ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ព្រោះតែ​ជាប់ជំពាក់​ច្រើន

2 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​អប់រំ​ចិត្តបាន​ទូន្មាន​ថា បើ​អ្នក​ជាប់ជំពាក់​ច្រើន ហួងហែង​ច្រើន អ្នក​នឹង​ខ្វល់ចិត្ត សោកសៅ​ដំបៅចិត្ត​ក៏​ច្រើន ។ ហេតុនេះ​ទើប​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​តែង​អប់រំ​ឱ្យ​យើង​រៀន​ស្វែង​យល់​ពី​ដំណើរ​នៃ​ហេតុផល ព្រោះថា​អ្វី​ៗ​ទាំងអស់​ក្នុង​លោក​នេះ​កើតឡើង​ព្រោះតែ​ហេតុ ពេល​ណា​អស់​ហេតុ ពេល​នោះ​ផល​ក៏​រលត់​ទៅ…

នៅ​ក្នុង​សៀវភៅ​អប់រំ​ចិត្តបាន​ទូន្មាន​ថា បើ​អ្នក​ជាប់ជំពាក់​ច្រើន ហួងហែង​ច្រើន អ្នក​នឹង​ខ្វល់ចិត្ត សោកសៅ​ដំបៅចិត្ត​ក៏​ច្រើន ។

ហេតុនេះ​ទើប​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​តែង​អប់រំ​ឱ្យ​យើង​រៀន​ស្វែង​យល់​ពី​ដំណើរ​នៃ​ហេតុផល ព្រោះថា​អ្វី​ៗ​ទាំងអស់​ក្នុង​លោក​នេះ​កើតឡើង​ព្រោះតែ​ហេតុ ពេល​ណា​អស់​ហេតុ ពេល​នោះ​ផល​ក៏​រលត់​ទៅ និង​រៀន​លះ​ការ​ជាប់ជំពាក់​ខ្លះ រៀន​លះ​ការ​ហួងហែង​ខ្លះ​ទើប​ចិត្ត​ស្រាក​ចាក​សេចក្តី​ទុក្ខ​បាន ។

សេចក្តី​នេះ​លោក​ចង់​បញ្ជាក់​ថា បើកាលណា​ចិត្ត​យើង​នៅ​តែ​ជាប់ជំពាក់​ក្នុង​ហេតុ​ផ្សេង​ៗ​ច្រើន សេចក្តី​ទុក្ខ​ក៏​កើតឡើង​ច្រើន ឯ​សុខ​ក៏​រលត់​រលាយ​ទៅ ហេតុនេះ​គប្បី​រៀន​លះបង់​ការ​ជាប់ជំពាក់ លះ​ការ​ហួងហែង​ឱ្យ​បាន​ច្រើន អ្នក​នឹង​បាន​ធូរស្បើយ​ពី​សេចក្តី​ទុក្ខ​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ