ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលខ្មែរ មានអត្រាយ៉ាងណាធៀបនឹងប្រាក់យ៉េនជប៉ុន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានអត្រាទាបជាងលុយជប៉ុនបន្តិចនៅថ្ងៃនេះ ដែលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានអត្រាទាបជាងលុយជប៉ុនបន្តិចនៅថ្ងៃនេះ ដែលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូលរហូតដល់ ៣៧៣១ រៀល និងលក់ចេញដល់ទៅ ៣៧៦៨ រៀល ដែលកាលពីម្សិលមិញ ទិញចូលត្រឹមតែ ៣៧២៤ រៀល ហើយលក់ចេញតែ ៣៧៦១ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះដែរ ហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨២ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៦៩ រៀល លក់ចេញ ៥០១៨ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៦២ រៀល លក់ចេញ ៣១៩៤ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣៩ រៀល លក់ចេញ ៦៤៥ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៦៦ រៀល លក់ចេញ ៣៧០ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៨៤ រៀល លក់ចេញ ៣១១៤ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕   

          

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ