឡើង​ពិតប្រាកដ​មែន ហើយ​បាន​បញ្ជា​ឱ្យ​បណ្តេញចេញ​ព្រះរាជអាជ្ញា​ម្នាក់​ពី​តួនាទី ខណៈ​ព្រះរាជអាជ្ញា​ម្នាក់​ទៀត​ត្រូវ​ផ្ទេរ​ចេញពី ភូ​កេ​ត​។ គេ​យល់​ថា​លោក Thamma បាន​បាត់បង់​ការងារ​ហើយ​លោក Wanchat ប្រឈម​នឹង​ការ​ផ្ទេរ​ចេញ​ទៅ​កាន់​តំបន់​ផ្សេង ។

ក្រោយមក​ការ​ស៊ើបអង្កេត​របស់ NACC ក៏​បាន​រក​ឃើញ​មូលហេតុ​នៃ​ការ​ចោទប្រកាន់​នេះ​និង​បាន​ផ្តល់​អនុសាសន៍​ឱ្យ OAG ចោទប្រកាន់​អ្នក​ទាំង​ពីរ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ